angkor bet

Connect with us

angkor bet:ព័ត៌មានជាតិ

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

បានផុស ១ ម៉ោង មុន នៅ
កូនប្រុសលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គឺលោកវរសេនីយ៍ឯក សៀ ទីន ត្រូវបានតែងតាំងមុខតំណែងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ថែមពីលើតួនាទីបច្ចុប្បន្នជានាយសេធិការ។ ក្រៅពីលោកវរសេនីយ៍ឯក សៀ ទីន ក៏មានមន្ត្រីកងរាជអាវុធហត្ថតាមរាជធានី-ខេត្តចំនួន១៨រូបផ្សេងទៀត ត្រូវបានផ្ទេរ និងតែងតាំងមុខតំណែង និងតួនាទីថ្មីដែរ។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
តាមសេចក្ដីសម្រេចរបស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចតែងតាំងលោកវរសេនីយ៍ឯក សៀ ទីន អត្តលេខ ០៩៤៩០០ ជាមេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ជាការកត់សម្គាល់ លោកវរសេនីយ៍ឯក សៀ ទីន បានចូលបម្រើការងារនៅក្របខ័ណ្ឌកងរាជអាវុធហត្ថ តាំងពីឆ្នាំ២០០៨ ហើយលោក ជាយុវជនម្នាក់ដែលបានឆ្លងកាត់ការសិក្សា និងបណ្ដុះបណ្ដាលលើជំនាញយោធាទាំងក្នុងប្រទេស និងនៅបរទេស ជាអាទិ៍ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យការពារជាតិ ឫស្សីកែវ សាលាបណ្ឌិតសភាយោធាអូស្ត្រាលី វគ្គបញ្ជាការសេនាធិការ ពីប្រទេសសិង្ហបុរី  និងបញ្ចប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ និងអភិបាលកិច្ច ពីប្រទេសអូស្ត្រាលីថែមទៀត។
លោកវរសេនីយ៍ឯក សៀ ទីន តែងបានយកចំណេះជំនាញដែលខ្លួនបានរៀនមកចែករំលែកដល់មន្ត្រីដទៃទៀត ដើម្បីចូលរួមអភិវឌ្ឍអង្គភាព អភិវឌ្ឍប្រទេសជាតិ និងការពាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយជាញឹកញាប់ ក្នុងនាមជានាយសេនាធិការនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន តែងតែបានដឹកនាំកម្លាំងដោយផ្ទាល់ក្នុងការចុះបង្ក្រាបក្រុមជនល្មើសក្នុងបទល្មើសធំៗជាច្រើននៅក្នុងរាជធានីភ្នំពេញ ជាមួយឳពុករបស់លោក គឺឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្រៅពីការតែងតាំងមុខតំណែងលោក សៀ ទីន ជាមេបញ្ជាការរងកងរាជធអាវុធហត្ថរាជធានីភ្នំពេញ, លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានសម្រេចផ្ទេរ និងតែងតាំងមន្រ្តីកងរាជអាវុធហត្ថតាមរាជធានី-ខេត្តចំនួន ១៨រូបផ្សេងទៀត ក្នុងនោះឧត្តមសេនីយ៍ទោ លឹម ម៉ន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានផ្ទេរមកជាសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ខណៈមន្រ្តីអាវុធហត្ថខ្លះ ត្រូវតែងតាំងមេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថតាមខេត្តមួយចំនួន និងមេបញ្ជាការរងអាវុធហត្ថខេត្តខ្លះទៀត ត្រូវបានផ្ទេរចេញទៅខេត្តផ្សេង៕

អត្ថបទ៖ ធឿន វ៉ាន់សុង

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

ព័ត៌មានជាតិ១ ម៉ោង មុន

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

សន្តិសុខសង្គម១៦ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានពេញនិយម