angkor bet

Connect with us

ព័ត៌មានអន្ដរជាតិ

មរណភាពរបស់ប្រធានាធិបតី អ៊ីរ៉ង់ ជះឥទ្ធិពលយ៉ាងណាដល់នយោបាយផ្ទៃ​ក្នុង និងពិភពលោក?

បានផុស ១ ខែ មុន នៅ
ហេតុការណ៍ដ៏សោកសង្រេងនៃការធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យ បណ្តាលឲ្យស្លាប់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត សរុបទាំងអស់ ៩ នាក់ បានធ្វើឲ្យប្រជាជនអ៊ីរ៉ង់រន្ធត់ចិត្ត និងបង្កភាពតក់ស្លុតទូទាំងពិភពលោក ។ ដូច្នេះតើមរណភាពរបស់ប្រធានាធិបតីវ័យ ៦៣ ឆ្នាំរូបនេះ ជះឥទ្ធិពលយ៉ាងណាដល់នយោបាយផ្ទៃក្នុងរបស់អ៊ីរ៉ង់ និងពិភពលោកទាំងមូល ខណៈស្ថានការនៅមជ្ឈិមបូព៌ាកំពុងវឹកវរ?
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. មកដល់ពេលនេះ តើមានការបញ្ជាក់ណាមួយពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ហើយឬនៅ? ហើយសម្ព័ន្ធមិត្តអ៊ីរ៉ង់ណាខ្លះហើយបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពមេដឹកនាំអ៊ីរ៉ង់រូបនេះ?

កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ប្រទេសអ៊ីរ៉ង់បានជួបហេតុការណ៍ដ៏គួរឲ្យសោកសង្រេងមួយ គឺការធ្លាក់ឧទ្ធម្ភាគចក្រដែលបណ្ដាលឲ្យស្លាប់លោកប្រធានាធិបតី Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត សរុបទាំងអស់ ៩ នាក់ ខណៈហេតុការណ៍នេះក៏ទាញឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។
ចំណែកពាក់ព័ន្ធនឹងមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រដឹកលោកប្រធានាធិបតីអ៊ីរ៉ង់នេះដែរ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយថាបណ្ដាលមកពីអ្វីនៅឡើយទេ ប៉ុន្តែយោងតាមសារព័ត៌មានអ៊ីរ៉ង់ជាច្រើនបានចុះផ្សាយដូចៗគ្នាថា ការធ្លាក់ឧទ្ធម្ភាគចក្រដឹកលោកប្រធានាធិបតីអ៊ីរ៉ង់អាចបណ្ដាលមកពីអាកាសធាតុមិនអំណោយផល ហើយជាក់ស្ដែងនៅពេលធ្លាក់ឧទ្ធម្ភាគចក្រនោះគឺមានផ្សែងអ័ព្ទក្រាស់មើលអ្វីមិនឃើញនោះទេ ។ គួរបញ្ជាក់ថា ហេតុការណ៍ធ្លាក់យន្តហោះដឹកលោប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi កើតមានឡើងនៅតំបន់ភ្នំដាច់ស្រយាលមួយកន្លែងនៅក្នុងខេត្ត East Azerbaijan នៅពេលដែលលោកប្រធានាធិបតីអ៊ីរ៉ង់អមដំណើរដោយរដ្ឋមន្ត្រីការបរទេសអញ្ជើញហោះវិលត្រឡប់មកពីត្រួតពិនិត្យការសាងសងវារីអគ្គិសនីនៅតំបន់ព្រំដែនជាប់ជាមួយប្រទេសអាស៊ែរបៃហ្សង់ភាគពាយព្យប្រទេសអ៊ីរ៉ង់ ។
ទន្ទឹមនោះ ក្រោយមរណភាពរបស់លោក Ebrahim Raisi នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះហើយ មហាមិត្តរបស់អ៊ីរ៉ង់មួយចំនួនដូចជា រុស្ស៊ី និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសក៏បានចេញសេចក្ដីថ្លែងការណ៍ចូលរួមរំលែកទុក្ខចំពោះការបាត់បង់ប្រធានាធិបតីអ៊ីរ៉ង់រូបនេះផងដែរ ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា លោក Ebrahim Raisi គឺជាអ្នកនយោបាយដ៏ឆ្នើមមួយរូប ដែល​លះបង់​ជីវិត​ទាំង​ស្រុង​សម្រាប់​​បម្រើ​ប្រទេសជាតិ ។ លោក ពូទីន បានបញ្ជាក់ទៀតថា ក្នុង​នាម​ជា​មិត្ត​ពិត​របស់​រុស្ស៊ី លោក Raisi ​បាន​ធ្វើ​ការ​បរិច្ចាគ​​មិន​​អាច​​កាត់​ថ្លៃ​បានទៅ​លើ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​អ្នក​ជិត​ខាង​ល្អ រវាង​អ៊ីរ៉ង់ និងរុស្ស៊ី ហើយ​​បាន​ប្រឹងប្រែងយ៉ាង​ខ្លាំង​ក្លា​នាំ​​​​ទំនាក់ទំនង​នេះ​ទៅ​កាន់​កម្រិត​​នៃ​ភាព​ជា​​ដៃគូ​​យុទ្ធសាស្ត្រ ។

. ដ្បិតតែអាកាសធាតុមិនអំណោយផល ប៉ុន្តែមានឧទ្ធម្ភាគចក្រដល់ ៣ គ្រឿងដែលដឹកមន្ត្រីរដ្ឋាភិបាលទៅចូលរួមពិធីសម្ពោធវារីអគ្គិសនីនៅជិតព្រំដែនប្រទេសអាស៊ែរបែហ្សង់។ ក្នុងចំណោមនោះ ឧទ្ធម្ភាគចក្រ ២ គ្រឿងបានដឹកមន្ត្រីរដ្ឋាភិបាលមកដល់គោលដៅដោយសុវត្ថិភាព អកុសលតែឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកប្រធានធិបតី រដ្ឋមន្ត្រីការបរទេស និងអ្នកមុខអ្នកការផ្សេងទៀត បែរជាត្រូវធ្លាក់នៅក្នុងតំបន់ជួរភ្នំដាច់ស្រយាល។ បញ្ហានេះអាចជាករណីធ្វើឃាតទេ?

ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដឹកលោកប្រធានាធិបតីអ៊ីរ៉ង់ គឺដោយសារតែអាកាសមិនអំណោយផលបណ្ដាលមកពីផ្សែងអ័ព្ទក្រាស់ ប៉ុន្តែវាក៏អាចស្ថិតក្នុងមន្ទិលសង្ស័យ ឬអាចចាត់ទុកថាជាករណីធ្វើឃាតនៅពីក្រោយរឿងនេះផងដែរ ។ ការចាត់ទុកករណីនេះថាអាចជាករណីធ្វើឃាតនៅត្រង់ថា ឧទ្ធម្ភាគចក្រសរុបទាំងអស់មាន ៣ គ្រឿងទាំងហោះទៅ និងហោះមកទីតាំងសម្ពោធវារិអគ្គិសនី ប៉ុន្តែជាក់ស្ដែងមានឧទ្ធម្ភាគចក្រ ២ គ្រឿងហោះដល់គោលដៅដោយសុវត្ថិភាព តែអកុសលមានតែឧទ្ធម្ភាគចក្រដឹកលោកប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេស និងអ្នកមុខអ្នកការផ្សេងទៀតប៉ុណ្ណោះបានធ្លាក់ ។
ចំណែកមូលហេតុមួយទៀតអាចចាត់ទុកថា ការធ្លាក់ឧទ្ធម្ភាគចក្រដឹកលោក Raisi អាចជាករណីធ្វើឃាត គឺអាចដោយសារតែប្រធានាធិបតីអ៊ីរ៉ង់រូបនេះគឺជាអ្នកអភិរក្សនិយមជ្រុល ជាពិសេសគឺការចេញសេចក្ដីសម្រេចគាំទ្រឲ្យបើកការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលលើអ៊ីស្រាអែលនៅចំពោះមុខសង្គ្រាមដែលកំពុងផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។ ទោះយ៉ាងណា អ៊ីស្រាអែលបានចេញមុខបញ្ជាក់ហើយថា អ៊ីស្រាអែលមិនជាប់ពាក់ព័ន្ធនឹងរឿងនេះនោះទេ ហើយរហូតមកដល់ពេលនេះ អ៊ីរ៉ង់ក៏មិនទាន់និយាយអ្វីពាក់ព័ន្ធនឹងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះផងដែរ ប៉ុន្តែប្រសិនបើករណីនេះជាករណីធ្វើឃាតមែននោះ ច្បាស់ណាស់ថា ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ានឹងកាន់តែក្ដៅថែមមួយកម្រិតទៀត ហើយសង្គ្រាមក៏នឹងអាចកាន់តែរីកធំផងដែរ ស្របពេលបច្ចុប្បន្នភាពវឹកវរនៅតំបន់មួយនេះក៏ដើរដល់មាត់ជ្រោះមហន្តរាយរួចទៅហើយ ។

. លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi គឺជាបុគ្គលអភិរក្សនិយមជ្រុល ហើយលោកក៏គាំទ្រសេចក្តីសម្រេចឲ្យបើកការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលលើអ៊ីស្រាអែល ចំពេលមានសង្រ្គាមជាមួយក្រុមហាម៉ាស។ តើការស្លាប់ប្រធានាធិបតីរូបនេះនឹងធ្វើឲ្យមានការផ្លាស់ប្តូរនយោបាយផ្ទៃក្នុងរបស់អ៊ីរ៉ង់ឬយ៉ាងណា? តើនរណានឹងជំនួសតំណែងលោក Ebrahim Raisi?

