angkor bet

Connect with us

កីឡា

Pedri ចង់ឲ្យ Williams ចូលរួមក្រុម Barcelona ជាមួយខ្លួន

បានផុស ១ នាទី មុន នៅ
ខ្សែបម្រើ Pedri ចង់ឲ្យមិតរួមជាតិអេស្ប៉ាញ Nico Williams ចូលរួមជាមួយក្លិប​ Barcelona បន្ទាប់ពីឃើញការបង្ហាញទម្រង់របស់រូបគេបានយ៉ាងល្អក្នុងព្រឹត្តិការណ៍អឺរ៉ូ។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ខ្សែប្រយុទ្ធស្លាប Nico Williams ធ្វើបានយ៉ាងល្អក្នុងព្រឹត្ដិការណ៍អឺរ៉ូឆ្នាំនេះ គិតត្រឹមការប្រកួតវគ្គ១៦ក្រុមចុងក្រោយ រូបគេលេងបាន២៣៥នាទី ស៊ុតបញ្ចូលទី១គ្រាប់ បញ្ចួនបាល់ឲ្យមិត្តរួមក្រុម១គ្រាប់។ បន្ទាប់ពីសហការគ្នានៅលើទីលានបានយ៉ាងល្អ​រហូត​ត្រូវ​បាន​កីឡាករ Pedri យល់ឃើញថា Williams ពិតជាមានទេព​កោសល្យ។ រូបគេពិតជាស័ក្តិសម​​ចូល​រួម​ Barcelona ហើយវានឹងក្លាយជារឿងដ៏អស្ចារ្យប្រសិនបើវាកើតឡើង។
កីឡាករ Pedri បាននិយាយថា ៖«Nico Williams នឹងក្លាយជាការចុះហត្ថលេខាដ៏អស្ចារ្យសម្រាប់ពួកយើងនៅ Barcelona។ វាពិតជារឿងមិនគួរឲ្យជឿ។ គាត់​ជា​កីឡាករ​ដែល​បង្ហាញ​សមត្ថភាព​ឲ្យពួកឃើញច្បាស់ហើយ។ ខ្ញុំសង្ឃឹមថាគាត់អាចចូលរួមជាមួយយើង។ ប៉ុន្តែយើងមិននិយាយអំពីរឿងនេះច្រើនលើសពីនេះទេ»។
យ៉ាងណាមិញអ្វីៗមិនទាន់អាចកំណត់បាននៅឡើយ ប៉ុន្តែអ្នកគាំទ្រក្រុម Barcelona ពិតជាសប្បាយចិត្ត ប្រសិនបើរឿងនេះកើត។ រូបគេជាខ្សែប្រយុទ្ធស្លាបស្ដាំយ៉ាងល្អជាដៃគូសហការបានយ៉ាងល្អជាមួយ ខ្សែប្រយុទ្ធស្លាបខ្សែឆ្វេង Lamine Yamal វ័យ១៧ឆ្នាំ។ បច្ចុប្បន្នកីឡាករ Nico Williams មានវ័យ២១ឆ្នាំ ជាសមាជិករបស់ក្រុម Athletic Bilbao នៅលីគកំពូលក្នុងប្រទេសអេស្ប៉ាញ៕

ប្រែសម្រួល៖ ផា រតនា

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម