angkor bet

Connect with us

សេដ្ឋកិច្ច

ពពាយឡើងថ្លៃកប់ពពក នៅចំពេលដែលក្រក្សត់

បានផុស ៥៧ នាទី មុន នៅ
តម្លៃបន្លែពពាយបានឡើងថ្លៃដល់ ៥ ម៉ឺនរៀលក្នុងមួយគីឡូក្រាម នៅចំពេលដែលបន្លែប្រភេទនេះ មិនសម្បូរនៅឆ្នាំនេះ។
ជាអាជីវករលក់បន្លែនៅច្បារអំពៅបាននិយាយថា នៅឆ្នាំនេះ​បន្លែពពាយបានឡើងថ្លៃដល់ ៥ ម៉ឺនរៀលក្នុងមួយគីឡូក្រាម​តែពុំមានពពាយលក់ទៀតទេ ហើយបញ្ជាក់ថា បន្លែ២មុខ ដែលឡើងថ្លៃកប់ពពកគឺបន្លែ ពពាយ និងសណ្តែកកួរ។

សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណារ៉ាន់ ដែលប្រកបរបរដាំបន្លែបាននិយាយថា ​ឆ្នាំនេះបន្លែសណ្តែកកួរគឺដើមវាលូតលាស់​ល្អប៉ុន្តែអត់ផ្លែសោះ​។ មិនខុសពីបន្លែពពាយក៏អញ្ចឹងដែរហើយបើផ្លែសម្បូវិញត្រូវ​បានក្រុមឈ្មួញ​ទម្លាក់ថ្លៃធ្វើឲ្យកសិករខាតឡុងចុង។
ចំពោះបន្លែស្ពៃវិញឆ្នាំនេះសម្បូណាស់ហើយតម្លៃលក់នៅទីផ្សារបានត្រឹម៣០០០រៀល ប៉ុណ្ណោះហើយ​បើឈ្មួញចុះទិញដល់ចំការបានត្រឹម១២០០រៀល។

លោក សាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅបានទទួលស្គាល់ថា ឆ្នាំនេះបន្លែ ពពាយ​និងសណ្តែកកួរមិនសូវមានលក់នោះទេ។ ហើយឈ្មួញក៏ដូច្នោះដែរបើបន្លែណាមិនសូវ​សម្បូគឺគេតម្លើងថ្លៃណាស់ អញ្ចឹងទេបងប្អូនកសិករយើងតែង​រកការបង់ខាត​ដោយឈ្មួញ​ចេះតែទំលាក់ថ្លៃ។ លោកប្រធានផ្សារបានអំពាវឲ្យបងប្អូនអាជីវករក្នុងផ្សារសូមលក់ដូរ​កុំតម្លើងថ្លៃពេក​ព្រោះខ្លាចបាត់ម៉ូយអស់៕

អត្ថបទ៖ នរា

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រុមអភិវឌ្ឍន៍សង្កាត់ទឹកល្អក់ទី៣ ខិតខំប្ដូរលូតូចចេញ ដាក់លូធំជាងមុន ដើម្បីបញ្ជៀសទឹកឲ្យបានលឿន

ព័ត៌មានជាតិ២៣ ម៉ោង មុន

គ្រូបង្រៀនម្នាក់ឆ្លៀតយកម៉ោងសម្រាក លក់ទុរេនដាំនៅចំការផ្ទាល់ខ្លួន រកបានកម្រៃរាប់ម៉ឺនដុល្លារ

សន្តិសុខសង្គម២ ម៉ោង មុន

បុរសជនជាតិចិនម្នាក់ធ្លាក់ពីលើរថយន្តរងរបួស ស្រាប់​តែជនជាតិ១ក្រុម លើកដាក់​រថយន្ត​បើករត់គេចផ្អើលសមត្ថកិច្ចដេញឃាត់

ព័ត៌មានជាតិ២២ ម៉ោង មុន

មេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ៖សិស្សសាលាមួយចំនួនកំពុងតែភ្លើតភ្លើន នឹងឧបករណ៍ថ្មី បារីអេឡិចត្រូនិច

សន្តិសុខសង្គម២៣ ម៉ោង មុន

តំណាងអយ្យការចោទបុរសយកកាំភ្លើងបាញ់ពោះខ្លួនឯង ពីបទប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត

ព័ត៌មានពេញនិយម