angkor bet

Connect with us

នយោបាយ

សមាជិកគណបក្សភ្លើងទៀនច្រើនឡើងៗ បានប្រកាសផ្តាច់ខ្លួនចេញ ហើយមកសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

បានផុស ២៤ វិនាទី មុន នៅ
សមាជិកនៃរចនាសម្ព័ន្ធគណបក្សភ្លើងទៀន សង្កាត់ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាលចំនួន៥នាក់បន្ថែមទៀតហើយ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង និងបានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។ នេះបើតាមការបង្ហាញឱ្យដឹងរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជានៅលើតេឡេក្រាមរបស់សម្តេចនៅព្រឹកថ្ងៃអាទិត្យនេះ។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
សមាជិកនៃរចនាសម្ព័ន្ធគណបក្សភ្លើងទៀន សង្កាត់ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាលទាំង៥នាក់នេះ រួមមាន លោកស្រី ឃឹម រដ្ឋា ប្រធាន លោកស្រី សាត ធួក ហេរញ្ញិក លោក ដាំ ចែម សមាជិក លោកស្រី ច្រិក ដាវី សមាជិក និងលោក វណ្ណី ប៊ុននីល សមាជិក។ តាមរយៈវីដេអូឃ្លីបខ្លី សមាជិកទាំង៥នាក់នេះ បានគូសបញ្ជាក់ថា មូលហេតុដែលពួកគេផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង គឺដោយសារតែពួកគេមើលឃើញប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តី។ មិនតែប៉ុណ្ណោះ ពួកគេ ក៏បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ និងប្រកាសគាំទ្រគម្រោងព្រែកជីកជាប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជានេះ។
ក្រៅពីពួកគេទាំង៥នាក់នេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ សមាជិកគណបក្សភ្លើងទៀនចំនួន ៣ឃុំ នៅក្នុងស្រុកភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ គឺឃុំតាំងសំរោង ឃុំព្រៃរំដួល និងឃុំអូរ ក៏បានប្រកាសផ្តាច់ខ្លួន និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាមួយនឹងប្រកាសផ្តាច់ខ្លួននេះ ពួកគេ ក៏បានចេញសារថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលតែងតែរារាំងការអភិវឌ្ឍជាតិ ពិសេស ប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ។ នៅថ្ងៃដដែលនោះ រចនាសម្ព័ន្ធគណបក្សភ្លើងទៀន ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានសមាជិកចំនួន ៦នាក់ ក៏បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង ហើយគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ នេះ ដោយសារតែពួកគាត់អស់ជំនឿ ហើយពួកគេបានថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលប្រឆាំងនឹងគម្រាងព្រែកជីកហ្វូណនតេជោ ដែលជាការប្រឆាំងនឹងផលប្រយោជន៍ជាតិ។
សូមបញ្ជាក់ជូនថា ទាំងនេះ គឺគ្រាន់តែជាចំនួនសមាជិកគណបក្សប្រឆាំងដែលបានប្រកាសផ្តាច់ខ្លួនចុងក្រោយបំផុតប៉ុណ្ណោះ ពោល គឺនៅមានសមាជិក និងសកម្មជនគណបក្សប្រឆាំងជាច្រើននាក់ទៀតដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ អ្វីជាការកត់សម្គាល់ ក្រៅពីសមាជិកគណបក្សភ្លើងទៀន ក៏មានដែរសមាជិកគណបក្សកម្លាំងជាតិដែលបានប្រកាសផ្តាច់ខ្លួន ហើយបានគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចពីសំណាក់សមាជិកគណបក្សប្រឆាំងនេះ គឺសបង្ហាញឱ្យឃើញច្បាស់ថា ពួកគេទាំងនោះ បានភ្ញាក់ខ្លួន ហើយដកខ្លួនចេញពីការបោកប្រាស់របស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងនៅក្រៅប្រទេស និងនៅក្នុងប្រទេស។ ម្យ៉ាងវិញទៀត​ នេះ ក៏សបញ្ជាក់យ៉ាងច្បាស់ដែរថា គណបក្សប្រជាជនកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន គឺជាគណបក្សដែលជាជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេ ពីព្រោះសម្តេចតេជោ ប្រធានគណបក្សតែងតែមានសេចក្តីសណ្តោសប្រណីដល់សមាជិកគណបក្សប្រឆាំងដែលបានភ្ញាក់ខ្លួន និងចង់ចូលរួមកសាងជាតិពិតប្រាកដ។ សម្រាប់សម្តេចតេជោ អ្នកណាក៏ដោយ ក៏សម្តេចព្រមទទួលដែរ លើកលែងម្នាក់គត់ នោះ គឺទណ្ឌិត សម រង្ស៊ី ដែលសម្តេចតេជោ បានប្រកាសយ៉ាងដាច់ណាត់ជារើយៗថា សម្តេចមិនលើកលែងឱ្យជាដាច់ខាត៕

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២៤ វិនាទី មុន

សមាជិកគណបក្សភ្លើងទៀនច្រើនឡើងៗ បានប្រកាសផ្តាច់ខ្លួនចេញ ហើយមកសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

សន្តិសុខសង្គម១៧ នាទី មុន

ស្នងការខេត្តសៀមរាប ដកបញ្ឈរជើងនាយរងប៉ុស្ដិ៍ខ្ទារសណ្តាយ បន្ទាប់ពីប្រើហិង្សាលើពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​ក្នុងស្រុកព្រៃឈរ​ នៅតែបន្តរបរដាប់ថ្ម​ ធ្វេី​ត្បាល់​កិន​ម្សៅ​ ដើម្បី​បន្ថែម​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ​

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចប្រើពេលជិត១២ម៉ោងដើម្បីគ្រប់គ្រងអគ្គិភ័យឆេះឃ្លាំងស្តុកបារីនៅខណ្ឌដង្កោ

សុខភាព២ ម៉ោង មុន

ស្រុកអង្គរធំក្លាយជាស្រុកទី៤ ក្នុងខេត្តសៀមរាបដែលសម្រេចបានជាស្រុកបញ្ឈប់ការបន្ទោបង់ ពាសវាលពាសកាល

សន្តិសុខសង្គម១៨ ម៉ោង មុន

ឃ្លាំង​ស្តុ​ប​បារី​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន​ចិន នៅ​ខណ្ឌដង្កោ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង

ជីវិតកម្សាន្ដ២២ ម៉ោង មុន

លោក ផៃ ផុងរ៉ាក់ តារាចម្រៀងខ្មែរសុរិន្ទ ឃ្លាតឆ្ងាយសិល្បៈ តើពេលនេះលោកនៅឯណា?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េ​ខាង​ជើង ចាប់​ផ្ដើម​សង់​ជញ្ជាំង​តាម​បន្ទាត់​ព្រំដែន​ជាមួយ​កូរ៉េ​ខាង​ត្បូង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ សន្យា​បទ​ឈប់​បាញ់​របស់​ ពូទីន ដូច​សន្យា​របស់ ហ៊ីត្លែ មុន​ផ្ទុះ​សង្គ្រាម​លោក

សេដ្ឋកិច្ច១៩ ម៉ោង មុន

កសិករទម្លាយរឿងដំឡូងមីធ្លាក់តម្លៃខ្លាំង ស្ទើរតែថៃឈប់ទទួល ដោយសារ​ឈ្មួញកណ្តាល

ព័ត៌មានពេញនិយម