angkor bet

Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ នឹងបើកកិច្ចប្រជុំប្រាក់ឈ្នួលកម្មករ-និយោជិត សម្រាប់ឆ្នាំ ២០២៥ នៅខែកក្កដានេះ

បានផុស ៤៦ នាទី មុន នៅ
ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ចាប់ផ្ដើម​បើក​កិច្ចប្រជុំ​ប្រាក់ឈ្នួល​កម្មករ-និយោជិត ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ ២០២៥ នៅ​ខែ​កក្កដា​នេះ ខណៈ​ឆ្នាំ ២០២៤ កម្មករ-និយោជិត ទទួល​បាន​ប្រាក់ឈ្នួលអប្បបរមា​ចំនួន ២០៤ ដុល្លារ ក្នុង ១ ខែ។

សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ០៥ ​កក្កដា​ នេះ​ថា​ ជា​រៀងរាល់ឆ្នាំ ​ក្រសួង​តំណាង​ភាគី​រាជរដ្ឋាភិបាល ភាគី​និយោជក​ និង​ភាគី​សហជីព​ តំណាងឱ្យ​កម្មករ-និយោជិត ​បានកំណត់​យក​ខែកក្កដា​ សម្រាប់​ចាប់ផ្ដើម​កិច្ចប្រជុំ​ផ្ទៃក្នុង​របស់ខ្លួន។​ នៅ​ខែសីហា​ ប្រជុំ​ទ្វេភាគី​រវាង​ភាគី​និយោជក​ និង​ភាគី​រាជរដ្ឋាភិបាល ភាគី​សហជីព​ជាមួយ​រាជរដ្ឋាភិបាល និង​ភាគី​សហជីព​ជាមួយ​ភាគី​និយោជក​ និង​ខែ​កញ្ញា ​ភាគី​ទាំងបី ​ចាប់ផ្ដើម​បើក​កិច្ចប្រជុំ​ត្រីភាគី។
លោក​បាន​បន្តទៀត​ថា សម្រាប់​ត្រីមាស​ទី ​៤​ នៅ​ខែតុលា ​នឹង​ប្រកាស​ប្រាក់ឈ្នួល​ថ្មី​ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃទី ​១​ ខែមករា ​ឆ្នាំ ​២០២៥​ ក្នុង​ករណី​មានការ​កុង​សង់​ស៊ីគ្នា​។​ ប៉ុន្តែ​ករណី​មិន​កុងសង់ស៊ីស​ទេ​ ត្រីភាគី​ ត្រូវ​ប្រជុំ​ជា​លើក​ទី​ ២ ​ដើម្បី​ស្វែងរក​កុងសង់ស៊ីស​ ឬ​ការបោះឆ្នោត​ដោយ​សម្ងាត់​។

លោក​បាន​បន្ថែមថា ​លក្ខណវិនិច្ឆ័យ​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​សំដៅ​ទៅលើ​លក្ខណវិនិច្ឆ័យ​បែប​សង្គម​រួមមាន ស្ថានភាព​គ្រួសារ អត្រា​អតិផរណា​ និង​ការចំណាយ​ក្នុងការ​រស់នៅ​ និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​រួមមាន​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ។ គួរ​បញ្ជាក់​ថា ឆ្នាំ​ ២០២៤​ នេះ​ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​ដល់​កម្មករ-និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​ និង​កាបូប ចំនួន ៤ ដុល្លារ​ ក្នុងនោះ ២ ដុល្លារ​ អនុម័ត​ដោយ​ត្រីភាគី​ និង ២ ដុល្លារ​ទៀត ផ្តល់​ជូន​បន្ថែម​ដោយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ធ្វើឱ្យ​ប្រាក់​ឈ្នួលអប្បបរមា​​កម្មករ-និយោជិត​កើនឡើង​ដល់ ២០៤ ដុល្លារ ក្នុង ១ ខែ ដោយ​មិន​បូក​បញ្ចូល​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ទេ៕ អត្ថបទ ៖ សំអឿន

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៦ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ៤៣ នាទី មុន

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានពេញនិយម