angkor bet

Connect with us

angkor bet:ជីវិតកម្សាន្ដ

តារាសម្តែងតៃវ៉ាន់ Ryan Tang ធ្លាក់ខ្លួនដើរវង្វេងតាមផ្លូវ និងជាប់បំណុលជាច្រើន

បានផុស ១៣ នាទី មុន នៅ

សារព័ត៌មាន China Press រាយការណ៍កាលពីថ្ងៃទី២៨ ខែមិថុនា ថា ក្នុងរយៈពេលមួយខែកន្លងមកនេះ គេឃើញ Ryan Tang ដែលជាតារាសម្តែងតៃវ៉ាន់ដ៏ល្បីល្បាញមួយរូប ពេលនេះគ្មានផ្ទះសម្បែង និងប្រឈមមុខនឹងបំណុលសំខាន់ៗ រួ🅠មទាំងការជួលផ្ទះដែលមិនបានបង់។

តារាប្រុសរូបនេះត្រូវគេប្រទះឃើញ ដើរវង្វេង និយាយគ្មានដឹងទិសតំបន់ និងបង្ហាញការភិតភ័យនៅពេលមានមនុស្សចូលទៅជិត។ គាត់ត្រូវបានគេសង្កេតឃើញថា មិនបានពាក់អាវ បង្ហាញកាយវិការស្រើបស្រាល និងច្រងេងច្រងាង អំឡុងពេលមានទំនាក់ទំនងជាមួយអ្នកដំណើរឆ្លងកាត់។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គល​ដែល​បាន​និយាយ​ជាមួយ​គាត់​បាន​រាយការណ៍​ថា គាត់​បាន​បង្ហាញ​ពី​បំណង​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​នៅ​ក្នុងប្រទេស​ថៃ ហើយ​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​ស្លាប់​របស់​ម្តាយកាលពី​ពេល​ថ្មីៗ​នេះ។ អ្នកគាំទ្រម្នាក់បានផ្តល់ឲ្យគាត់នូវការងារ លំនៅដ្ឋាន និងការពិនិត្យសុខភាព ដែលទាំងអស់នេះគាត់បានបដិសេធ។
កន្លង​មក Ryan Tang បង្ក​ការ​រំខាន​ក្នុង​ហាង បុក​ជាមួយ​រថយន្ត​ផ្សេង​ៗ ហើយ​បាន​ជួប​ប៉ូលិស គាត់ថែមទាំងលុតជង្គង់នៅមុខស្ថានីយទូរទស្សន៍មួយ ដោយសុំតួសម្តែងក្នុងរឿងមួយ។ យោងតាម Sinchew ម្តាយរបស់ Tang បានស្លាប់នៅថ្ងៃទី ០៣​ ខែមិថុនាក្នុងអាយុ ៧៣ ឆ្នាំនៅក្នុងផ្ទះជួលមួយកន្លែង។ យ៉ាង​ណា​ក៏​ដោយ Tang បាន​ប្រាប់​ប៉ូលិស​ថា អ្នក​ស្លាប់​មិន​មែន​ជា​ម្តាយ​របស់​គាត់​ទេ ហើយ​ក៏​មិន​បាន​ទាមទារ​យក​សព​ទៅ​បញ្ចុះ​ដែរ។ ក្នុង​ពេល​សាកសួរ គាត់​ហាក់​មាន​ស្មារតី​មិន​នឹងនរ ប៉ុន្តែ​បាន​បដិសេធ​ថា​មិន​មាន​ការ​ញៀន​ស្រា ឬ​ធ្លាក់​ទឹក​ចិត្តឡើយ។

ដោយឡែក Zaobao ក៏បានរាយការណ៍ថា ​ក្រុមហ៊ុនគ្រប់គ្រងរបស់គាត់បានព្យាយាមទាក់ទងគាត់ជារៀងរាល់ថ្ងៃ។ តែ Tang បដិសេធការផ្តល់ជំនួយផ្ន𒅌ែកវេជ្ជសាស្រ្តពីក្រុមហ៊ុន ដោយជឿថាគាត់មិនមានបញ្ហាសុខភាពទេ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានទាក់ទងទៅមន្ទីរសុខាភិបាល អាជ្ញាធរផ្លូវច្បាប់ សមាគមសិល្បៈសម្តែង និងអង្គការពាក់ព័ន្ធផ្សេងទៀត ដើម្បីសុំជំនួយ។ ក្រុមហ៊ុនក៏បានដំឡើងប្រាក់ឲ្យគាត់សម្រាប់តួនាទីជាភ្ញៀវចំនួនពីរដែលគាត់បានថត ហើយទទួលស្គាល់ថាមានអ្នកគាំទ្រជាច្រើនបានបង្ហាញពីបំណងចង់បរិច្ចាគថវិកាដើម្បីជួយគាត់ ទោះបីជាមិនទាន់សម្រេចចិត្តទទួលយកការបរិច្ចាគក៏ដោយ។

គយរបញ្ចាក់ដែរថា Ryan Tang អាយុ ៤៦ឆ្នាំ​ បានចាប់ផ្តើមអាជីពរបស់គាត់ជាតារាម៉ូដែល មុនពេលផ្លាស់ប្តូរទៅសម្តែង។ គាត់បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ជាង ២០ រួមទាំងតួនាទីលេចធ្លោនៅក្នុង”The Hospital,” “Hana Kimi,” and “Tokyo Juliet.”។​ គាត់​បាន​តស៊ូ​ជាមួយ​នឹង​ការ​សេព​គ្រឿង​ស្រវឹង​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​មាន​ទ្រព្យ​សម្បត្តិ​អ្វី​សំខាន់ ហើយ​បច្ចុប្បន្ន​ជំពាក់​ថ្លៃ​ឈ្នួល​ផ្ទះ​បី​ខែ និង​បំណុល​មិត្តភ័ក្ដិ។ គម្រោងថ្មីបំផុតរបស់គាត់គឺជាតួនាទីជាភ្ញៀវនៅក្នុងរឿងភាគនៅលើប៉ុស្តិ៍ទូរទស្សន៍ Da Ai របស់តៃវ៉ាន់ ប៉ុន្តែគាត់ត្រូវបានជំនួស ដូច្នេះគាត់អាចផ្តោតលើការដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់គាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​អតីត​ស្វាមី​ស♈ាន់ឆាយ​ សម្រេចចិត្តរៀបការ🐟​ជាមួយ​នារី​អាយុ​​ប្អូនដល់ទៅ ១៨ ឆ្នាំ

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២០ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៥ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព្រលានសៀមរាប ទទួលជើងហោះហើរមួយថ្ងៃ ១៤-១៩ ជេីង ខណៈជើងហោះហើរមក​ពីថៃច្រើនជាងគេ

ព័ត៌មានពេញនិយម