angkor bet

Connect with us

នយោបាយ

បណ្ឌិត គិន ភា៖ ការបង្កើតរដ្ឋាភិបាលនិរទេស នឹងគំរាមកំហែងដល់សន្តិភាពផុយស្រួយកម្ពុជា

បានផុស ១៦ ម៉ោង មុន នៅ
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើថា កម្ពុជាទើបតែទទួលបាននូវសុខសន្តិភាពពេញលេញជាង ២ទសវត្សរ៍ ដែលជាសន្តិភាពផុយស្រួយនៅឡើយ ដូច្នេះរដ្ឋាភិបាលកម្ពុជា ត្រូវតែមានវិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបរដ្ឋាភិបាលនិរទេស។
លោកបណ្ឌិត គិន ភា
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ការថ្លែងបែបនេះ ស្របពេលមានមនុស្សមួយក្រុមដែលនិរទេសខ្លួននៅក្រៅប្រទេស មានគម្រោងបង្កើតរដ្ឋា​ភិបាលនិរទេស ឬរដ្ឋាភិបាលស្រមោល ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរយៈការបោះឆ្នោត ដោយឈរលើគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស។

បណ្ឌិត គិន ភា បានថ្លែងប្រាប់កម្ពុជាថ្មីថា សកម្មភាពក្នុងការរៀបចំឱ្យមានរដ្ឋាភិបាលស្រមោលណាមួយ  ឬរដ្ឋាភិបាលនិរទេស នៅក្រៅប្រទេសដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីសំឡេងប្រជាពលរដ្ឋ សិទិ្ធ ធិបតេយ្យរបស់ប្រជាពលរដ្ឋ គឺជាអំពើខុសច្បាប់ ដែលទាមទារឱ្យមានវិធានការផ្លូវច្បាប់។ បណ្ឌិត គិន ភា ថ្លែងថា៖«ដូច្នេះ បើមានការប៉ុនប៉ងណាមួយ ក្នុងការបង្កើតរាជរដ្ឋាភិបាល​និរទេស គឺជាការប៉ុនប៉ុង មិនត្រឹមតែរំលោភទៅលើច្បាប់ ឬរដ្ឋធម្មនុញ្ញទេ ប៉ុន្តែកំពុងតែប្រមាថចំពោះឆន្ទៈ និងសំឡេងឆ្នោតប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលគេផ្តល់សេចក្តីទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ចំពោះរាជរដ្ឋាភិបាល»។

ការអះអាងបែបនេះ ដោយសាររាជរដ្ឋាភិបាល​​បច្ចុប្បន្ននេះ  គឺជារាជរដ្ឋាភិបាលដែលមានធម្មានរូបគ្រប់គ្រាន់ ដែលកើតចេញអំពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយឆន្ទៈរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេស គឺការគាំទ្ររបស់ប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុបបំផុត គាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យកាន់អំណាចដឹកនាំប្រទេសកម្ពុជា តាមរយៈលទ្ធផលនៃការ​បោះឆ្នោត ដោយគណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈ រហូតដល់ទៅ ១២០ លើ ១២៥ អាសនៈ។ នេះសបញ្ជាក់ឱ្យឃើញពីការគាំទ្រដ៏ធំធេងរបស់ប្រជាជនចំពោះ គណបក្សប្រជាជនកម្ពុជា(CPP) ហើយ CPP មានសិទ្ធិគ្រប់គ្រាន់ក្នុងការរៀបចំ ដឹកនាំរដ្ឋាភិបាលដោយស្របច្បាប់ និងមានធម្មានុរូបពេញលេញ។
លោកបណ្ឌិត គិន ភា𒅌 ដែលជាអ្នកវិភាគនយោបាយ បានថ្លែងយ៉ាងដូច្នេះថា៖«ដូច្នេះ ក្នុងករណីនេះ មានវិធានការតាមផ្លូវច្បាប់ គឺត្រូវតែអនុវត្តដោយម៉ឺងម៉ាត់ ដោយមិនអាចលើកលែងបានចំពោះជនទាំងឡាយណាដែលរួមគំនិត សមគំនិត ឬចូលរួមដោយផ្ទាល់ក្នុងការបង្កើតរដ្ឋាភិបាលនិរទេសណាមួយសំដៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់»។

