angkor bet

Connect with us

បច្ចេកវិទ្យា

មានកម្មវិធី ២ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លែងពិបាកទៅមកសង្កាត់ ឬខណ្ឌច្រើនដង

បានផុស ៣៧ វិនាទី មុន នៅ
ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ លែងពិបាកទៅមក សង្កាត់-ខណ្ឌច្រើនដង ដើម្បីគ្រាន់តែសួរពីចម្ងល់ខ្លះៗ ទាក់ទងនឹងសេវាកម្មអត្តសញ្ញាណកម្មគ្រប់ប្រភេទ នូវលក្ខខណ្ឌស្នើសុំ ឬកែតម្រូវ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដំណើរការកម្មវិធីលើប្រព័ន្ធទូរស័ព្ទដៃ ចំនួន២ រួមមាន GDI Info និង GDI eServices។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សេវាអត្តសញ្ញាណកម្ម (GDI eServices)
GDI eServices ជាកម្មវិធីតាមទូរស័ព្ទដៃ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សម្រាប់ឆ្លើយតបនូវសំណួរ សំណូមពរ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការផ្តល់សេវេាអត្តសញ្ញាណកម្មគ្រប់ប្រភេទ ដូចជា អត្រានុកូលដ្ឋាន អត្តសញ្ញាណបណ្ណ ស្ថិតិប្រជាពលរដ្ឋ និងលិខិតឆ្លងដែន។ កម្មវិធីតាមប្រព័ន្ធទូរស័ព្ទដៃនេះ អាចប្រើដើម្បី៖
– ស្វែងយល់នីតិវិធី តម្លៃ រយៈពេល និងតម្រូវការឯកសារក្នុងការស្នើសុំឯកសារអត្តសញ្ញាណកម្ម។
– ស្វែងយល់ពីនីតិវិធី និងតម្រូវការឯកសារក្នុងការស្នើរសុំកែតម្រូវឯកសារអត្តសញ្ញាណកម្ម។
– អាចបញ្ចេញជាមតិសំណូមពលរនានា ពីការផ្តល់សេវាកម្មរបស់អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម។
– អាចសាកសួរព័ត៌មានទូទៅទាក់ទងនឹងអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន ក៏ដូចជាតាមដានពាក្យស្នើសុំផងដែរ (scan code) ។

២. GDI Info (General Department of Identification)
ជាកម្មវិធីព័ត៌មានទូទៅរបស់អគ្គនាយកដ្ឋាន ដែលអាចមើលតាមកម្មវិធីទូរស័ព្ទ 🌃ឬតាមរយៈប្រព័ន្ធផ្សពផ្សាយរបស់ អគ្គនាយកដ្ឋាន (//ne😼ws.gdi.gov.kh/) ។

សូមជម្រាបថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ​ជា​សេនាធិការ​ជូន​ក្រសួងមហាផ្ទៃ​ អនុវត្តលើការងារ​អត្តសញ្ញាណកម្ម​ ប្រជាពលរដ្ឋ​ និង​មាន​ភារកិច្ច សិក្សារៀបចំតាក់តែងសេចក្តីព្រាងច្បាប់ អនុក្រឹត លិខិតបទដ្ឋានគតិយុត្តនានា ដែលទាក់ទងនឹងការងារអត្រានុកូលដ្ឋាន ស្ថិតិប្រជាពលរដ្ឋ ស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន និងសញ្ជាតិ។ សម្រាប់អ្នកដែលមានចម្ងល់ទាក់ទងនឹងបញ្ហាដែលបានរៀបរាប់ខាងលើ អាចទាញយកម្មវិធីនេះ ដាក់ក្នុងប្រព័ន្ធទូរស័ព្ទដៃ និងចូលទៅកន្លែង «សំណួរ ឬចម្ងល់» ដើម្បីសួរពីអ្វីដែលចង់ដឹង នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីចន្ទ ដល់ថ្ងៃសុក្រ ហើយក្រុមការងារប្រចាំការរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងឆ្លើយតបតាមសំណួរ៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម