angkor bet

Connect with us

angkor bet:ព័ត៌មានជាតិ

សំណើ​ដាក់សំណង់​ចាស់ៗលើភ្នំបូកគោក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មន្ត្រីជំនាញថាមិន​ទាន់​អាច​ទៅ​រួច

បានផុស ១ នាទី មុន នៅ
លោក សាយ សុភក្ត្រា នាយក​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុនសុខាអូតែលបាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​មានគម្រោង​ចង់​​ស្នើ​បញ្ចូល​សំណង់​អគារ​ចាស់​ៗ​នៅ​លើ​ភ្នំ​បូកគោ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក។

សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់​ក្រុម​សារព័ត៌មាន​ក្នុង​ដំណើរទស្សនកិច្ច​ ស្វែងយល់ការអភិវឌ្ឍ​នៅ​រមណីយដ្ឋាន​ឧទ្យានជាតិព្រះមុនីវង្ស​បូកគោដែល​ដឹកនាំដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា​កាលពីពេលថ្មីៗ​កន្លងទៅ​នេះ លោក សាយ សុភក្ត្រា បាន​ឱ្យ​ដឹង​ថា ដោយ​មាន​មន្រ្តី​ជំនាញ​បាន​ដឹង​អំពី​ប្រវត្តិសាស្ត្រ​នៃ​សំណង់​​អគារ​ចាស់​ៗ​នៅ​លើ​ភ្នំ​បូក​គោ ​បាន​ណែនាំគួរ​តែ​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌមនុស្សជាតិ ជា​ជំហាន​ដំបូង​​ក្រុម​ហ៊ុន​ក៏​បាន​សិក្សាដើម្បី​លើក​សំណើ​សុំ​ចុះ​អគារ​ចាស់​ៗ​នៅ​លើ​ភ្នំ​បូកគោ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​​ពិភព​​លោក។
លោកថា អគារ​ចាស់ៗ​នៅលើ​ភ្នំ​បូកគោ​មួយ​ចំនួ​នបន្សល់ទុកតាំង​ពីសម័យអាណានិគម​បារាំង ដែល​ខ្លះ​មានអាយុកាលជិត ១០០ ឆ្នាំ​ទៅហើយ។
លោកអះអាង​ថា ការ​ស្នើ​នេះក៏​ដើម្បី​លើកតម្កើងតម្លៃ​នៃ​សម្បត្តិបេតិកភណ្ឌរបស់ជាតិ និង​ដើម្បី​ចូលរួមការពារ​ជាមរត៌ក​​សម្រាប់​​មនុស្សជំនាន់ក្រោយ។ ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើក​ឡើង​នេះ លោក គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌ខេត្ត​កំពត​​បញ្ជាក់មក​កាន់ «កម្ពុជា​ថ្មី​» ថា លោកនៅ​​មិន​ទាន់ទទួល​បាន​ព័ត៌មាន​​ពី​ក្រុម​ហ៊ុនសុខា​អូតែល ​ជុំវិញ​ចង់ស្នើ​​ដាក់បញ្ចូល​អគារ​ចាស់​ៗ​នៅលើ​ភ្នំ​បូកគោ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ បើតាម​មន្រ្តីជំនាញ​រូបនេះ​ ប្រសិន​ជា​ចង់​ស្នើដាក់​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​មែនមាន​លក្ខខណ្ឌ​ជា​ច្រើន​ ហើយ​ម្យ៉ាងការស្នើ​ដាក់​បញ្ចូល​ក៏​មិន​ងាយដែរ។

លោកបាន​អះអាង​ថា មុន​នឹង​ដាក់​ស្នើ​​សម្បត្តិ​បេតិកភណ្ឌ​ណាមួយ​ចូល​ក្នុង​បេតិកភណ្ឌពិភពលោក​​ ​ត្រូវ​តែ​មាន​លក្ខណៈ​ពិសេស​ខ្លាំង​។ លោកបានលើកឡើង ​សូម្បី​តែ​ប្រាសាទ​ខ្មែរ​ជា​ច្រើន​នៅ​សេស​សល់ នៅ​​មិន​ទាន់​អាច​​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​​អស់ផង​។ ក្នុង​នាម​ជា​មន្ត្រី​ជំនាញ​មួយ​រូប លោក គង់​ ផល្លា បាន​លើក​ឡើង​ថា «តាម​គំនិត​ខ្ញុំ ​​យើង​កុំ​ទាន់​និយាយ​លឿន​ពេក​ឈាន​ទៅ​ដល់​ការ​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​អី ព្រោះ​វា​មិន​ទាន់​គ្រប់​លក្ខខណ្ឌ​ណា​មួយ​ដែល​ត្រូវ​បញ្ចូល​ជា​សម្បត្តិ បេតិកភណ្ឌ​ពិភព​លោក​ឡើយ យើង​គ្រាន់​តែ​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​ជាតិ​​នឹង​បាន​ហើយ​ ដែល​យើង​គិត​ថា​​លឿន​បំផុត​»។ លោកបានលើកឡើងបន្តថា «សូម្បី​សំណង់​អគា​អាណានិគម​នៅ​ក្នុង​ក្រុង​កំពត​មិន​ទាន់​បាន​ដាក់​អ្វី​ផង ដែល​អគារ​ទាំង​អស់​នោះ​​មាន​អាយុ​កាល​មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​នោះ​ទេ​ ដោយ​មន្ទីរ​​បាន​ត្រឹម​តែ​ការពារ​ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អាណានិគម ដើម្បី​ឱ្យ​ដឹង​ថា អគារ​មួយ​ណា​មាន​អាយុ​កាល​​ប៉ុន្មាន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិនទាន់ដល់លក្ខខណ្ឌ​អាចស្នើ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នោះ​ទេ»។

នៅលើ​ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ មានបន្សល់ទុកនូវសំណង់ចាស់ៗជាច្រើនដូចជា ព្រះរាជដំណាក់ព្រះបាទ​មុនីវង្ស ដំណាក់ស្លាខ្មៅ វត្តសំពៅប្រាំ ព្រះវិហារកាតូលិក អាគារឡឺបូកគោ​ផាឡេស​ជាដើម។ សំណង់ប្រវត្តិសាស្រ្ត​ដែល​ជា​កេរ្តិ៍ដំណែលពីសម័យអាណានិគមនិយមបារាំង និងសម័យសង្គមរាស្ត្រនិយមនៅលើ​ភ្នំបូកគោ​​ ​មួយ​ចំនួន​ក៏​រងការខូចខាតដោយសារសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ អាកាសធាតុ និងអាយុកាលនៃសំណង់។ យ៉ាងណាមិញ សំណង់អគារ​ចាស់ៗ រួម​ទាំង​បរិយាកាសធម្មជាតិនៅលើភ្នំបូកគោ បានក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់​ទេសចរ​មក​កម្សាន្ត​គ្រប់​រដូវកាល ក្រៅ​ពី​ទទួលបាន​អារម្មណ៍ស្រស់ស្រាយ​​ធម្មជាតិ​នៅលើកំពូល​ភ្នំ​កម្ពស់​ជាង ១០០ ម៉ែត្រពី​នីវូទឹកសមុទ្រ អ្នក​ទេសចរ​អាច​ទស្សនា​ស្វែងយល់ពី​សំណង់​ចាស់ៗអាយុ​កាលជាង ១០០ ឆ្នាំនៅលើអតីត​ទីក្រុង​បូកគោនេះ៕

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៤ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រលានសៀមរាប ទទួលជើងហោះហើរមួយថ្ងៃ ១៤-១៩ ជេីង ខណៈជើងហោះហើរមក​ពីថៃច្រើនជាងគេ

ព័ត៌មានពេញនិយម