«ខ្ញុំគិតថា មកដល់ពេលនេះ គឺយើងទើបតែទទួលបាននូវសន្តិភាពពេញលេញជា ២ទសវត្សរ៍ ដូច្នេះសន្តិភាពរបស់យើងនៅតែមានភាពផុយស្រួយនៅឡើយ។ដូច្នេះ ប្រជាពលរដ្ឋយើងទាំងអស់ ក៏ដូចជាតួអង្គនានានៃសង្គមជាតិរបស់យើង គឺត្រូវតែមានកាតព្វកិច្ចនាំគ្នារួម ថែរក្សាការពារនូវសុខសន្តិភាព ដែលយើងរកបានដោយលំបាកនេះ»។ នេះជាការថ្លែងរបស់លោកបណ្ឌិត។ ជាមួយគ្នានេះ លោកបានក្រើនរំឭកដល់បងប្អូនដែលមាននិន្នាការប្រឆាំង សូមកុំជឿតាមការញុះញង់ ការឃោសនា ឬក៏ការបង្កចលាចលពីក្រុមមេក្លោងណាមួយ ដែលនាំឱ្យជ្រុលខ្លួន ផុងខ្លួនទៅចូលក្នុងចលនាណាមួយនៃការបង្កើតរដ្ឋាភិបាលនិរទេសនោះ។ លោកសង្កត់ធ្ងន់ថា៖«វាមានបញ្ហាធ្ងន់ធ្ងរចំពោះខ្លួនឯង ហើយក៏អាចមានផ្តល់ផលជាអវិជ្ជមានសម្រាប់សង្គមជាតិ ប្រសិនបងប្អូនចង់រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ សុខសន្តិភាព យើងអាចធ្វើនិយោបាយដោយស្របច្បាប់ គោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៅកម្ពុជា ចៀសវាងដាច់ខាតនូវទង្វើ និងសកម្មភាពទាំង​ឡាយណា ដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ សុខសន្តិភាព​និងស្ថេរភាពនយោបាយ ក្នុងប្រទេសកម្ពុជា»។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ២៨ មិថុនា ២០២៤ បានបង្ហើបជាសាធារណៈថា ការផ្តួចផ្តើមគំនិតដើម្បីបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសកំពុងចាប់ផ្តើមហើយ។ ជាមួយគ្នានេះ សម្តេចបានព្រមានថា បក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលបង្កើតនៅឯបរទេស ត្រូវតែកម្ចាត់ចោល និងរំសាយចោលភ្លាមនូវអង្គការចាត់តាំងបក្សណាក៏ដោយដែលនៅក្នុងប្រទេសដែលជារឿងចាំបាច់ដើម្បីធានាការពារ។
សម្តេចតេជោ សង្កត់ធ្ងន់ថា៖««យើងមិនអនុញ្ញាតដាច់ខាតឱ្យពួកនយោបាយជ្រុលនិយមមួយក្តាប់តូចមកបំផ្លាញសន្តិភាពបានឡើយ។ ក្នុងន័យនេះ ខ្ញុំអំពាវនាវដល់ប្រជាជនទាំងមូល លើកកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា»។

យ៉ាងណាមិញ សម្តេចតេជោ មិនបានបង្ហើបពីឈ្មោះ ឬក្រុមណា ដែលគ្រោងបង្កើតរដ្ឋាភិបាលនិរទេសនោះទេ។
ប៉ុន្តែជាការកត់សម្គាល់ ក្រុមអ្នកនយោបាយនិរទេសខ្លួនរស់នៅក្រៅប្រទេស ដែលតែඣងតែរិះគន់ជាន់ពន្លិចរដ្ឋាភិបាល និងអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយនានាមកកម្ꦺពុជានោះ គឺក្រុមរបស់ ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង៕

អត្ថបទ៖ ឡាយ សាមាន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម