angkor bet

Connect with us

សុខភាព

គម្រោងត្រួតពិនិត្យលើការធ្វើតេស្ត HPV រកជំងឺមហារីកមាត់ស្បូន នៅខេត្តកំពង់ចាម

បានផុស ២៣ វិនាទី មុន នៅ
សាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានក្រុមការងារទទួលបន្ទុកជំងឺមិនឆ្លងផ្នែករោគស្ត្រី ជាពិសេសជំងឺមហារីកមាត់ស្បូន បានដឹកនាំកិច្ចប្រជុំពិភាក្សាចង្អៀតមួយ អំពី គម្រោងការធ្វើតេស្ត រកជំងឺមហារីកមាត់ស្បូន HPV របស់អង្គការ JICA អនុវត្តនៅខេត្តកំពង់ចាម។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នេះ មានការអញ្ជើញចូលរួមពី សាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី គ្រួច រ៉ាយូណែត ទីប្រឹក្សាក្រសួងសុខាភិបាល មន្ត្រីមកពីនាយកដ្ឋានការពារសុខភាព និងតំណាងពីអង្គការ JICA (គម្រោងគ្រប់គ្រង និងបង្ការជំងឺមិនឆ្លង) សរុបចំនួន ៦ នាក់។

គោលបំណងកិច្ចពិភាក្សា៖
– ធ្វើបទបង្ហាញដោយ Dr. Rei Haruyama ១. អំពីទិដ្ឋភាពរួម នៃគម្រោងត្រួតពិនិត្យលើការធ្វើតេស្តរកមេរោគ HPV នៅខេត្តកំពង់ចាម ២. SOP បច្ចុប្បន្នសម្រាប់ Cervical Cancer Screening and Treatment ៣. លទ្ធផលស្ទង់មតិមូលដ្ឋាននៅក្នុងខេត្តកំពង់ចាម (ខែមិថុនា ឆ្នាំ២០២៤)

– ពិភាក្សាត្រៀមរៀបចំសិក្ខាសាលាអំពី ទិសដៅអនាគត នៃការធ្វើតេស្តរកជំងឺមហារីកមាត់ស្បូនដោយផ្អែកលើការធ្វើតេស្ត HPV និងសមាសភាពសិក្ខាកាមដែលត្រូវអញ្ជើញចូលរួម ដើម្បីផ្សព្វផ្សាយចែករំលែកពីរបៀបនៃការធ្វើតេស្ត រកមេរោគ HPV។ សាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ មានប្រសាសន៍ ថ្លែងអំណរគុណដល់ក្រុមការងារ Dr Rei ដែលបានយកគម្រោងនេះមកជួយស្ត្រីនៅកម្ពុជា ដែលនេះស្របតាមចំណុចអតិភាពរបស់ក្រសួងសុខាភិបាល ដែល សាស្រ្តាចារ្យ សំណូមពរសុំឱ្យមានវគ្គបណ្តុះបណ្តាលឆ្មប គិលានុបដ្ឋាក និងគ្រូពេទ្យឱ្យបានច្រើន ចេះពន្យល់អតិថិជន ឱ្យចេះពន្យល់ពួកគាត់ ឱ្យចេះធ្វើតេស្តដោយខ្លួនឯង ប្រពន្ធ័បញ្ជូនទុកដាក់សំណាក និងបញ្ជូនសំណាកទៅមន្ទីរពេទ្យ និងប្រព័ន្ធតាមដានក្នុងករណីតេស្តវិជ្ជមាន។

រដ្ឋលេខាធិការ ក្នុងនាមក្រសួងសុខាភិបាល ជឿជាក់ថា សេវាធ្វើតេស្តរកមេរោគ HPV ត្រូវបានពង្រឹងឱ្យប្រសើរឡើងក្នុង អំឡុងពេលអនុវត្តគម្រោង រួមទាំងការកសាងសមត្ថភាពបុគ្គលិកនៅ RHs/PH ទាំងអស់ក្នុងខេត្តកំពង់ចាម។ រដ្ឋលេខាធិការ បានសំណូមពរ ឱ្យអង្គការ JICA ពង្រីកគម្រោងរបស់ខ្លួនទៅខេត្តផ្សេងទៀតប្រសិនបើអាចដើម្បីឈានទៅលុបបំបាត់ ជំងឺមហារីកមាត់ស្បូននៅ ឆ្នាំ២០៣០៕

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២០ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៥ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព្រលានសៀមរាប ទទួលជើងហោះហើរមួយថ្ងៃ ១៤-១៩ ជេីង ខណៈជើងហោះហើរមក​ពីថៃច្រើនជាងគេ

ព័ត៌មានពេញនិយម