angkor bet

Connect with us

កីឡា

សមត្ថភាពមិនធម្មតា Akihiro ដៃគូរបស់ កាន់ ម៉េងហុង ជាម្ចាស់ខ្សែក្រវាត់៣ខ្សែ

បានផុស ២ នាទី មុន នៅ
កាន់ ម៉េងហុង បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែ​កក្កដា ដើម្បី​ប្រកួត​​​ដណ្តើមខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោកទម្ងន់៥៥គីឡូក្រាម K-1 Super Bantamweight វគ្គ​៨​នាក់​ដំបូង នៅ​ថ្ងៃ​អាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នេះ​ជា​ឱកាស​ទី១​របស់​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ដែល​ចូលរួម​​ប្រកួត​ក្នុង​​ស្ថាប័នប្រដាល់ឃីកបុកស៊ីងពិភពលោក K-1 ដែលអ្នកគាំទ្រធ្លាប់តែឃើញកីឡាករប្រទេសផ្សេងៗប្រកួត ប៉ុន្តែពេលនេះមានវត្តមានកីឡាករគុនខ្មែរហើយ។
កាន់ ម៉េងហុង ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​៨​រូប​ដែល​ត្រូវ​ប្រជែង​​ខ្សែក្រវាត់ K-1 ទម្ងន់៥៥គីឡូក្រាម​ដែល​មាន​កីឡាករ​ម្ចាស់​ផ្ទះ​ជប៉ុន​៤រូបគឺ Akihiro Kaneko, Masahi Kumura, Riamu, Rui Okubo និង​កីឡាករ​បរទេស​៤​រូប​គឺ​កីឡាករអេស្ប៉ាញ Antonio Orden, កីឡាករក្រិក Angelos Martinos, កីឡាករចិន Zhao Zhendong និងកីឡាករកម្ពុជា កាន់ ម៉េងហុង។
ការផ្គូផ្គង​ដៃ​គូ​ធ្វើ​រួច​រាល់​ហើយ​ដោយ​​ កាន់​ ម៉េងហុង ជួបកីឡាករ​ជប៉ុន Akihiro Kaneko, កីឡាករក្រិក Angelos Martinos ជួប Riamu, កីឡាករ​អេស្ប៉ាញ Antonio Orden ជួប​ Maasashi Kumura និង​កីឡាករចិន Zhao Zhendong ជួប​ Rui Okubo។ និយាយពីដៃគូរបស់កីឡាករកម្ពុជាគឺកីឡាករជប៉ុន Akihiro Kaneko ជា​ជើង​ខ្លាំង​ជំនាញ​ឃីកបុកស៊ីង​ដែល​ស្ថិត​នៅ​លំដាប់​ជួរ​មុខ​ក្នុង​ទម្ងន់​ស្រាល​នៅ​ប្រទេស​ជប៉ុន​។ រូប​គេ​​អាយុ២៧ឆ្នាំបានចាប់ផ្តើមប្រឡូកប្រដាល់ឃីកបុកស៊ីង​កាល​ពី​ឆ្នាំ២០១៤។ រហូត​ដល់​ពេល​នេះ រូប​គេ​មាន​បទ​ពិសោធ​ឡើង​សង្វៀន​ចំនួន​៣៨​ដង ក្នុង​នោះ​ឈ្នះ​​៣៥​ដង និង​ចាញ់​តែ​៣​ដង​។
Akihiro Kaneko កំពុង​គ្រប់​គ្រង​ខ្សែ​ក្រវាត់ឃីក​បុក​ស៊ីង​ចំនួន​៣​ខ្សែ​​​គឺខ្សែក្រវាត់ Krush​ Bantamweight ឆ្នាំ២០១៨​, ខ្សែក្រវាត់ K-1 Super Bantamweight ឆ្នាំ២០២២ និងខ្សែក្រវាត់ K-1 World GP Super Bantamweight ឆ្នាំ២០២២។ រូប​គេ​ក៏​បាន​ឈ្នះ​ជើង​ឯក​ចំនួន​៤​ទៀត​ក្នុង​ពេល​ប្រកួត​លក្ខណៈ​ស្ម័គ្រ​ចិត្ត។
ជា​មួយ​គ្នា​នេះ Akihiro ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ K-1 Awards Rookie of the Year ប្រចាំ​ឆ្នាំ​២០១៨, ពាន​រង្វាន់​ K-1 Awards Fight of the Year ប្រចាំ​ឆ្នាំ​២០២១, ពាន​រង្វាន់កីឡាករ​ឆ្នើម K-1 Awards Fighter of the Year ប្រចាំ​ឆ្នាំ​២០២៣​ និង​​ពាន​រង្វាន់ Beyong Kickboxing Fight of the Year ប្រចាំ​ឆ្នាំ​២០២៣។
ចំពោះ​​កីឡាករ​ជប៉ុន​៣​នាក់​ផ្សេង​ទៀតមិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ​ បើ​ប្រៀប​ធៀប​នឹង​ដៃ​គូ​របស់​ កាន់ ម៉េងហុង។ កីឡាករ Masahi Kumura ធ្លាប់ប្រកួត២៩ដង ឈ្នះ២៣ដង និងចាញ់១១ដង​ និង​មាន​​ខ្សែក្រវាត់ Krush Super Bantamweight ឆ្នាំ២០១៩។ កីឡាករ Riamu ទើប​ប្រកួត១៦ដង ក្នុងនោះឈ្នះ១៣ដង ចាញ់៣ដង។ រូបគេជាម្ចាស់ខ្សែក្រវាត់ Krush Super Bantamweight ឆ្នាំ២០២១។ កីឡាករ Rui Okubo ទើបទើបប្រកួតបាន៧ដង​គឺឈ្នះ៦ និងចាញ់១។ រូបគេបានឈ្នះខ្សែក្រវាត់ Krush Flyweight ទម្ងន់៥១គីឡូក្រាមកាលពីឆ្នាំ២០២២។ និយាយពីកីឡាករគុនខ្មែរ កាន់ ម៉េងហុង ក៏មានបទពិសោធច្រើនសម្រាប់ការប្រកួតអន្តរជាតិ ប៉ុន្តែរូបគេភាគច្រើនប្រកួតគុនខ្មែរ។ រូបគេជាម្ចាស់មេដាយប្រាក់កីឡាស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម ផ្នែកកីឡាឃីកបុកស៊ីង ប៉ុន្តែស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជារូបគេប្រកួតគុនខ្មែរវិញដោយបានឈ្នះមេដាយមាសវិញ្ញាសាសម្តែង។ តាម​រូប​មន្ត​នៃ​ការ​ប្រកួត កីឡាករ​ដែល​ទទួល​បាន​ជ័យជម្នះ​៤​នាក់​នឹង​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​នឹង​រៀបចំ​ការ​ប្រកួត​នៅ​ថ្ងៃ​ក្រោយ ខណៈ​អ្នក​ចាញ់​អស់​ឱកាស​ឡើង​វគ្គ​បន្ត។ ប្រសិន​បើ កាន់ ម៉េងហុង ទទួល​បាន​ជ័យជម្នះ​ក្នុង​ជុំ​ដំបូង​នេះ រូប​គេ​នឹង​មាន​ឱកាស​​ទៅ​ប្រកួត​វគ្គ​បន្ត​ទៀត៕

