angkor bet

Connect with us

angkor bet:ព័ត៌មានអន្ដរជាតិ

រថយន្តបុករះហ្វូងមនុស្ស មានអ្នកស្លាប់រដូករណែលនៅទីក្រុង សេអ៊ូល 

បានផុស ១៧ នាទី មុន នៅ
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន កាលពីថ្ងៃចន្ទទី១ខែកក្កដា, រថយន្តមួយគ្រឿង បានបើកចូលបុករះហ្វូងមនុស្ស បណ្តាលឲ្យបាត់បង់ជីវិតចំនួន៩នាក់ ខណៈ៤នាក់ទៀតរងរបួស ហើយប៉ូលិសព្រមានថា តួលេខអ្នកស្លាប់អាចកើនឡើងទៀត។
(រូបថត៖ Yonhap)
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប៉ូលិសបញ្ជាក់ថា គ្រោះថ្នាក់នេះ កើតឡើងនៅក្នុងរដ្ឋធានីសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង នាវេលាម៉ោងប្រហែល២១:៣០នាទីយប់ (ម៉ោងនៅកូរ៉េ) ដោយអ្នកបើកបរវ័យ​៦៨​ឆ្នាំ ​បាន​បើក​រថយន្ត​បុករះក្រុម​អ្នក​ថ្មើរ​ជើង ​ដែល​កំពុង​រង់ចាំ​ភ្លើងស្តុប។
យោងតាមសារព័ត៌មានក្នុងស្រុក រថយន្តបង្ក បានបើកបរបញ្ច្រាស់ផ្លូវ ហើយជ្រុលចង្កូតទៅបុករថយន្តពីរគ្រឿងទៀត មុនពេលបុករះអ្នកថ្មើរជើង។
(រូបថត៖ Yonhap)
ឧបទ្ទវហេតុនេះ កើតឡើងនៅផ្លូវបំបែកជិតសាលាក្រុងសេអ៊ូលហើយ អ្នកបើកបរ​ ​ត្រូវ​ចាប់ខ្លួន​នៅ​កន្លែង​កើតហេតុ​ ខណៈប៉ូលិសកំពុងបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។ ភ្លាមៗប៉ូលិសក៏មិនទាន់ចេញរបាយការណ៍ដែរថាតើ អ្នកបើកបរមានប្រើប្រាស់គ្រឿងញៀន ឬមានជាតិអាល់កុលក្នុងខ្លួនដែរឬអត់ពេលគ្រោះថ្នាក់កើតឡើង ប៉ុន្តែរូបគេបានផ្តល់ចម្លើយសារភាពទៅប៉ូលិសថា មិនដឹងយ៉ាងម៉េច នៅសុខៗរថយន្តស្រាប់តែបន្ថែមល្បឿនដោយខ្លួនឯង។
(រូបថត៖ Yonhap)
សូមបញ្ជាក់ថា ក្នុងនាមជាប្រទេសមាន​ការ​ថែទាំ​ផ្លូវនិង​យានជំនិះ​បាន​ល្អ, គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបែបនេះ គឺជារឿងដ៏កម្របំផុតនៅកូរ៉េខាងត្បូង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាកាសធាតុនៅ ទីក្រុងសេអ៊ូល ចុះត្រជាក់𒆙ខ្លាំងដល់ -១៨ អ🍬ង្សាសេ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

គ្រួសារអ្នកលក់ទឹកអំពៅមួយ អាចលក់បានពីជាង ៥០០ ទៅ៦០០កែវក្នុងមួយថ្ងៃ

ព័ត៌មានជាតិ១៤ នាទី មុន

បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី អាកាស​យានដ្ឋាន​តារា​សាគរ​ នឹង​ចាប់ផ្ដើម​ហោះហើរ​សាកល្បង​នៅ​ថ្ងៃ ០៨ សីហា ខាង​មុខ​នេះ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

រថយន្តបុករះហ្វូងមនុស្ស មានអ្នកស្លាប់រដូករណែលនៅទីក្រុង សេអ៊ូល 

ព័ត៌មានជាតិ៤៣ នាទី មុន

អភិបាលខេត្តកំពត ណែនាំឲ្យមន្ត្រីសុរិយោដីត្រូវយកអំណាចរដ្ឋ និងអំណាចច្បាប់ដើម្បីវាយតម្លៃចំពោះការចុះបញ្ជីដីធ្លី

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

​៣ប្រទេស​នៅអឺរ៉ុប ត្រូវវាយប្រហារដោយទឹកជំនន់និងខ្យល់ព្យុះ​ដ៏​កាច​សាហាវ

ព័ត៌មានពេញនិយម