angkor bet

Connect with us

ចរាចរណ៍

ឈ្លោះគ្នាក្នុងរថយន្ដ បន្ថែមល្បឿនបុកទ្រូងផ្លូវ និងខឿនសួនច្បាររបួសពីរនាក់

បានផុស ១៥ នាទី មុន នៅ
រថយន្តមួយគ្រឿងធ្វើដំណើរដោយប្តីប្រពន្ធមួយគូ ខណៈកំពុងបើកបរបែរជាកើតរឿងឈ្លោះគ្នាធ្វើអោយបុរសជាប្តីខឹង បើកបន្ថែមល្បឿនរេចង្កូតទៅក្បាលនាគពុះចែកផ្លូវ និងបន្តឡើងខឿនសួនច្បារកល់ទៅមុខលែងរួច។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចតំបន់កោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនពេលកើតហេតុ មានប្តីប្រពន្ធមួយគូ ជាជនជាតិចិន បើកបររថយន្តមួយគ្រឿងម៉ាក ហុងដា CRV ពណ៍ស្លែរ ពាក់ស្លាកលេខ ភ្នំពែញ 2G-4870 បើកក្នុងទិសដៅពីខាងកោះពេជ្រ ឆ្លងស្ពានចូលមកកាន់តំបន់កោះនរា ខណៈនោះដែរប្តីប្រពន្ធមួយគូនោះ ស្រាប់តែមានការឈ្លោះប្រកែកគ្នាបណ្តើរ បើករថយន្តបណ្តើរ បង្កអោយបុរសជាប្តីមានការខឹងសម្បារក៏បានបន្ថែមល្បឿន។ ភ្លាមៗនោះរថយន្តក៏បានរេចង្កូត ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់ចំនួន១កង់ ដោយក្នុងស្ថានភាពរថយន្តមិនទាន់អស់ល្បឿន បានបន្តឡើងខឿនសួនច្បារកល់ទ្រូងទៅមុខលែងរួច បណ្តាលអោយរថយន្តផ្នែកខាងមុខ ចំហៀងខាងឆ្វេងរងការខូចខាតទាំងស្រុង។
ក្នុងហេតុការណ៏គ្រោះថ្នាក់នេះដែរបានបង្កអោយស្រ្តីជាប្រពន្ធរបួសស្រាល និងបុរសជាប្តីបានរងរបួសជើងឆ្វេងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចបន្តទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ដើម្បីមកស្ទូចរថយន្តយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ អត្ថបទ៖ រដ្ឋា

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម