angkor bet

Connect with us

សុខភាព

គម្រោងគ្រប់គ្រងជំងឺ ទឹកនោមផ្អែម លើសសម្ពាធឈាម និងមហារីកមាត់ស្បូន

បានផុស ១៤ នាទី មុន នៅ
វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំ ស្តីពី ការអនុវត្តកម្មវិធីជាតិពិនិត្យសុខភាព និងគ្រប់គ្រងជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូននៅថ្នាក់ក្រោមជាតិ គាំទ្រអនុវត្តដោយថវិកា PBC 5 នៃគម្រោង H-EQIP 2 ដែលរៀបចំតាមទម្រង់ Hybrid (ការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom) ។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានគោលបំណង៖

១. ពិភាក្សាអំពីវឌ្ឍនភាពការអនុវត្តសកម្មភាពជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូន
២. រៀបចំក្រុមការងារដែលមានក្នុងរចនាសម្ព័ន្ធ នៃគម្រោង H-EQIP 2 ដើម្បីចុះពិនិត្យ និងវាយតម្លៃអំពីលទ្ធផល នៃការប្រើប្រាស់ប្រព័ន្ធកត់ត្រាវេជ្ជសាស្ត្រ (Electronic Medical Record – EMR) នៅខេត្តកំពត និងបាត់ដំបង ដែលបានដាក់ឱ្យដំណើរសាកល្បងកន្លងមក។ ទន្ទឹមនឹងការអនុវត្តសាកល្បងប្រព័ន្ធ EMR នេះ មូលដ្ឋានសុខាភិបាល ត្រូវធ្វើការកត់ត្រាដោយដៃឱ្យបានត្រឹមត្រូវរាល់ការពិនិត្យជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូន សម្រាប់ការផ្ទៀងផ្ទាត់ និងវាយតម្លៃនាពេលខាងមុខ

៣. ផ្តល់លទ្ធភាពជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដើម្បីដំណើរការអនុវត្តនីតិវិធីទិញបរិក្ខារពេទ្យ (ម៉ាស៊ីនវាស់សម្ពាធឈាម និងជួសជាតិស្ករ) សម្រាប់បែងចែកជូនមណ្ឌលសុខភាព និងត្រូវអនុវត្តការងារឱ្យបានឆាប់ ៤. នាយកដ្ឋានការពារសុខភាព ត្រូវត្រៀមយន្តការ និងក្រុមការងារដើម្បីដំណើរការយុទ្ធនាការទូទាំងប្រទេសអំពីការអនុវត្តកម្មវិធីជំងឺមិនឆ្លងនេះ អំឡុងចុងខែកក្កដា ឬ ដើមខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ

៥. ក្រុមការងារហិរញ្ញវត្ថុ លទ្ធកម្ម និងបច្ចេកទេស ត្រូវរៀបចំយន្តការជាក្រុម Telegram ដើម្បីងាយស្រួលទំនាក់ទំនង និងប្រមូល ផ្តល់ របាយការណ៍ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងៗក្នុងការអនុវត្ត។ ក្រុមការងារនេះ ត្រូវរៀបចំជាសេចក្តីណែនាំគន្លឹះខ្លីៗ និងមានទម្រង់ឯកសារសម្រាប់ការអនុវត្ត ជូនមន្ត្រីជំនាញទទួលបន្ទុកនៅតាមរាជធានី ខេត្ត គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយករង រដ្ឋបាល និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាធានី ខេត្ត ទាំង២២ និងក្រុមការងារពាក់ព័ន្ធនៃគម្រោង៕

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៦ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ៤៨ នាទី មុន

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានពេញនិយម