angkor bet

Connect with us

កីឡា

Demiral រងការពិន័យមិនឲ្យចូលលេងចំនួន​២ប្រកួត

បានផុស ៣០ វិនាទី មុន នៅ

ជារឿងខកចិត្តមួយសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិតួកគី ក្រោយខ្សែការពារឆ្នើម Merih Demiral ត្រូវជាប់ពិន័យមិនឲ្យចូលលេងចំនួន២ប្រកួត ដូច្នេះការប្រកួតជាមួយហូឡង់​ គ្មាន​វត្តមាន​រូប​គេទេ។

សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ការ​ហាមឃាត់​ក្នុង​ការ​ចូល​លេង​២ប្រកួត​នេះ បន្ទាប់ពីរូប​គេ​បាន​​អបអរគ្រាប់បាល់​ដោយ​បាន​ធ្វើ​និម្មិត​សញ្ញា«ចចក»ទល់នឹង​​អូទ្រីសក្នុងវគ្ក១៦ក្រុមចុងក្រោយ។ រូប​គេ​បានស៊ុតបញ្ចូលទី២គ្រាប់ ជួយឲ្យ​តួកគី ឈ្នះ អូទ្រីស ២-១ ។ កាយវិការនោះមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយម​តួកគី «The Grey Wolves» ជាអង្គការមួយត្រូវបានសហភាពអឺរ៉ុបចាត់ទុកថាជាក្រុមភេរវកម្ម ហើយត្រូវបានហាមឃាត់នៅក្នុងប្រទេសអូទ្រីស។
ខ្សែការពារ Demiral ក៏​បាន​ចេញមុខ​​ការពារ​ខ្លួន​ ​ក្រោយ​ការ​ប្រកួត​ដោយ​ទទូច​ថា ​ការ​ធ្វើនិមិត្តសញ្ញា​របស់​គេ​ត្រូវ​បាន​ភ្ជាប់​​ទៅ​នឹង​អត្តសញ្ញាណ​តួកគីទេ ប៉ុន្តែយ៉ាងណាមិញ UEFA បាន​បើក​ការ​ស៊ើបអង្កេត រហូត​ត្រូវ​ចេញ​ពិន័យ​តែ​ម្តង។
តាម​រយៈ​ការ​ពិន័យ​នេះ Demiral ​ខក​ខាន​ក្នុងជំនួបជាមួយ​ហុល្លង់ និង​មិន​អាច​លេង​ទៀត​ទេ ប្រសិន​បើ​តួកគីអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ប្រែសម្រួល៖ ផា រតនា

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៦ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ៤៤ នាទី មុន

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានពេញនិយម