angkor bet

Connect with us

angkor bet:ព័ត៌មានអន្ដរជាតិ

លោក Netanyahu យល់​ព្រម​ឲ្យ​គណៈប្រតិភូ​អ៊ីស្រាអែល​ទៅ​ជួប​​ក្រុម​ហាម៉ាស

បានផុស ១៧ វិនាទី មុន នៅ
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ប្រាប់​​ទៅ​ប្រធានាធិបតី​អាមេរិក ថា លោក​​នឹង​​បញ្ជូន​គណៈ​ប្រតិភូ​ ដើម្បី​​ធ្វើ​កិច្ច​ចរចា​រឿង​ដោះ​ដូរ​ចំណាប់ខ្មាំង​​ និង​បទ​ឈប់​បាញ់​ជាមួយ​ក្រុម​ហាម៉ា នៅ​តំបន់​ហ្គាហ្សា។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន​អ៊ីស្រាអែល Anadolu Agency កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០២៤។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល (រូបភាព៖ Getty)
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
គណៈ​រដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ចូល​ជួប​ប្រជុំ​គ្នា​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដើម្បី​ពិចារណា​​​លើ​ការ​ឆ្លើយ​តប​របស់​ក្រុម​ហាម៉ាស ចំពោះ​សំណើ​បទ​​ឈប់​បាញ់​​​នៅ​តំបន់​ហ្គាហ្សា ព្រម​ទាំង​ការ​ចរចា​ដោះដូរ​ចំណាប់​ខ្មាំង​​ផង​ដែរ។ យ៉ាង​ណា​មិញ ​ចំពោះ​ពេល​វេលា​ជាក់​លាក់​ដែល​ថា គណៈប្រតិភូ​អ៊ីស្រាអែល​នឹង​ទៅ​ចរចា​ជាមួយ​​ក្រុម​ហាម៉ាស នៅ​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​​នៅ​ឡើយ​ទេ។
ពាក់​ព័ន្ធ​នឹង​រឿង​នេះ សេតវិមាន​ បាន​ប្រកាស​​ថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​លោក Netanyahu ក៏​បាន​​ពិភាក្សា​គ្នា​ដែរ​​តាម​រយៈ​ទូរសព្ទ​ កាល​ពី​ម្សិលមិញ ទាក់ទិន​នឹង​ការ​ឆ្លើយ​តប​​របស់​ហាម៉ាស ដែល​ទំនង​ជា​អាច​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ដំណើរការ​ទៅ​មុខ​​បាន។ សេតវិមាន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា “លោក​ប្រធានាធិបតី បាន​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​​​អនុញ្ញាត​​​ឲ្យ​ក្រុម​អ្នក​ចរចា​របស់​គាត់ សហការ​ជាមួយ​អ្នក​សម្របសម្រួល​អាមេរិក កាតា និង​អេហ្ស៊ីប ក្នុង​កិច្ច​ប្រឹងប្រែង​​ធ្វើ​ឲ្យ​​សម្រេច​​បាន​នូវ​កិច្ច​ព្រមព្រៀង”។
ក្នុង​ការ​ហៅ​ទូរសព្ទ​ជាមួយ​លោក ចូ បៃដិន, លោក Netanyahu បាន​សង្កត់​ធ្ងន់​ថា អ៊ីស្រាអែល​យល់​ព្រម​បញ្ចប់​​សង្គ្រាម​​របស់​ខ្លួន​​នៅ​​តំបន់​ហ្គាហ្សា លុះ​ត្រា​ណា​តែ​វត្ថុ​បំណង​ទាំង​អស់​របស់​អ៊ីស្រាអែល​អាច​សម្រេច​បាន​​​ដោយ​ជោគជ័យ។ គួរ​បញ្ជាក់​ថា កាតា អេហ្ស៊ីប និង​សហរដ្ឋ​អាមេរិក បាន​ព្យាយាម​ជា​ច្រើន​ខែ​កន្លង​ទៅ ដើម្បី​ទទួល​បាន​បទ​ឈប់​បាញ់ និង​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​​ប្រមាណ ១២០​នាក់​ ដែល​នៅ​សេស​សល់​ក្នុង​តំបន់​ហ្គាហ្សា។ ប៉ុន្តែ​រាល់​ការ​ប្រឹងប្រែង​ទាំង​នោះ ហាក់​​មិន​ទទួល​បាន​ផ្លែផ្កា​សោះ​​ឡើយ។ ក្រុម​ហាម៉ាស បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​ ​ត្រូវ​ធ្វើ​ដើម្បី​បញ្ចប់​សង្គ្រាម ហើយ​នាំ​មក​នូវ​ការ​ដក​ទ័ព​​​អ៊ីស្រាអែល​ចេញ​ទាំង​ស្រុង​ពី​ហ្គាហ្សា។ យ៉ាង​ណា​មិញ កន្លង​មក អ៊ីស្រាអែល តែង​បដិសេធ​ថា ខ្លួន​ទទួល​យក​​ការ​ផ្អាក​ប្រតិបត្តិការ​​ប្រយុទ្ធ​​ជា​បណ្ដោះ​អាសន្ន​​​បាន តែ​មិន​មែន​បទ​ឈប់​បាញ់​នោះ​ទេ បើ​​ក្រុម​ហាម៉ាស​មិន​​ទាន់​ត្រូវ​បាន​កម្ចាត់​​ចេញ​​​ឲ្យ​អស់៕

ដោយ៖ ឈាង

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៤ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ហេសបូឡា បាញ់​ស្រោច​រ៉ុកកែត​​ដូច​ភ្លៀង​ធ្លាក់ ក្រោយ​អ៊ីស្រាអែល​សម្លាប់​មេ​បញ្ជាការ​ម្នាក់

ព័ត៌មានពេញនិយម