angkor bet

Connect with us

angkor bet:ព័ត៌មានអន្ដរជាតិ

លោកយាយ ជប៉ុន អាយុ ៩៣ ឆ្នាំ ប្រាប់អាថ៌កំបាំងអាយុវែងដូចមនុស្សវ័យ ៣៦ ឆ្នាំ

បានផុស ៨ នាទី មុន នៅ

គេហទំព័រ ETtoday រាយការណ៍ពីរឿងរ៉ាវរបស់ Hide Sato ស្ត្រីជនជាតិជប៉ុនអាយុ ៩៣ ឆ្នាំមួយរូប ដែលរស់នៅក្នុងខេត្ត Iwate ដោយរូបគាត់បានទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពក្នុងស្រុកមួយក្នុងខែកញ្ញា ឆ្នាំ ២០២៣។ ជាលទ្ធផលបាន𝐆បង្ហាញថា ទោះបីជាលោកយាយមានវ័យកៀកនឹង១០០ឆ្នាំក៏ដោយ ប៉ុន្តែរាងកាយដូចមនុស្សអាយុត្រឹមតែ ៣៦ ឆ្នាំប៉ុណ្ណោះ ដែលរឹតតែតក់ស្លុតជាងនេះទៅទៀតនោះ សរសៃឈាមរបស់គាត់មានអាយុត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ។

សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង កាលពេលថ្មីៗនេះ លោកយាយ Hide Sato បានបង្ហាញអាថ៌កំបាំងសុខភាពផ្ទាល់ខ្លួននៅ​ក្នុង​បទសម្ភាសន៍​មួយ​ថា គាត់ញ៉ាំ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ។ ជាពិសេសសាច់និងត្រី ជារឿយៗគាត់តែងទិញត្រីងៀត ដើម្បីបង្កក និងរក្សាទុក​ ហើយជារឿយៗបរិភោគអាំងជំនួសឲ្យចៀនប្រើខ្លាញ់។
លើសពីនេះលោកយាយជនជាតិជប៉ុនបាននិយាយបន្ថែមទៀតថា គាត់មិន​បាន​ធ្វើ​លំហាត់​ប្រាណ​ពិសេស​ណា​មួយ​នៅ​ថ្ងៃ​ធ្វើ​ការ​ទេ ប៉ុន្តែ​តាំង​ពី​គាត់រស់​នៅ​ជាន់​ទី​ពីរការឡើងចុះជណ្តើរជារៀងរាល់ថ្ងៃ គឺជាលំហាត់ប្រចាំថ្ងៃ​ នាង​ចូល​ចិត្ត​ដើរ​​ជា​ញឹក​ញាប់នៅតាមផ្លូវ។
រៀងរាល់ថ្ងៃសុក្រ លោក Hide Sato បាននាំចៅស្រីនិងកូនប្រសាររបស់គាត់អាយុ ៧០ ឆ្នាំ ដែលមានជំងឺវង្វេងទៅមណ្ឌលសុខភាព​ ជាកន្លែងដែលពួកគេនឹងវាស់សីតុណ្ហភាពរាងកាយ​ ធ្វើកាយសម្ព័ន្ធសាមញ្ញ និងសកម្មភាពរំញោចខួរក្បាលផ្សេងទៀត។ នៅអាយុ ៨៨ ឆ្នាំ លោកយាយមានចំណាប់អារម្មណ៍ថ្មីលើការកែប្រែសម្លៀកបំពាក់​គាត់បាន​លម្អ​ឈុត​គីម៉ូណូ​ជា​ច្រើន ហើយ​បង្ហាញ​ពួក​គេ​ទៅ​មិត្ត​ភក្តិ​​ប្រសិន​បើ​ពួក​គេ​ចូល​ចិត្ត។ ជាពិសេសគាត់នឹង​ឲ្យ​គេ​ទៅ​មិត្តភ័ក្ដិ ឬ​លក់​វា​ដើម្បី​រក​ប្រាក់បន្ថែម។ ចំណែកឯការការគេងរបស់​គាត់ រាល់យប់បន្ទាប់ពីដេកលើគ្រែ នាងនឹងដកដង្ហើមយ៉ាងជ្រៅ ហើយគេងលក់យ៉ាងរហ័ស។ សូម្បី​តែ​ពេល​នាង​ភ្ញាក់​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ក៏​នាង​អាច​គេង​លក់​វិញ​បន្ទាប់​ពី​ចូល​បន្ទប់​ទឹក​បាន​ដែរ​។ គាត់ប្រាប់ថា កុំប៉ះទូរស័ព្ទមុនពេលចូលគេង។ ហើយបិទវាំងននដើម្បីធ្វើឲ្យបន្ទប់ងងឹតងាយស្រួលគេង។ លោកយាយវ័យ៩៣ឆ្នាំបាននិយាយបន្ថែមទៀតថា នៅពេលទំនេរគាត់តែងតែអានកាសែត និងទស្សនាវដ្ដី។ ការអានកាសែតទាំងនេះជួយគាត់ប្រមូលចំណេះដឹង។ វាក៏បានក្លាយជាប្រធានបទនៃការសន្ទនានៅពេលនិយាយជាមួយមិត្តភក្តិ រាល់ពេលដែលគាត់ចេញទៅជួបមនុស្សជុំវិញខ្លួន ឬនិយាយទូរស័ព្ទជាដើម។ អ្វីដែលអាចខុសពីមនុស្សចាស់ទូទៅគឺ ដូចជានៅក្មេង គាត់ចូលចិត្តផឹកស្រាបៀរ ២-៣ ដងក្នុងមួយសប្តាហ៍ ហើយផឹកវារាល់ពេលដែលមើលរឿងភាគទូរទស្សន៍។ អ្វីដែលពិសេសនោះគឺពេលងូតទឹកគាត់នឹងរាប់ចំនួន ៥០០ ដងក្នុងទឹក ដើម្បីគណនាទម្ងន់របស់គាត់មានចន្លោះពី ៦០ ទៅ ៦៥ គីឡូក្រាម។ គាត់មិនបានធ្វើតាមរបបអាហារដែលមានសុខភាពល្អពិពេកនោះទេតែគាត់ជឿថាវាសំខាន់ជាងក្នុងការញ៉ាំអាហារដែលមានតុល្យភាព។ លោកយាយ Sato Hide បាននិយាយថា មែនទែនទៅគាត់ចូលចិត្តតែជំនួសឲ្យកាហ្វេ​ ហើយក្នុងពេលតែមួយញ៉ាំផ្លែឈើ ស្រាក្រហម និងការ៉េមជារៀងរាល់ថ្ងៃ។ ទោះបីជាគ្រូពេទ្យណែនាំមិនអោយទទួលទានបង្អែមទាំងនេះក៏ដោយ ប៉ុន្តែនារូបគាត់នៅតែមិនអាចបោះបង់។ គាត់​ក៏​មាន​អារម្មណ៍​ថា​ អាហារ​ឆ្ងាញ់​គឺ​ជា​អាថ៌កំបាំង​ធ្វើ​ឲ្យជីវិត​កាន់​តែ​រីករាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្𒉰រ្តីចាស់ជាងគេនៅ វៀតណាមអាយុ ១១៩ ឆ្នាំ ប្រាប់អាថ៌កំបាំងងាយបំផុតនាំឲ្យរស់បានយូរ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

