angkor bet

Connect with us

angkor bet:ជីវិតកម្សាន្ដ

អ្នកដឹកនាំរឿង “JailBreak” បង្ហើបបំណងចាយទុនវិនិយោគផលិតភាពយន្តខ្មែរបែប Action Film

បានផុស ៤៤ វិនាទី មុន នៅ
នេះ​ពិត​ជា​ដំណឹង​ដ៏​ចាប់​អារម្មណ៍​ថ្មី​ទៀត​ហើយ​សម្រាប់​អ្នក​គាំទ្រ និង​​មហាជន​ខ្មែរ​ទៅ​លើ​វិស័យ​ភាព​យន្ត ខណៈ​ដែល​លោក Jimmy អ្នក​ដឹក​នាំ​រឿង “JailBreak”បាន​បង្ហើប​ពី​គោល​បំណង​ចាយ​​ទុន​ផលិត​រឿងខ្មែរ​បែប​វាយ​​តប់​ថ្មី (Action Film) នៅ​កម្ពុជា។

សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​នៅ​ចាំ​បាន​ថា ខ្សែ​​ភាពយន្ត​បែប​វាយ​ប្រហារ​ខ្នាត​ធំ​ដំបូង​បង្អស់​នៅ​កម្ពុជា​ដែល​មាន​ចំណង​ជើង​ថា «​Jailbreak»​ ឬ«ការ​ពារ​ឧក្រិដ្ឋជន» ដឹក​​នាំ​សម្ដែង​ដោយ​លោកJimmyកន្លង​មក​គឺ​ ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ទាំង​នៅ​ក្នុងស្រុក និង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។
ប្រាកដ​ណាស់​ភាពយន្ត​បែប​វាយ​ប្រហារ​រឿង «Jailbreak» ឬ «ការ​ពារ​ឧក្រិដ្ឋជន» ជា​ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ធំ​បែប​ប្រយុទ្ធ​ដោយ​ប្រើ​ក្បាច់​គុណ​បុរាណ​ខ្មែរ ល្បុក្កតោ និង​ជារឿងធំ​ប្រចាំដើមឆ្នាំ២០១៧ នៅក្នុងវិស័យ​ភាពយន្ត​របស់កម្ពុជា​ដែល​ទទួល​បានការគាំទ្រយ៉ាង​ផុលផុស។ 

ដោយឡែក​ថ្មី​ៗ​នេះ​ ក៏​មាន​ប្រភព​ពី​តួអង្គ​សម្តែង​ល្បី​ឈ្មោះលោក សាវិន ហ្វីលីព បាន​បង្ហើប​មកថា​ អ្នកដឹកនាំរឿងJailBreakលោក Jimmy បាន​នឹង​កំពុង​សិក្សា​ចាយ​ទុក​ដើម្បី​ផលិត​រឿង​បែប​វាយ​តប់ថ្មី(Action Film) នៅក្នុង​ប្រទេសកម្ពុជា​ជាថ្មី។ លោក​មិន​បាន​បញ្ជាក់ទេថា រឿងនេះនឹង​ចាប់ផ្តើម​ដំណើរ​ការ​ពេល​ណានៅឡើយទេ។ តារា​សម្តែង​លោក សាវិន ហ្វីលីព បាន​ប្រាប់​​ឲ្យ​ដឹង​ថា «លោក Jimmy អ្នក​ដឹក​នាំ​រឿង JailBreakកំពុង​ស្វែងរក​​អ្នក​ចាប់​អារម្មណ៍​ដាក់ទុន​វិនិយោគ​ផលិតភាព​យន្តខ្មែរ​បែប​វាយតប់​ថ្មី (Action Film) នៅ​កម្ពុជា។ ខ្ញុំ​ធានាថា ភាពយន្ត​របស់​​គាត់​ពិត​ជា​មាន​គុណភាព អ្នកចាប់អារម្មណ៍​អាចInboxខ្ញុំបាន»។

លោក សាវិន ហ្វីលីព បាន​បញ្ជាក់បន្ថែម​ទៀតថា “២០២១៧ ក្នុង​ភាពយន្តខ្មែរ​បែបវាយតប់( Action film) កំរិត​អន្តរជាតិ​រឿង “JailBreak ការពារឧក្រិដ្ឋជន” ត្រូវ​បានទទួលស្គាល់ដោយHollywood។ ទោះបី​យ៉ាងណា​ អ្នកគាំទ្រ​សង្ឃឹមថា ភាពយន្តថ្មីនេះ​នឹង​ទទួល​បានការលើកទឹកចិត្តព្រមទាំង​គាំទ្រ​ច្រើន​ពីមហាជន៕ អត្ថបទ៖ ចាន់រ៉ា

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៤ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រលានសៀមរាប ទទួលជើងហោះហើរមួយថ្ងៃ ១៤-១៩ ជេីង ខណៈជើងហោះហើរមក​ពីថៃច្រើនជាងគេ

ព័ត៌មានពេញនិយម