angkor bet

Connect with us

angkor bet:ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី បង្ក្រាប​ក្រុម “និនចា​អណ្ដើក” សង្គ្រោះ​​បាន​អណ្ដើក​រាប់​រយ​ក្បាល តម្លៃ​ជាង ៨០​ម៉ឺន​ដុល្លារ

បានផុស ១៩ វិនាទី មុន នៅ
អាជ្ញាធរ​ម៉ាឡេស៊ី បាន​ជួយ​សង្គ្រោះ​អណ្ដើក​​​​រាប់​រយ​ក្បាល ពី​ក្រុម​អ្នក​ជួញ​ដូរ​អណ្ដើក​ខុស​ច្បាប់​អន្តរជាតិ​​ដ៏​ល្បី​ឈ្មោះ​មួយ ដែល​មាន​រហស្សនាម​ថា ក្រុម “និនចា​អណ្ដើក”។ នេះ​បើ​យោង​​​ការ​ប្រកាស​របស់​មន្ត្រី​សត្វ​​ព្រៃ​ និង​ឧទ្យានជាតិ​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០២៤។
(រូបភាព៖ EPA)
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្នុង​ប្រតិបត្តិការ​វាយ​ឆ្មក់​នេះ ម៉ាឡេស៊ី ជួយ​​សង្គ្រោះ​អណ្ដើក​ពូជ​កម្រ​បាន​ចំនួន ៤០០​ក្បាល ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជាង ៨០​​​ម៉ឺន​ដុល្លារ តាម​រយៈ​ប្រតិបត្តិ​ការ​រួម​គ្នា​រវាង​​ក្រុម​ប៉ូលិស និង​ភ្នាក់ងារ​សត្វ​ព្រៃ។ អណ្ដើក​ពូជ​កម្រ ដែល​​ត្រូវ​ក្រុម “និនចា​អណ្ដើក” ជួញ​ដូរ​ខុស​ច្បាប់​នេះ ត្រូវ​​បាន​​ដាក់​លក់​នៅ​ជុំវិញ​តំបន់​អាស៊ី ក្រោម​ជំនឿ​ថា វា​អាច​​​ពាំនាំ​​មក​នូវ​សំណាង​ល្អ និង​​​ភាព​សុខដុមរមនា។ អណ្ដើក​ទាំង​នោះ មាន​​ដូចជា ប្រភេទ​អណ្ដើក​​ក្រឡា​៣​ឆ្នូត និង​អណ្ដើក​​ផ្កាយ។
លោក Abdul Kadir Abu Hashim ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ឧទ្យានជាតិ​ម៉ាឡេស៊ី បាន​​និយាយ​ថា “នេះ​គឺ​ជា​ការ​រឹប​អូស​ដ៏​ធំ​បំផុត​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក”។ លោក Abdul បន្ត​ថា អណ្ដើក​ដែល​សង្គ្រោះ​បាន ត្រូវ​គេ​បម្រុង​យក​ទៅ​​លក់​នៅ​ក្នុង​​ប្រទេស​ថៃ និង​ប្រទេស​ឥណ្ឌូណេស៊ី ក្រោយ​ពី​ការ​ចរចា​តម្លៃ​​​ត្រូវ​រ៉ូវ​គ្នា។ មន្ត្រី​ការពារ​​សត្វ​ព្រៃ​រូប​នេះ បាន​បន្ថែម​ថា ការ​​ជួញ​ដូរ​លើក​នេះ ទំនង​ជា​​មាន​ប្រភពចេញ​ពី​​ប្រទេស​ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស និង​នេប៉ាល់៕

ដោយ៖ ឈាង

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ វិនាទី មុន

ម៉ាឡេស៊ី បង្ក្រាប​ក្រុម “និនចា​អណ្ដើក” សង្គ្រោះ​​បាន​អណ្ដើក​រាប់​រយ​ក្បាល តម្លៃ​ជាង ៨០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៩ នាទី មុន

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

សុខភាព១០ នាទី មុន

គម្រោងត្រួតពិនិត្យលើការធ្វើតេស្ត HPV រកជំងឺមហារីកមាត់ស្បូន នៅខេត្តកំពង់ចាម

ព័ត៌មានជាតិ១២ នាទី មុន

ក្រសួងការងារ នឹងបើកកិច្ចប្រជុំប្រាក់ឈ្នួលកម្មករ-និយោជិត សម្រាប់ឆ្នាំ ២០២៥ នៅខែកក្កដានេះ

ជីវិតកម្សាន្ដ២៣ នាទី មុន

តារាសម្តែងតៃវ៉ាន់ Ryan Tang ធ្លាក់ខ្លួនដើរវង្វេងតាមផ្លូវ និងជាប់បំណុលជាច្រើន

សេដ្ឋកិច្ច២០ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៥ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព្រលានសៀមរាប ទទួលជើងហោះហើរមួយថ្ងៃ ១៤-១៩ ជេីង ខណៈជើងហោះហើរមក​ពីថៃច្រើនជាងគេ

ព័ត៌មានពេញនិយម