អត្ថបទ៖ វីរបុត្រ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ វិនាទី មុន

មន្ត្រីជំនាញចុះអន្តរាគមន៍បាញ់ថ្នាំកម្ចាត់សត្វរុយ ស ដែលកំពុងបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ

កីឡា២ នាទី មុន

សមត្ថភាពមិនធម្មតា Akihiro ដៃគូរបស់ កាន់ ម៉េងហុង ជាម្ចាស់ខ្សែក្រវាត់៣ខ្សែ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកប្រជាធិបតេយ្យ ២៥រូប ត្រៀមចេញសេចក្តីប្រកាស ទាមទារឲ្យលោក បៃដិន ដកខ្លួនពីការបោះឆ្នោត

ជីវិតកម្សាន្ដ១៤ នាទី មុន

លេចមុខក្នុងវីដេអូមួយ Lee Min Ho ​លែងក្លាយជាតារា​ប្រុស​សង្ហា​បំផុតប្រចាំប្រទេស​កូរ៉េទៀត​

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ហេសបូឡា បាញ់​ស្រោច​រ៉ុកកែត​​ដូច​ភ្លៀង​ធ្លាក់ ក្រោយ​អ៊ីស្រាអែល​សម្លាប់​មេ​បញ្ជាការ​ម្នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម

សន្តិសុខសង្គម២០ ម៉ោង មុន

បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស

សុខភាព២១ ម៉ោង មុន

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ មិនមែន កុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ ទេ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ព្យុះសង្ឃរា Beryl ដ៏កាចសាហាវ បង្កការបំផ្លិចបំផ្លាញធំធេង នៅ ការ៉ាប៊ីន

ព័ត៌មានពេញនិយម