angkor bet

Connect with us

ចរាចរណ៍

ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តដឹកដែកបុក និងកិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

បានផុស ៤៦ វិនាទី មុន នៅ
បុរសម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពេលជិះម៉ូតូឆ្លងកាត់ទទឹងផ្លូវត្រូវរថយន្តដឹកដែកធន់ធំបើកបុក និងកិនជាប់ក្រោមរថយន្ត។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់ ជិះម៉ូតូម៉ាក HONDA SCOOPY ពណ៌ស​ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1IW-0335 ជិះឌុបគ្នាចេញពីផ្លូវបេតុងផ្សារដីថ្មី ក្នុងទិសដៅពីត្បូងមកជើង រួចក៏ឆ្លងកាត់ទទឹងផ្លូវវេងស្រេង ស្របពេលរថយន្តដឹកដែកធន់ធំក្បាលពណ៌ ស ពាក់ ស្លាកលេខ ព្រះសីហនុ 3A-2519 បេីកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងពីលិចមកកើតក្នុងល្បឿនលឿន ក៏ជ្រុលបុកហេីយ កិនពីលើម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរួមដំណើរជាមួយបានរងរបួស ធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើករថយន្តបង្កបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ សំណាង

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

បញ្ចេញបញ្ជី​​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ស្របច្បាប់នៅកម្ពុជា បញ្ចៀស​ពលរដ្ឋ​កុំ​ប្រើ​សេវាក្រៅផ្លូវការ​នាំ​ហានិភ័យ​ខ្ពស់

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត ចុះកុងត្រា ១២ ឆ្នាំឱ្យក្រុមហ៊ុន គ្រប់គ្រងសេវាលក់រាយ ​មុនពេលព្រលានយន្តហោះ​អន្តរជាតិតេជោបើកដំណើរការ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មហាសេដ្ឋី Warren ថា ទ្រព្យនឹងបាត់បង់ តែវត្ថុ ៣ អាចធ្វើឲ្យមនុស្សមានតម្លៃក្នុងសម័យបច្ចុប្បន្ន

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្តេចតេជោ ហាមកុំឱ្យចូលតំណ (link) ថាទទួលបានប្រាក់រង្វាន់ $500 ព្រោះជារឿងមិនពិត

ព័ត៌មានពេញនិយម