angkor bet

Connect with us

កីឡា

ប្រធាន UEFA ថា EURO នារី ឆ្នាំ២០២៥ នឹងក្លាយជាព្រឹត្ដិការណ៍ធំបំផុត

បានផុស ២ នាទី មុន នៅ
ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបបាន​ចាត់​ទុក​ការ​ប្រកួត​ពាន​រង្វាន់​ EURO នារី ឆ្នាំ២០២៥ នៅ​ប្រទេសស្វីស នឹងក្លាយជាព្រឹត្ដិការណ៍ធំបំផុតមិនធ្លាប់មាន ក្រោយមានសំបុត្រជាង៧០ម៉ឺនសន្លឹកនឹងត្រូវដាក់លក់។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសស្វីសទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ EURO នារី ឆ្នាំ២០២៥ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នៅ​ទីនោះនឹងក្លាយជាកន្លែងធ្វើឲ្យអ្នកចូលរួមទស្សនាទទួលអារម្មណ៍ប្លែក​មិនធ្លាប់មាន។ ស្វីស​​ជាប់ឈ្មោះជាប្រទេស​មានសុវត្ថិភាពហើយជាពិសេសមាន​ទេសភាព និងបរិស្ថានស្រស់ស្អាត​បំផុត។

សំបុត្រ​ជាង៧២០,០០០សន្លឹកនឹងត្រូវបានដាក់លក់នៅថ្ងៃទី១ ខែតុលា ខាងមុខនេះនៅ​ភ្នំ​ Jungfꦿraujoch ដែល​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញបំផុតមួយរបស់ប្រទេសស្វីស និងមានស្ថានីយ៍រថភ្លើង​ខ្ពស់បំផុតនៅអឺរ៉ុប​គឺ​​មា⛦ន​កម្ពស់​៣,៤៥៤​ម៉ែត្រ​ពី​នីវ៉ូទឹកសមុទ្រ។

លោក Aleksander Čeferin ប្រធានសហព័ន្ធបាល់ទ្វីបអឺរ៉ុបបាននិយាយថា ៖«យើងមានគោលបំណងដើម្បីអភិវឌ្ឍការប្រកួតកីឡាផ្នែកនារីបន្ថែមទៀតសម្រាប់ក្រុមជម្រើសជាតិ ហើយ EURO នារី នាពេលខាងមុខនឹងក្លាយជាជំហានដ៏អស្ចារ្យ។ យើងរំពឹងថា នឹងមានការប្រកួតដ៏អស្ចារ្យដើម្បី​បង្កើតកេរ្តិ៍ដំណែលយូរអង្វែងនៅក្នុងប្រទេសស្វីស»។

លោកស្រី Dominique Blanc ប្រធាន​សមាគម​កីឡាបាល់ទាត់​ស្វីស បាននិយាយថា​ ៖«EURO នារី ឆ្នាំ២០២៥ កាន់តែខិតជិតមកដល់។ ឥឡូវនេះយើងនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ។ យើងត្រៀមរួចរាល់ជាមួយផែនការសម្រាប់ទីក្រុងត្រូវធ្វើការប្រកួត ហើយ​អាជ្ញាធរក្នុងតំបន់ យើងនឹងធានាថា ផ្តល់ជូនអ្នកគាំទ្រនូវ​ឆ្នាំ​ដ៏​​ដ៏អស្ចារ្យ»៕

ប្រែសម្រួល៖ ផា រតនា

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទី មុន

ប្រធាន UEFA ថា EURO នារី ឆ្នាំ២០២៥ នឹងក្លាយជាព្រឹត្ដិការណ៍ធំបំផុត

ព័ត៌មានជាតិ៧ នាទី មុន

សហគមន៍​​ភូមិ​ទំព័រ​នៅវាលវែង អះអាង​បន្លែ​ដាំដុះ​ជុំវិញ​ផ្ទះ​មិន​ខ្វះទីផ្សារ ​ថែមទាំងលក់​បាន​ថ្លៃ

ជីវិតកម្សាន្ដ៧ នាទី មុន

G-Devith ប្រកាស​ឧបត្ថម្ភ​មួយខែ ២០០ ដុល្លារ ពេញមួយឆ្នាំ ដល់ក្មេងប្រុសកម្សត់ម្នាក់

សេចក្ដីជូនដំណឹង៨ នាទី មុន

ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន ខេមបូឌា (Danone Specialized Nutrition Cambodia​) ប្រារព្ធខួប ៥ឆ្នាំនៃការរួមចំណែកជំរុញឱ្យប្រជាជនមាន «សុខភាពល្អ» នៅប្រទេសកម្ពុជា (មានវីដេអូ)

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

វៀតណាម​រក​ចំណូលបាន​ ១ ពាន់លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ទុរេន​ ត្រឹម​រយៈពេល​២ខែ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម

ព័ត៌មានជាតិ១៧ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

សន្តិសុខសង្គម២១ ម៉ោង មុន

បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស

សុខភាព២៣ ម៉ោង មុន

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ មិនមែន កុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ ទេ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្យុះសង្ឃរា Beryl ដ៏កាចសាហាវ បង្កការបំផ្លិចបំផ្លាញធំធេង នៅ ការ៉ាប៊ីន

ព័ត៌មានពេញនិយម