ច្បាស់ណាស់ថា ការស្លាប់របស់លោក Raisi ក៏អាចនឹងនាំឲ្យមានការផ្លាស់ប្ដូរនយោបាយផ្ទៃក្នុងរបស់អ៊ីរ៉ង់ ។ ការស្លាប់របស់ប្រធានាធិបតីរូបនេះអាចនឹងបង្កផលវិបាកដល់ទំនាក់ទំនងរបស់អ៊ីរ៉ងជាមួយបណ្ដាប្រទេសដទៃក្នុងតំបន់ផងដែរ ស្របពេលដែកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កំពុងប្រឹងប្រែងយ៉ាងសស្រាក់សស្រាំដើម្បីពង្រឹងសមត្ថភាពក្នុងន័យមិនឲ្យមានសត្រូវណាមួយអាចមកឆ្លៀតឱកាសបង្កភាពវឹកវរនៅក្នុងប្រទេសអ៊ីរ៉ង់បាន ។ ការផ្លាស់ប្ដូររបត់នយោបាយផ្ទៃក្នុងនៅក្រោយការស្លាប់របស់លោក Raisi ទៀតនោះ គឺដោយសារតែមេដឹកនាំអ៊ីរ៉ង់រូបនេះជាមនុស្សម្នាក់ដែលដឹកនាំឲ្យមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសអារ៉ាប់ដូចជា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ដូច្នេះមេដឹកនាំថ្មីដែលចូលកាន់កាប់អ៊ីរ៉ង់អាចនឹងដើរផ្ទុយពីគោលនយោបាយលោក Raisi ក៏ថាបាន ។ ទោះយ៉ាងណា គណៈរដ្ឋមន្រ្តីរបស់អ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ហើយថា រដ្ឋាភិបាលអ៊ីរ៉ង់នឹងបន្តកិច្ចការដោយគ្មានការំខាន និងធានាចំពោះប្រជាជាតិថា នឹងបន្តបម្រើសេចក្តីត្រូវការទាំងអស់ដោយមិនប៉ះពាល់ទៅដល់នយោបាយផ្ទៃក្នុងរបស់អ៊ីរ៉ង់នោះទេ ។
លោក Mohammad Mokhber
ចំណែកសំណួរសួរថាតើនរណានឹងជំនួសតំណែងលោក Ebrahim Raisi ក្រោយហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនោះ គឺលោកអនុប្រធានាធិបតី Mohammad Mokhber ។ លោក Mohammad Mokhber នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសអ៊ីរ៉ង់ ក្រោយការស្លាប់របស់លោក Raisi ។ តួ​នាទី​របស់​លោក Mokhber នឹង​​ត្រូវ​ចូលរួម​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​អ៊ីរ៉ង់​ចំនួន ​២ ​​​ទៀត​គឺ ប្រធាន​សភា និងស្ថាប័ន​តុលាការ ដើម្បី​​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី​ថ្មី​​នៅ​ក្នុង​រយៈពេល​ ៥០ ​ថ្ងៃ ក្រោយការស្លាប់របស់ប្រធានាធិបតី ។ ដូច​គ្នា​ទៅ​លោក Raisi ​ដែរ លោក Mokhber ក៏​​មាន​ទំនាក់​ទំនង​​យ៉ាង​ជិត​ស្និទ្ធ​​​​ជាមួយ​មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់​គឺ​លោក Ali Khamenei ។ អ្នក​នយោបាយ​វ័យ​ ៦៩ ​ឆ្នាំ​រូប​នេះ បាន​ឡើង​កាន់​​តំណែង​ជា​អនុប្រធានាធិបតី​ទី​១​ នៅ​ក្នុង​ឆ្នាំ​២០២១ នៅ​ពេល​ដែល​លោក Raisi ​ជាប់​ឆ្នោត ។ លោក Mokhber គឺ​ជា​​អ្នក​ជំនាញ​​ឈាន​មុខ​មួយ​រូប​​របស់​រដ្ឋាភិបាលទី​ក្រុង​តេហេរ៉ង់ ដែល​ជួយ​​ពង្រឹង និង​រក្សា​លំនឹង​​សេដ្ឋកិច្ច​អ៊ីរ៉ង់​​ឲ្យ​​​ងើប​ឡើង​វិញ​បាន បើ​ទោះ​ជា​ទទួល​រង​ទណ្ឌកម្ម​សកល​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ ។

៤. ងាកទៅបរិបទពិភពលោកវិញ តើមរណភាពរបស់ប្រធានាធិបតីរូបនេះនឹងជះឥទ្ធិពលបែបណាដល់ពិភពលោកទាំងមូល?

មរណភាពរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi មិនត្រឹមតែបង្កផលប៉ះពាល់ដល់ប្រទេសអ៊ីរ៉ង់តែឯងប៉ុណ្ណោះនោះទេ គឺជះឥទ្ធិពលទៅដល់ពិភពលោកតែម្ដង ជាពិសេសពាក់ព័ន្ធនឹងតម្លៃប្រេជាសកលអាចនឹងឡើងថ្លៃ ហើយជម្លោះក្នុងតំបន់មជ្ឈិមបូព៌ាអាចនឹងកាន់តែធ្ងន់ធ្ងរទៅៗក៏ថាបាន ។ អ៊ីរ៉ង់ក៏ជាប្រទេសផលិត និងនាំចេញប្រេងដ៏កំពូលមួយរូបនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ ដូច្នេះច្បាស់ណាស់ថា មរណភាពរបស់ប្រធានាធិបតីអ៊ីរ៉ង់នឹងអាចទាញឲ្យតម្លៃប្រេងជាសកលឡើងថ្លៃក្នុងកម្រិតណាមួយ ។
ក្រៅពីបញ្ហាប្រេងហើយ ជម្លោះនៅតំបន់មជ្ឈិមបូព៌ាក៏អាចនឹងឡើងកម្ដៅថែមមួយកម្រិតទៀតផងដែរ ប្រសិនបើអ៊ីរ៉ង់រកឃើញតម្រុយថា ករណីធ្លាក់ឧទ្ធម្ភាគចក្ររបស់លោក Raisi គឺជាករណីធ្វើឃាតមែននោះ ។ ជាក់ស្ដែងជម្លោះក្នុងតំបន់មជ្ឈិមបូព៌ាមិនត្រឹមតែកើតមានឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ុណ្ណោះទេ ជម្លោះមួយនេះក៏កំពុងរាលដាលទៅក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ដូចជា ក្រុមហេសបូឡា និងក្រុមហ៊ូទីផងដែរ ។ អ្វីដែលកាន់តែក្ដៅទៀតគឺ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរី ដោយបានសម្លាប់មន្ត្រីជាន់ខ្ពស់នៃកងឆ្មាំបដិវត្តអ៊ីរ៉ងចំនួន ៧ រូបកាលពីខែមុន ហើយជាក់ស្ដែងយើងឃើញហើយថា អ៊ីរ៉ង់ក៏បានបើកការសងសឹងដោយប្រើយន្តហោះដ្រូន និងមីស៊ីលជាច្រើនគ្រាប់តបតទៅអ៊ីស្រាអែលវិញផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មកស្គាល់មេដឹកនាំលើពិភពលោកដែលធ្លាក់យន្តហោះស្លាប់ក្នុ🅷ងរយៈពេល ១០ ឆ្នាំចុងក្រោ▨យ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

​ក្រុម​ការងារ​គ្រប់គ្រងការផ្សាយ​ពាណិជ្ជកម្ម​ផលិតផលគ្រឿងស្រវឹង​ បើក​កិច្ច​ប្រជុំលើកទីមួយ​ ដើម្បី​ជំរុញ និង​លើកកម្ពស់​សុខុមាលភាព​សណ្តាប់ធ្នាប់​សាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ៦ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ខណ្ឌ​៧​មករា​ ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ស៊ីសង​មួយ​កន្លែង និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៨​នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​អភិបាលខណ្ឌ​ច្បារអំពៅ ចែក​ប័ណ្ណ​សមធម៌​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន​១០៥​គ្រួសារ នៅ​សង្កាត់​វាល​ស្បូវ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម

សេដ្ឋកិច្ច១២ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម៧ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហេសបូឡា បាញ់​ស្រោច​រ៉ុកកែត​​ដូច​ភ្លៀង​ធ្លាក់ ក្រោយ​អ៊ីស្រាអែល​សម្លាប់​មេ​បញ្ជាការ​ម្នាក់

ព័ត៌មានពេញនិយម