angkor bet

Connect with us

ចរាចរណ៍

រថយន្តដឹកត្រីក្រឡាប់លើស្ពានអាកាសកប់ស្រូវចាក់ត្រីចោលពេញផ្លូវ

បានផុស ២៤ នាទី មុន នៅ


រថយន្តធន់ធំមួយគ្រឿងដឹកត្រីចុះពីលេីស្ពានអាកាសកប់ស្រូវ (វិថីឈ្នះ​ឈ្នះ)សុខៗស្រាប់តែដាច់កង់ម្ខាងក្រឡាប់ចាក់ត្រីចោលពេញផ្លូវ។ ហេតុក🦹ារណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់​ ថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ​២០២៤​ នៅលេីស្ពានអាកាសកប់ស្រូវ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែន​ជ័យ​ រាជធានីភ្នំពេញ​។

សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឱ្យរថយន្តធន់ធំ​ ពណ៌ស​ ពាក់ស្លាក់លេខភ្នំពេញ3B 2812 ដឹកត្រីពេញ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣​ ក្នុងទិសដៅពីត្បូងទៅជេីងឡេីងស្ពានអាកាសកប់ស្រូវកែងផ្លូវជាតិលេខ៤​ បំណងឆ្ពោះទៅវិថីឈ្នះឈ្នះ​ ខណៈចុះជិតផុតទៅហេីយស្រាប់តែដាច់កង់ខាងក្រោយផ្នែកខាងស្តាំធ្វេីឱ្យរថយន្តក្រឡាប់គងលេីបង្កាន់ដៃស្ពានចាក់ត្រីចោលចុះមកក្រោមរាយប៉ាយពេញផ្លូវតែសំណាងមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុរាយការណ៍ទៅជំនាញមកធ្វេីការវាស់វែងស្ទូចរថយន្តខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោលរងចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ សុខា

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម