angkor bet

Connect with us

កីឡា

ដើម្បី​ជាតិ កញ្ញា ទួន ស្រីភីន មិនខ្វល់​រឿង​គ្រោះ​ថ្នាក់ក្នុងការប្រកួតគុនចម្រុះអាស៊ី

បានផុស ២៤ នាទី មុន នៅ
កីឡាការិនីប្រដាល់​គុន​ខ្មែរ ទួន ស្រីភីន មិន​ធ្លាប់​បាន​ហ្វឹក​ហាត់​កីឡា​គុន​ចម្រុះ​​ (MMA) មុន​ពេល​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជា​ជ្រើស​រើស​យក​កញ្ញា​​ជា​កីឡាការិនី​ជម្រើស​ជាតិ​ចូល​រួម​ប្រកួត​គុន​ចម្រុះ​អាស៊ី លើក​ទី​២ ឆ្នាំ​២០២៤ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។
ទួន ស្រីភីន បាន​ប្រាប់​ថា បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​ប្រកួត​គុន​ខ្មែរ​នៅ​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា និង​​ដល់​ថ្ងៃ​ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​ការ​ប្រកួត​ចម្រុះ​អាស៊ី កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា មក កញ្ញា​មិន​ទាន់​បាន​ហ្វឹក​ហាត់​គុន​ចម្រុះ​ម្តង​ណា​សោះ បើ​ទោះ​បី​ជា​មាន​ឈ្មោះ​ចូល​រួម​ប្រកួត​គុន​ចម្រុះ​អាស៊ី​ក៏​ដោយ។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ទើបកញ្ញា​ បាន​ចូល​ជំរំ​ហ្វឹក​ហាត់​គុន​ចម្រុះ​ជា​មួយ​កីឡាករ កីឡាការិនី​ជម្រើស​ជាតិ​ផ្សេង​ទៀត​នៅ​ក្លិប Cambodian Top Team ដែល​មាន​លោក​គ្រូ ហ៊ុន ចន្ទរាជ និង​គ្រូ​ជំនាញគុន​ចម្រុះ​​ជា​ច្រើន​រូប​ទៀត។ កីឡាការិនី ទួន ស្រីភីន បាន​ប្រាប់​ថា សម្រាប់​ការ​ហ្វឹក​ហាត់ និង​ប្រកួត​គុន​ចម្រុះ​លើក​ដំបូង​នេះ​គឺ​​ប្លែក ពិបាក​សម្រាប់​នាង ពី​ព្រោះ​មិន​មែន​ជា​ជំនាញ​របស់​ខ្លួន។
ស្រីភីន​ បាន​និយាយ​ថា ៖«ខ្ញុំ​ធ្លាប់​តែ​វ៉ៃ​ឈរ តែ​មក​​ហ្វឹក​ហាត់​វ៉ៃ​​ឈរ ​ដេក អង្គុយ អីចឹង​ទៅ​វា​ពិបាក តែ​អារម្មណ៍​ខ្ញុំ​អត់​ភ័យ​ខ្លាច​អ្វី​ទេ​។ ខ្ញុំ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​​ៗ ជិត​ដល់​ថ្ងៃ​ប្រកួត​ហើយ»។ ជា​ពិសេស​ទៀត​នោះ ការ​ជាប់​ជម្រើស​ជាតិ​គឺ​ជា​ក្តី​ស្រមៃ​របស់​នាង​តាំង​ពីតូច​មិន​ថាកីឡាអ្វី​នោះ​ទេ​គឺ​ជា​អ្វី​ដែល​កញ្ញាលះ​បង់​គ្រប់​បែប​យ៉ាង​​ដើម្បីជាតិ។ កញ្ញា​បាន​លើកឡើងថា ៖«​ខ្ញុំ​ដឹង​ថា ពិបាក តែ​​ប្រកួត​តំណាង​ជាតិ យើង​ជា​ម្ចាស់​ផ្ទះ។ ​សហព័ន្ធ​គុន​ចម្រុះ​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​គឺ​ខ្ញុំ​ត្រូវ​តែ​​លះ​បង់​គ្រប់​បែប​យ៉ាង​ដើម្បី​ជាតិ។ ទោះ​បី​ជា​ខ្ញុំ​ជួប​បញ្ហា ឧបសគ្គ​គ្រោះ​​ថ្នាក់​យ៉ាង​ណា ក៏​ខ្ញុំមិន​សោក​ស្តាយ​​ដែរ​គឺ​​លះ​បង់​ដើម្បី​ជាតិ​ដែរ»។
កីឡាការិនី​គុន​ខ្មែរ​រូប​នេះ​សង្កត់​ធ្ងន់​ថា ៖«វា​មាន​តម្លៃ​ធំ​ធេង​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​នាម​ជា​កីឡាការិនី​តំណាង​ជាតិ។ ពាក្យ​ថា តំណាងជាតិ ឬ​ជម្រើស​ជាតិ​គឺ​ជា​ក្តី​សុបិន​តាំង​ពី​តូច»។ កញ្ញា ទួន ស្រីភីន ​បន្ថែម​ថា ៖«ក្បាច់​គុន យើង​មិន​ត្រូវ​ចេះ​តែ​មួយ​មុខ​ទេ​គឺ​យើង​ត្រូវ​ចេះ​ច្រើន​មុខ ពី​ព្រោះយើង​ត្រូវ​វ៉ៃ​គុន​ខ្មែរ គុន​ចម្រុះ ឃីក​បុក​ស៊ីងជា​ដើម។ ការ​បន្ថែម​បច្ចេកទេស​​កីឡា​កាន់​​ច្រើន គឺ​កាន់​តែ​ល្អ​»។ នេះ​ជា​កីឡា​ទី​២​​​ដែល​កីឡាការិនី ទួន ស្រីភីន ទទួល​បាន​ឱកាស​ប្រកួត​ឲ្យ​តំណាង​ជាតិ បន្ទាប់​ពី​កញ្ញា​ធ្លាប់​ជាប់​ជម្រើស​ជាតិ​គុន​ខ្មែរ​សម្រាប់​ការ​ចូល​រួម​ប្រកួត​ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។ នៅ​ពេល​នោះ កញ្ញាទទួល​បាន​មេដាយ​ប្រាក់។ ទួន ស្រីភីន ស្ថិត​ក្នុង​ចំណោម​​​កីឡាការិនី​​៥​រូប​គឺ​ ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គុណ វ៉ាន់នីតា, សំ ថារ័ត្ន និង​​កីឡាករ១១​រូប​គឺ​​ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទឫទ្ធិគុន, ហ៊ុន ចន្ទរាជ, ធាន អាន, ចាន់ រតនា, អេ វីរៈខាំឈីតភូថង​ និង ហាត ភី សម្រាប់់​ការ​ប្រកួតគុន​ចម្រុះ​អាស៊ី លើក​ទី២​ នៅ​ថ្ងៃ​ទី១១-១២-១៣ ខែ​កក្កដា ឆ្នាំ​២០២៤ នៅវិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។
ទួន ស្រីភីន ទទួល​បាន​មេដាយ​ប្រាក់ស៊ីហ្គេម
គោល​បំណង​ធំ​បំផុត​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​​គុន​ចម្រុះ​នេះ​​ដើម្បី​ជំរុញ ផ្សព្វផ្សាយ និង​លើក​កម្ពស់​តម្លៃ​កីឡា​គុន​ចម្រុះ​ឲ្យ​ក្លាយ​ជា​កីឡា​​ផ្លូវ​ការ​ ស្តង់ដា​ត្រឹម​ត្រូវ​ដើម្បី​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អាស៊ី និង​កីឡា​អូឡាំពិក​។ ​ការ​ប្រកួត​គុន​ចម្រុះ​ជើង​ឯក​អាស៊ី​ លើក​ទី​២ នៅ​ប្រទេស​កម្ពុជា ក៏​ជា​ការ​ប្រកួត​ជម្រុះ​ដើម្បី​​ជ្រើស​រើស​​ជ័យលាភី​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍«កីឡា​ក្នុង​សាល និង​​ក្បាច់​គុនអាស៊ី (Asian Indoor and Martial Arts Games) នា​ខែវិច្ឆិកា ​ឆ្នាំ​២០២៤ ​​នៅ​​ប្រទេស​ថៃ​​៕

អត្ថបទ៖ វីរបុត្រ

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

ព័ត៌មានជាតិ៥៩ នាទី មុន

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

សន្តិសុខសង្គម១៦ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានពេញនិយម