angkor bet

Connect with us

angkor bet:សេដ្ឋកិច្ច

កំណើនទេសចរ ធ្វើឱ្យការលក់ទុរេន និងផ្លែឈើមួយចំនួន​ របស់អាជីវករនៅខេត្ត​កំពត កើនឡើងទ្វេដង

បានផុស ២៦ នាទី មុន នៅ
ក្រុមអាជីវករលក់ដូរផ្លែឈើដូចជា ទុរេន មង្ឃុត សាវម៉ាវ ក្រូចថ្លុង ដូងក្រអូប ដែលជាផលិតផលក្នុងខេត្តកំពតដាំដោយកសិករ​កនៅតាមភូមិ សប្បាយ​រីករាយក្នុងការលក់ដូរនៅនឹងកន្លែង ដោយមិនបាច់ចំណាយលើការនាំចេញ​ទៅលក់នៅតំបន់ផ្សេងដូចមុន។

សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងប្អូនប្រជាពលរដ្ឋជាក្រុមអាជីវករបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលតែង​តែគិតគូជានិច្ចនូវរាល់ការប្រកបអាជីវកម្ម និងការលក់ដូររបស់អាជីវករក្នុងខេត្ត ដែល​ពីមុន​ផលិផលផ្លែឈើខ្លះពុំសូវមានទីផ្សារ លក់មិនដាច់ តែឥឡូវលក់រហូតសឹង​តែរកមកលក់​បន្តមិនទាន់។
ប្រជាពលរដ្ឋជាក្រុមអាជីវករលក់ ទុរេន មង្ឃុត សាវម៉ាវ នៅក្នុងខេត្តកំពត បានលើកឡើងថា ក្រោយពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្កើតឱ្យមានតំបន់ទេសចរណ៍ និងកន្លែងលម្ហែកម្សាន្តស្អាតៗ បានធ្វើឱ្យមានកំណើនភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិមកសម្រាកលេងលម្ហែកម្សាន្តនៅខេត្តកំពតកាន់តែច្រើន ហើយធ្វើឱ្យមានការលក់ដូររបស់ពួកគាត់ដាច់ជាងមុនច្រើន។

ប្រជាពលរដ្ឋជាក្រុមអាជីវករលក់ដូរបានបន្តឲ្យដឹងថា កាលពីមុនក្នុងមួយថ្ងៃកន្លែងលក់ដូរផ្លែឈើបោះដុំធំៗ ក្នុងមួយថ្ងៃលក់បានប្រមាណតែ ១តោន ទៅ ២តោនតែប៉ុណ្ណោះទាំងលក់រាយ និងលក់ដុំសម្រាប់ផ្លែទុរេនកំពត តែក្រោយខេត្តកំពតមានសមិទ្ធិផលទេសចរណ៍ច្រើនកន្លែង ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ពួកគាត់អាចលក់បានក្នុងមួយថ្ងៃពី៣ ទៅ៤តោន។ ចំណែកឯអាជីវករដែលលក់ដូរផ្លែទុរេននៅតំបន់ត្រីសេះសមុទ្របាញ់ទឹកក៏បានបញ្ជាក់ដែរថា កាលពីមុនក្នុងមួយថ្ងៃលក់បានពី១០ ទៅ ២០គីឡូប៉ុណ្ណោះ តែសព្វថ្ងៃលក់បានចន្លោះពី៤០ ទៅ ៥០គីឡូសម្រាប់ថ្ងៃចុងសប្តាហ៍ ហើយរាល់ការលក់ដូរគឺពួកគាត់បង្ហាញពីភាពស្មោះត្រង់អំពីប្រភពនៃផ្លែឈើ ហើយរក្សាតម្លៃនៅសមរម្យ ទៅតាមការណែនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតម្រូវឱ្យអាជីវករទាំងអស់ប្រើប្រាស់ភាពស្មោះត្រង់ជាមួយភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិដែលមកលម្ហែលេងកម្សាន្តក្នុងខេត្តកំពត។

មិនខុសគ្នាប៉ុន្មានទេសម្រាប់ការលក់ដូរផ្លែឈើ ក្រុមអាជីវករលក់ផ្លែដូងក្រអូប នៅតាមបណ្តោយផ្លូវជាតិលេខ៣ កំពតភ្នំពេញ ក៏បានលើកឡើងដែរថា បច្ចុប្បន្ននេះការលក់ដូររបស់ពួកគាត់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលកាលពីមុនខេត្តកំពតមិនទាន់មានកន្លែងកម្សាន្ត និងរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ក្នុងមួយថ្ងៃពួកគាត់លក់ដូងបានប្រមាណតែ៥០ ទៅ ៦០គ្រាប់ប៉ុណ្ណោះ តែឥឡូវខេត្តមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ពួកគាត់អាចលក់បានចន្លោះពី ១០០គ្រប់ ទៅ ២០០គ្រប់សម្រាប់ថ្ងៃចុងសប្តាហ៍។ ក្រុមអាជីវករបានបន្តថា ផ្លែដូងក្រអូបដែលដាំដោយកសិករផ្ទាល់នៅចំការតាមភូមិ ពីមុនពុំសូវមានអ្នកទិញទុករហូតទុំជ្រុះពេញដី តែមកដល់បច្ចុប្បន្នពួកគាត់សប្បាយចិត្តឡើងវិញ ដោយផ្លែដូងមានតម្រូវការច្រើន ហើយពេលខ្លះស្ទើតែរកផ្លែដូងលក់ឱ្យភ្ញៀវមិនគ្រាន់។

ខេត្តកំពតក្រោយពីមានការអភិវឌ្ឍលើវិស័យទេសចរណ៍ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តមានភាពល្អប្រសើ សេវាស្នាក់នៅត្រូវបានសាងសង់បន្ថែមជាបន្តបន្ទាប់ បឹងហ្គាឡូ រីស្សត រីកដុះដាល់ដូចផ្សិតក្នុងក្រុង និងតាមតំបន់ផ្សេងៗក្នុងខេត្តដែលមានសក្តានុពលលើផ្នែកទេសចរណ៍ ពិសេសបានធ្វើឱ្យកសិផល ផលនេសាទសមុទ្រ របស់ប្រជាកសិករ និងប្រជានេសាទ បានលក់ដូរនៅនឹងកន្លែង(ការនាំចេញនៅនឹងកន្លែង) ដែលជាកត្តាមួយធ្វើឱ្យចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត តែងតែបញ្ជាក់ជាសាធារណៈថា រាល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ ព្រមទាំងទីតាំងផ្សេងៗដែលបំរើឱ្យវិស័យទេសចរណ៍ មានគោលដៅធំតែមួយគត់ គឺផ្តោតទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលបានចំណូលពីវិស័យដ៏សំខាន់មួយនេះ៕

អត្ថបទ៖ សឹង រ៉ាត់

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

បុរសជនជាតិចិនម្នាក់ធ្លាក់ពីលើរថយន្តរងរបួស ស្រាប់​តែជនជាតិ១ក្រុម លើកដាក់​រថយន្ត​បើករត់គេចផ្អើលសមត្ថកិច្ចដេញឃាត់

សេដ្ឋកិច្ច២៦ នាទី មុន

កំណើនទេសចរ ធ្វើឱ្យការលក់ទុរេន និងផ្លែឈើមួយចំនួន​ របស់អាជីវករនៅខេត្ត​កំពត កើនឡើងទ្វេដង

ព័ត៌មានជាតិ៣៤ នាទី មុន

ឧត្តមសេនីយ៍ ម៉ៅ សុផាន់៖ ត្រូវវែកមុខជនល្មើសបំផ្លាញធនធានធម្មជាតិ ទោះបីជននោះមានបុណ្យស័ក្តិណាក៏ដោយ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចឃាត់ខ្លួន យុវជនប្រុសស្រី៣នាក់ ករណីហិង្សាបង្ករបួសស្នាម នៅខណ្ឌទួលគោក

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាបន្តធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់ ខណៈកម្ពស់ទឹករលកនៅតំបន់សមុទ្រ អាចកើតមានដល់ ២,៥០ ម៉ែត្រ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រុមអភិវឌ្ឍន៍សង្កាត់ទឹកល្អក់ទី៣ ខិតខំប្ដូរលូតូចចេញ ដាក់លូធំជាងមុន ដើម្បីបញ្ជៀសទឹកឲ្យបានលឿន

ព័ត៌មានជាតិ២១ ម៉ោង មុន

គ្រូបង្រៀនម្នាក់ឆ្លៀតយកម៉ោងសម្រាក លក់ទុរេនដាំនៅចំការផ្ទាល់ខ្លួន រកបានកម្រៃរាប់ម៉ឺនដុល្លារ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

MV ថ្មី “Rockstar” របស់ Lisa ខំប្រម៉ូតប្រទេសថៃ បែរជាប់មម្រាម​លើ Facebook ភ្លាមៗ

សន្តិសុខសង្គម២១ ម៉ោង មុន

តំណាងអយ្យការចោទបុរសយកកាំភ្លើងបាញ់ពោះខ្លួនឯង ពីបទប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត

ព័ត៌មានជាតិ២០ ម៉ោង មុន

មេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ៖សិស្សសាលាមួយចំនួនកំពុងតែភ្លើតភ្លើន នឹងឧបករណ៍ថ្មី បារីអេឡិចត្រូនិច

ព័ត៌មានពេញនិយម