angkor bet

Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុងកំណាចចំនួន២ នឹងវាយប្រហារចិន ក្នុងខែនេះ

បានផុស ២ នាទី មុន នៅ
តាមសេចក្តីរាយការណ៍របស់ នៅថ្ងៃព្រហស្បតិ៍ទី៤ខែកក្កដាឆ្នាំ២០២៤, អាជ្ញាធរអាកាសធាតុចិន បានចេញការព្រមានដល់ប្រជាជនរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្នចំពោះព្យុះទីហ្វុងកាចសាហាវចំនួន២ ដែលនឹងវាយប្រហារប្រទេសក្នុងខែនេះ បណ្តាលឲ្យគ្រោះថ្នាក់ ជាពិសេសបង្កជាបំណាក់ដី នៅតាមតំបន់មួយចំនួនទៀតផង។
(រូបថត៖ AP)
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អាជ្ញាធរព្រមានថា ព្យុះកំណាចទាំង២ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរបោះពួយក្នុងទិសដៅឆ្ពោះទៅទិសខាងលិច ដូច្នេះអ្នករស់នៅចំផ្លូវព្យុះ ត្រូវប្រុងប្រៀបខ្លួននិងប្រយ័ត្នឲ្យបានខ្ពស់មែនទែន។
ការព្រមាននេះគឺស្រដៀងទៅនឹងការព្រមានកាលពីឆ្នាំមុនដែរ ដែលកាលនោះ ព្យុះទីហ្វុងដ៏មានឥទ្ធិពលចំនួន២គឺ Doksuri និង Haikui បានវាយប្រហារដីគោក ដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងឥតដាច់ បង្កជាគ្រោះទឹកជំនន់ និងជំរុញឲ្យមានការជម្លៀសមនុស្សទ្រង់ទ្រាយធំ។
(រូបថត៖ Bloomberg)
ក្រៅពីព្យុះទីហ្វុង ចិនក៏បានចេញការព្រមានអំពីរលកកម្តៅខ្លាំងក្លានៅប៉ុន្មានខែខាងមុខផងដែរ ដោយព្យាករថា សីតុណ្ហភាពនៅតាមតំបន់ភាគច្រើនទូទាំងប្រទេស អាចហក់ឡើងខ្ពស់។ បច្ចុប្បន្ននេះ ប្រទេស​ចិន ​កំពុងរងគ្រោះផ្ទួនៗដោយគ្រោះធម្មជាតិ ខណៈភ្លៀង​ធ្លាក់​ខ្លាំងនិង​ទឹក​ជំនន់​វាយលុក​ភាគ​ខាង​ត្បូងប្រទេស ចំណែកនៅភាគខាងជើងឯណោះ បែរជាមានអាកាសធាតុក្តៅ​បំបែក​កំណត់ត្រាទៅវិញ ដោយ​គំរាមកំហែង​ដល់​ដំណាំ និង​រំខានដល់ការផ្គត់ផ្គង់​អគ្គិសនី។ យោងតាមទិន្នន័យផ្លូវការ ឆ្នាំនេះ ប្រទេសចិន បានជួបប្រទះអាកាសធាតុក្តៅខុសពីធម្មតា ជាមួយនឹងសីតុណ្ហភាពជាមធ្យម ពីខែមីនាដល់ខែឧសភា បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះ ចាប់តាំងពីទិន្នន័យ ចាប់ផ្តើមកត់នៅឆ្នាំ១៩៦១៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះភ្លៀងវាយប្រហារខេត្តភាគខាងកើតប꧙្រទេសចិន បង្ខំឲ្យជម្លៀសមនុស្សជាង ១៩ម៉ឺននាក់

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម