angkor bet

Connect with us

សន្តិសុខសង្គម

ផឹកស្រាស្រវឹងវង្វេងស្មារតីឡើងលើផ្ទះជាន់ទី៤​លោតចុះមកក្រោមស្លាប់ភ្លាមៗ

បានផុស ២ នាទី មុន នៅ
បុរសម្នាក់ស្រវឹងស្រាខួបហើយស្រែកថា មានខ្មោចមកយកភ័យពេកក៏រត់បណ្តាលឲ្យជ្រុលធ្លាក់ពីអគារជាន់ទី៤ស្លាប់ ភ្លាមៗ​នៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅអគារមួយកន្លែងជាន់ទី៤ ស្ថិតនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
សពជនរងគ្រោះមានឈ្មោះ តេង សេងឌី ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្រពន្ធឈ្មោះ អៀវ ភួង អាយុ៤៣ឆ្នាំ មុខរបរដេីរលក់ខ្សែក្រវាត់។
ស្រ្តីជាប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុប្តីរបស់គាត់បានផឹកស្រាហើយវង្វេងរវើរវាយ រួចក៏រត់ទៅលើផ្ទះជាន់ ទី៤ ដោយសភាពភ័យខ្លាច និងស្រែកថា ខ្មោចមកយក រួចក៏បានលោតពីលើផ្ទះជាន់ទី៤ ចុះមកក្រោមស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋមកលេីកសពពីកន្លែងកើតហេតុយកមកដាក់អែបខាងចិញ្ចើមផ្លូវហេីយរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។
ដោយជីវភាពខ្វះខាត គ្មានថវិកាដេីម្បីយកសពប្ដីយកទៅធ្វើបុណ្យ ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍បានផ្តល់ថវិកាម្នាក់បន្តិចបន្ទួចដើម្បីឲ្យប្រពន្ធយកសពប្តីទៅធ្វើបុណ្យ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស៊យ ណារិទ្ធ មេបញ្ជាការកងសង្គ្រោះ ៧១១ កងពលតូច៧០ បានផ្តល់ជាថវិកាបន្ថែម និងរថយន្តដឹកសពមកយកបូជានៅវត្តទឹកថ្លា ខណ្ឌសែនសុខ៕ អត្ថបទ៖ សំណាង

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៨ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៣ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហេសបូឡា បាញ់​ស្រោច​រ៉ុកកែត​​ដូច​ភ្លៀង​ធ្លាក់ ក្រោយ​អ៊ីស្រាអែល​សម្លាប់​មេ​បញ្ជាការ​ម្នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានពេញនិយម