angkor bet

Connect with us

នយោបាយ

CPP បន្តចុះមូលដ្ឋានពង្រឹងឯកភាពផ្ទៃក្នុងបក្ស និងផ្តោតលើការបម្រើប្រជាជន

បានផុស ៣ ម៉ោង មុន នៅ
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានបន្តជួបប្រជុំគ្នានៅខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងឯកភាពផ្ទៃក្នុងបក្ស និងណែនាំការងារមួយចំនួនដល់សមាសជិក ក៏ដូចជាមន្រ្តីមូលដ្ឋាន ឱ្យប្រកាន់ភ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាងប្រទេសជាតិ ​និងបម្រើប្រជាជនដោយស្មោះ។
ការជួបជុំនេះ ធ្វើឡើងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពលោក កែ គឹមយ៉ាន សមាជិកគណៈ​អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ​និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តនេះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងសមាជិក សមាជិកា គណៈបក្សប្រជាជនប្រមាណ ៩០០នាក់។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនេះ លោក កែ គឹមយ៉ាន ថ្លែងថា ការជួបជុំនេះ ដើម្បីអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា ហើយក៏ជាថ្ងៃប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ។ លោកថា៖« ចាប់តាំងពីថ្ងៃ បដិសន្ធិមកគណបក្សប្រជាជនកម្ពុជា គឺបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សាភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម»។ លោកបានបន្តថា ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ មកក្លាយជាប្រទេសសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យយ៉ាងលឿនឆាប់រហ័ស។
លោកសង្កត់ធ្ងន់ថា៖«ទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏ គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់ន𝔍ូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ វឌ្ឍនភាពសង្គម និងសន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះ»។

ជាមួយគ្នានេះ លោក អ៊ុំ រាត្រី មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាប្រារពខួបអនុស្សាវរីយ៍លើកទី៧៣នេះឡើង ដើម្បីគោរពដឹងគុណយ៉ាងជ្រាវជ្រៅចំពោះ បុព្វការីជន​ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស យុវជនយុវនារី និងអ្នកស្នេហាជាតិ ដែលបានធ្វើពលិកម្មដ៏ធំធេង ដើម្បីប្រទេសជាតិ នៅគ្រប់ដំណាក់កាល ដែលធ្វើឱ្យកម្ពុជា​ស្ថិតស្ថេរ គង់វង្សនិងមានអ្វីៗដូចសព្វថៃ្ងនេះ។ លោកថ្លែងថា៖«យើងទាំងអស់គ្នាត្រូវតែកម្ចាត់ចោល ចំពោះអង្គការចាត់តាំង នយោបាយក្រៅប្រទេស ក្រុមជ្រុលនិយម ដែលប្រឆាំងកម្ពុជា យើងត្រូវហ៊ានធ្វើអ្វីៗ ដើម្បីប្រជាជន ការពារសន្តិភាពភាព ទោះបីក្នុងតម្លៃណាក៏ដោយ។
គួររំឭកថា ក្នុងឱកាសមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំឭកជាថ្មីដល់មន្រ្តីបក្សឱ្យបម្រើប្រជាពលរដ្ឋ និងកុំធ្វើទង្វើដែលប៉ះពាល់ដល់ប្រយោជន៍រាស្រ្ត។ សម្តេចថ្លែងថា៖«ប្រជាជនកម្ពុជា ត្រូវការការដឹកនាំរបស់គណបក្ស គាំទ្រគណបក្ស ប៉ុន្តែអ្វីដែលប្រជាជនមិនសប្បាយចិត្ត គឺទង្វើខុសឆ្លងរបស់មន្ត្រីគណបក្សមួយចំនួន ដែលក្នុងនោះ ខ្ញុំអំពាវនាវចំពោះមន្ត្រីគណបក្សទាំងអស់ចូលធ្វើសកម្មភាពបម្រើប្រជាជនដោយស្មោះ យើងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះឡើយ»៕

ដោយ៖ វ៉ាន់ ណាង

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម