angkor bet

Connect with us

ព័ត៌មានអន្ដរជាតិ

លោកពូទីនប្រកាសថា ទំនាក់ទំនងរុស្ស៊ី-ចិន ឈានដល់ចំណុចកំពូលហើយ

បានផុស ២០ ម៉ោង មុន នៅ
ក្នុងជំនួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ខាងក្រៅកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលរៀបចំធ្វើនៅទីក្រុង អាស្តាណា នៃប្រទេសកាហ្សាក់ស្ថាន, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសថា ពេលនេះ ទំនាក់ទំនងរុស្ស៊ី-ចិន បានឈានដល់ចំណុចកំពូលហើយ។
លោក ស៊ី ជីនពីង (ឆ្វេង) ចាប់ដៃលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
តាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី៣ខែកក្កដា, លោកពូទីន និយាយថា ទីក្រុងមូស្គូនិងប៉េកាំង កំពុងកសាងទំនាក់ទំនងដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង។
លោកពូទីនលើកឡើងថា “យើងនិយាយម្តងហើយម្តងទៀត ជាមួយនឹងហេតុផលយ៉ាងល្អថា ទំនាក់ទំនងរុស្ស៊ី-ចិន, ភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរបស់យើង កំពុងឆ្លងកាត់ពេលវេលាដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ វាត្រូវបានដឹកនាំដោយគោលការណ៍សមភាព ផលប្រយោជន៍ទៅវិញទៅមក និងការគោរពអធិបតេយ្យរបស់គ្នា។ កិច្ចសហប្រតិបត្តិការរបស់យើង មិនសំដៅប្រឆាំងនឹងនរណាម្នាក់ឡើយ ហើយយើងក៏មិនបង្កើតប្លុក ឬសម្ព័ន្ធភាពណាមួយដែរ ពោលគឺយើងគ្រាន់តែធ្វើសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជនរបស់យើងប៉ុណ្ណោះ”។
លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)
ស្របពេលជាមួយគ្នានោះ លោកពូទីន ក៏បានសន្យាថា នឹងគាំទ្រគ្រប់មធ្យោបាយផងដែរ ពេលចិនឡើងធ្វើជាប្រធាន SCO នៅឆ្នាំ២០២៤-២០២៥ ព្រោះអង្គការនេះ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដែលពោរពេញដោយយុត្តិធម៌។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺសម្រេចបាន ១៩០ ពាន់លានដុល្លារ ដែលភាគច្រើនត្រូវបានជំរុញដោយចិនទិញថាមពលពីរុស្ស៊ី ខណៈ ៤ ខែដំបូងនៃឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគី ក៏បន្តកើនឡើងដល់ ៤១ ភាគរយផងដែរ៕

ចុចអាន៖ ពាណិជ្ជកម្ម រុស្ស៊ី-ចិន ♈នឹងកើនដល់ ២០០ ពាន់លានដុល្លារក្នុងឆ្នាំនេះ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ម៉ាឡេស៊ី បង្ក្រាប​ក្រុម “និនចា​អណ្ដើក” សង្គ្រោះ​​បាន​អណ្ដើក​រាប់​រយ​ក្បាល តម្លៃ​ជាង ៨០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ១៦ នាទី មុន

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

សុខភាព១៨ នាទី មុន

គម្រោងត្រួតពិនិត្យលើការធ្វើតេស្ត HPV រកជំងឺមហារីកមាត់ស្បូន នៅខេត្តកំពង់ចាម

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួងការងារ នឹងបើកកិច្ចប្រជុំប្រាក់ឈ្នួលកម្មករ-និយោជិត សម្រាប់ឆ្នាំ ២០២៥ នៅខែកក្កដានេះ

ជីវិតកម្សាន្ដ៣០ នាទី មុន

តារាសម្តែងតៃវ៉ាន់ Ryan Tang ធ្លាក់ខ្លួនដើរវង្វេងតាមផ្លូវ និងជាប់បំណុលជាច្រើន

សេដ្ឋកិច្ច២០ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៥ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព្រលានសៀមរាប ទទួលជើងហោះហើរមួយថ្ងៃ ១៤-១៩ ជេីង ខណៈជើងហោះហើរមក​ពីថៃច្រើនជាងគេ

ព័ត៌មានពេញនិយម