តម្លៃ​ប្រេង​ឆៅ​ម៉ាក​ Brent ឡើង​ដល់​ ៨៧ ដុល្លារ​/បារ៉ែល ខ្ពស់​បំផុត​រាប់​តាំង​ពីខែ​មេសា​

ព័ត៌មានជាតិ៤ នាទី មុន

សំណើ​ដាក់សំណង់​ចាស់ៗលើភ្នំបូកគោក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មន្ត្រីជំនាញថាមិន​ទាន់​អាច​ទៅ​រួច

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

លោកយាយ ជប៉ុន អាយុ ៩៣ ឆ្នាំ ប្រាប់អាថ៌កំបាំងអាយុវែងដូចមនុស្សវ័យ ៣៦ ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

លោក Netanyahu យល់​ព្រម​ឲ្យ​គណៈប្រតិភូ​អ៊ីស្រាអែល​ទៅ​ជួប​​ក្រុម​ហាម៉ាស

ព័ត៌មានជាតិ២០ នាទី មុន

៦ខែ ឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ២៤លានដុល្លារ ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

សេដ្ឋកិច្ច១៩ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៤ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រលានសៀមរាប ទទួលជើងហោះហើរមួយថ្ងៃ ១៤-១៩ ជេីង ខណៈជើងហោះហើរមក​ពីថៃច្រើនជាងគេ

ព័ត៌មានពេញនិយម