angkor bet

Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ត្រៀមផលិតមីស៊ីល ដែលហាមឃាត់ក្រោមសន្ធិសញ្ញាជាមួយ អាមេរិក

បានផុស ៧ នាទី មុន នៅ
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែកក្កដា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ឧស្សាហកម្មការពារជាតិរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចអស់ហើយ ក្នុងការចាប់ផ្តើមផលិតមីស៊ីលរយៈចម្ងាយមធ្យមនិងខ្លី ដែលត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិក។
(រូបថត៖ AP)
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យមសម័យសង្រ្គាមត្រជាក់ (INF) បានហាមឃាត់ប្រព័ន្ធទាំងនេះ ប៉ុន្តែសហរដ្ឋអាមេរិក បានដកខ្លួនចេញបាត់ទៅហើយ នៅក្នុងឆ្នាំ២០១៩ ដូច្នេះ ទីក្រុងមូស្គូ អះអាងថា ខ្លួនអាចគោរពតាមកិច្ចព្រមព្រៀងនេះបាន លុះត្រាតែភាគីអាមេរិក គោរពដែរ។
ថ្លែងក្រោយកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង អាស្តាណា នៃប្រទេសកាហ្សាក់ស្ថាន លោកពូទីនលើកឡើងថា “ដូចដែលខ្ញុំនិយាយអ៊ីចឹង ទាក់ទងនឹងការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញានេះនិងការប្រកាសថាពួកគេកំពុងចាប់ផ្តើមផលិតមីស៊ីល, យើងក៏ចាត់ទុកខ្លួនយើងថា មានសិទ្ធិចាប់ផ្តើមការស្រាវជ្រាវ អភិវឌ្ឍ និងការផលិតនាពេលអនាគតដែរ។ យើង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍមីស៊ីលប្រភេទនេះ ហើយ​យើង​ត្រៀម​ខ្លួនរួច​ជា​ស្រេច ​ដើម្បីចាប់​ផ្តើម​ផលិតវា។ ជាគោលការណ៍ យើងណែនាំដល់ឧស្សាហកម្មរបស់យើងរួចហើយ”។
លោក ពូទីន (AP)
សូមបញ្ជាក់ថា សន្ធិសញ្ញា INF ឆ្នាំ១៩៨៧ បានហាមប្រាមទាំងសហរដ្ឋអាមេរិក និងសហភាពសូវៀតពីការផលិត និងបាញ់បង្ហោះមីស៊ីលផ្លោងព្រមទាំងមីស៊ីលបាញ់លើដីគោក ក៏ដូចជាមីស៊ីលដែលមានរយៈចម្ងាយចន្លោះពី៥០០ទៅ៥ ៥០០គីឡូម៉ែត្រផងដែរ។  ទោះបីជាយ៉ាងណាក៏ដោយ សន្ធិសញ្ញា​នេះ​មិនហាមឃាត់មីស៊ីលបាញ់លើ​អាកាស​ឬបាញ់ចេញពី​សមុទ្រ ​ដែល​មានរយៈចម្ងាយ​ដូចគ្នា​នេះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន គំរាមអាមេរិក ក្រោយនាំមីស៊ីលមក 🔴អាស៊ីប៉ាស៊ីហ្វិក

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥១ វិនាទី មុន

នគរបាលព្រហ្មទណ្ឌរាជធានី ចុះបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងបុរីកីឡា និងឃាត់ខ្លួនមនុស្ស​១០នាក់

សុខភាព១ នាទី មុន

បន្លែ ៥មុខ​ ​ជាថ្នាំពូកែអាចកាត់បន្ថយ​ខ្លាញ់​ក្បាលពោះ​ និងសម្រកទម្ងន់

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

រុស្ស៊ី ត្រៀមផលិតមីស៊ីល ដែលហាមឃាត់ក្រោមសន្ធិសញ្ញាជាមួយ អាមេរិក

ព័ត៌មានជាតិ១៦ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បន្តឧបត្ថម្ភអង្ករជូនដល់តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធិភូមិភាគទី៥

សន្តិសុខសង្គម២៤ នាទី មុន

បង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែនឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ដកហូតគ្រឿងញៀនជិត១០គីឡូក្រាម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម

សេដ្ឋកិច្ច១៨ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៣ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហេសបូឡា បាញ់​ស្រោច​រ៉ុកកែត​​ដូច​ភ្លៀង​ធ្លាក់ ក្រោយ​អ៊ីស្រាអែល​សម្លាប់​មេ​បញ្ជាការ​ម្នាក់

ព័ត៌មានពេញនិយម