angkor bet

Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌរាជធានី ចុះបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងបុរីកីឡា និងឃាត់ខ្លួនមនុស្ស​១០នាក់

បានផុស ៤៧ វិនាទី មុន នៅ
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំង បង្កប់លួចលាក់បេីកល្បែងសុីសង ប្រភេទជល់មាន់អនឡាញ និងបៀរក្រាត ជាដើម ដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ ទូរទស្សន៍ និងឃាត់ខ្លួនមនុស្សចំនួន១០នាក់។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះដឹកនាំកម្លាំងឆ្មក់បង្ក្រាបជាក់ស្ដែងតែម្ដង ទីតាំងល្បែងស៉ីសងនៅចំណុចអាគារទី១ បុរីកីឡា ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់ថា ទីតាំងនេះពិតជាបើកល្បែងស៊ីសងគ្រប់ប្រភេទមានដូចជាជល់មាន់អនឡាញ បៀរក្រាត និងផ្សេងៗទៀតពាក់ព័ន្ធនឹងល្បែងស៊ីសង។ ដូច្នេះកម្លាំងបានធ្វើការឆ្មក់ចុះបង្ក្រាបបាន និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់ និងវត្ថុតាងពាក់ព័ន្ធនឹងល្បែងស៊ីសងនេះមួយចំនួនធំ។
ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងបាននាំយកមនុស្សប្រុសស្រីចំនួន១០នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ គួររំលឹកថា កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលប់បំបាត់ មិនត្រូវឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានខ្លាំង ដើម្បីឈានទៅលប់បំបាត់ឲ្យអស់៕ អត្ថបទ៖ សុភា

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៧ វិនាទី មុន

នគរបាលព្រហ្មទណ្ឌរាជធានី ចុះបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងបុរីកីឡា និងឃាត់ខ្លួនមនុស្ស​១០នាក់

សុខភាព១ នាទី មុន

បន្លែ ៥មុខ​ ​ជាថ្នាំពូកែអាចកាត់បន្ថយ​ខ្លាញ់​ក្បាលពោះ​ និងសម្រកទម្ងន់

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

រុស្ស៊ី ត្រៀមផលិតមីស៊ីល ដែលហាមឃាត់ក្រោមសន្ធិសញ្ញាជាមួយ អាមេរិក

ព័ត៌មានជាតិ១៦ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បន្តឧបត្ថម្ភអង្ករជូនដល់តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធិភូមិភាគទី៥

សន្តិសុខសង្គម២៤ នាទី មុន

បង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែនឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ដកហូតគ្រឿងញៀនជិត១០គីឡូក្រាម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម

សេដ្ឋកិច្ច១៨ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៣ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហេសបូឡា បាញ់​ស្រោច​រ៉ុកកែត​​ដូច​ភ្លៀង​ធ្លាក់ ក្រោយ​អ៊ីស្រាអែល​សម្លាប់​មេ​បញ្ជាការ​ម្នាក់

ព័ត៌មានពេញនិយម