angkor bet

Connect with us

angkor bet:ព័ត៌មានអន្ដរជាតិ

លោក ពូទីន៖ អាមេរិក ជាដើមហេតុ បង្កឲ្យមានជម្លោះនៅអ៊ុយក្រែន

បានផុស ៥៧ វិនាទី មុន នៅ
ថ្លែងចេញពីកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងទីក្រុងអាស្តាណា នៃប្រទេសកាហ្សាក់ស្ថាន, ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចង្អុលចំមុខអាមេរិក ថាជាដើមហេតុបង្កឲ្យមានជម្លោះនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែកក្កដា ឆ្នាំ២០២៤។
លោក ពូទីន (រូបថត៖ AP)
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ពូទីន លើកឡើងថា រុស្ស៊ីនឹងបន្តតស៊ូមតិសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះអ៊ុយក្រែន ថ្វីបើការពិតគឺថា វិបត្តិនេះត្រូវបានបង្កឡើងដោយសកម្មភាពរបស់សហរដ្ឋអាមេរិកក៏ដោយ។ ទីក្រុងមូស្គូ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការសម្រេចចិត្តរបស់ខ្លួន ក្នុងការបើកប្រតិបត្តិការវាយលុកអ៊ុយក្រែន គឺបង្ខំចិត្តធ្វើដោយសារតែមហិច្ឆតារបស់ប្រទេសនេះ ចង់ក្លាយជាផ្នែកមួយនៃអង្គការណាតូ ក៏ដូចជាសង្រ្គាមប្រឆាំងប្រជាជន Donbass ផងដែរ។
មិនត្រឹមប៉ុណ្ណឹង លោក ពូទីន សង្កត់ធ្ងន់ថា ទីក្រុងមូស្គូ បានដាក់ចេញនូវសំណើជាក់លាក់ម្តងហើយម្តងទៀតសម្រាប់ដំណោះស្រាយបញ្ហាអ៊ុយក្រែន​ ប៉ុន្តែសំណើទាំងនោះ មិនត្រូវបានទីក្រុងកៀវនិងអ្នកគាំទ្ររបស់ខ្លួនអើពើឡើយ ហើយថែមទាំងច្រានចោលទៀតផង។ 
(រូបថត៖ AP)
រុស្ស៊ីបានបង្ហាញផែនការចុងក្រោយរបស់ខ្លួនកាលពីខែមុន ហើយពេលនោះបើទីក្រុងកៀវ និងអ្នកគាំទ្រលោកខាងលិចទទួលយក វាប្រហែលបញ្ចប់អរិភាពភ្លាមៗ ជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងចាប់ផ្តើមការចរចាបានបាត់ទៅហើយ។ សូមបញ្ជាក់ជាថ្មី រុស្ស៊ី បានបើកប្រតិបត្តិការយោធាប្រឆាំងរដ្ឋាភិបាលទីក្រុងកៀវ ក្នុងខែកុម្ភៈឆ្នាំ ២០២២ ដោយលោក ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូមានគោលបំណងចង់ឲ្យអ៊ុយក្រែនធ្វើវិយោធកម្ម និងការធានាថា ទីក្រុងកៀវ នឹងមិនចូលរួមជាមួយណាតូ ឬប្លុកយោធាប្រឆាំងរុស្ស៊ីណាមួយឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ត្រៀមផលិតមីស៊ីល ដែលហាមឃាត់ក្រោមសន្ធិសញ្ញាជាមួយ អាꦇꦏមេរិក

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៤ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហេសបូឡា បាញ់​ស្រោច​រ៉ុកកែត​​ដូច​ភ្លៀង​ធ្លាក់ ក្រោយ​អ៊ីស្រាអែល​សម្លាប់​មេ​បញ្ជាការ​ម្នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានពេញនិយម