angkor bet

Connect with us

angkor bet:សន្តិសុខសង្គម

សកម្មភាពក្រុមក្មេងទំនើងមានការថយចុះនៅក្នុង​ភូមិសាស្ដ្ររាជធានីភ្នំពេញ

បានផុស ២ នាទី មុន នៅ
សកម្មភាពក្រុមក្មេងទំនើងកាប់ចាក់អុកឡុកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានការថយចុះ ឬអាចនិយាយបានថា ថ្ងៃខ្លះស្ទើរតែមិនកើតមានឡើង បន្ទាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការក្តៅ២លើក ដើម្បីទប់ស្កាត់ និងបង្ក្រាប។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកវរសេនីយ៍ឯក សំ វិច្ចិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ទោះបីសកម្មភាព​ក្រុមក្មេងទំនើង មានការថយចុះច្រើនក៏ដោយ ក៏កម្លាំងសមត្ថកិច្ចមិនបានបន្ធូរដៃក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបនោះឡើយ ពិសេសការបង្ក្រាបឱ្យដល់ឬសគល់របស់ក្រុមក្មេងទំនើង ដើម្បីធានាថា សកម្មភាពនេះនឹងមិនបន្តកើតមានបង្កអសន្តិសុខដល់ពលរដ្ឋ និងសង្គមជាតិ។
ប្រជាពលរដ្ឋ មើលឃើញថា សកម្មភាពក្រុមក្មេងទំនើងពិតជាថយចុះគួរកត់សម្គាល់ប្រាកដមែនក្នុងមួយរយៈក្រោយនេះ នេះដោយសារតែកម្លាំងអាជ្ញាធរមានសមត្ថកិច្ចបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបដើម្បីធានាសន្តិសុខជូនពលរដ្ឋឱ្យអស់ក្តីភ័យខ្លាច និងក្តីព្រួយបារម្ភលើសកម្មភាពអសន្តិសុខទាំងនេះ។
ទាក់ទងនឹងបញ្ហាក្មេងទំនើងនេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ឱ្យដឹថថា ក្នុងរយៈពេល៤០ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងចំនួន ២៦៨ករណី ដែលមានជនសង្ស័យចំនួន ១៤៦៦នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០៧៣នាក់ ដើម្បីអនុវត្តនីតិវិធីច្បាប់៕ អត្ថបទ៖ សុភា

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៦ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ៤៨ នាទី មុន

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានពេញនិយម