angkor bet

Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង ស៊ូ ដាណេ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារបញ្ហាបេះដូងធ្ងន់ធ្ងរ

បានផុស ៤៨ នាទី មុន នៅ
ដោយសារ​បញ្ហា​បេះដូង​ធ្ងន់ធ្ងរ តារា​ចម្រៀង និង​សិល្ប​ការិនី​ផ្នែក​របាំ​បុរាណ​ខ្មែរ ឆោម ចន្ទនេត ហៅ ស៊ូ ដាណេ បាន​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ បង្ក​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ដល់​អ្នកគាំទ្រ ខណៈ​ក៏​មាន​ការ​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​ផង​ដែរ។

សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​តារា​ចម្រៀង ស៊ូ ដាណេ បាន​បង្ហោះ​ភ្ជាប់​រូបភាព​ថា «មីង​ញម ដាណេ សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​លោកសង្ឃ បញ្ហា​បេះដូង​មិន​ប្រក្រតី។ បង​ប្អូន​ចង់​ជួប ឬ​ជួយ​គាត់ សូម​ខល​មក​,០៩៦ ៥៤ ៧០ ៤៣៩»។
ដោយឡែក លោក ម៉ា ដូណា ក៏បាន​បង្ហោះ​ដែរ​ថា «គាត់​កើត​អី​ក្មួយ ដោយ​ក្តី​គោរព​ពី​ប្អូន ម៉ាដូណា សូម​សមាគម​ជួយ​សម្រួល​ថ្លៃ​ចំណាយ​ព្យាបាល​គាត់​ផង ពាក្យ​ត្រង់ គាត់​គ្មាន​លុយ​ទេ គាត់​ជា​អ្នក​ចម្រៀង​ដែល​មាន​សមត្ថភាព​ខ្ពស់​ណាស់»។

ចំណែក​តារា​ចម្រៀង​លោក ម៉ៃ សុគន្ធ បាន​លើក​ឡើង​ថា «សូមមេត្តា​លោក​ប្រធាន​ថ្មី លោកជំទាវ​អ្នកឧកញ៉ា​ម៉ៅ ចំណាន ជួយ​កញ្ញា ឆោម ចន្ទនេត ហៅ ដាណេ ផង នាង​ជា​សិល្ប​ការី​មួយ​រូប​ដែល​មាន​សមត្ថភាព​ខ្ពស់ ច្រៀង​សម្តែង​បាន​គ្រប់​ទម្រង់ និង​ទទួល​មេដាយ​ថ្នាក់​ធិបឌិន្ទ ពេលនេះ​គាត់​មាន​បញ្ហា​បេះដូង​ធ្ងន់ធ្ងរ គាត់​ក៏​មិន​មាន​ថវិកា​គ្រប់គ្រាន់​លើ​ការ​ចំណាយ​ថ្នាំ​ដើម្បី​រស់​បន្ត​លើ​វិថី​សិល្បៈ​មួយ​នេះ​(​កំពុង​សង្គ្រោះ​បន្ទាន់​)»។ តាមរយៈ​ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ និង​មិត្តភ័ក្ដិ​ក្នុង​ចង្កោម​សិល្បៈ​មួយ​ចំនួន បង្ហាញ​ការ​ព្រួយបារម្ភ និង​ផ្ញើ​សារ​សួរសុខទុក្ខ ព្រមទាំង​ជូនពរ​ឲ្យ​នាង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ដែរ​ថា ស៊ូ ដាណេ គឺជា​អតីត​សិល្ប​ការិនី​ប្រចាំ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​រាជធានី​ភ្នំពេញ។ ក្រៅពី​ជា​តារា​ចម្រៀង​សម័យ​មួយ​រូប​ដែល​មាន​ទឹកដម​សំឡេង​លំនាំ​តារា​ចម្រៀង​ជំនាន់​ដើម​អ្នកស្រី ប៉ែន រ៉ន ហើយ​នោះ អ្នកនាង ស៊ូ ដាណេ ក៏​មាន​ជំនាញ​សិល្បៈ​បុរាណ​ជាច្រើន​មុខ​ទៀត​ផង​ដែរ​ដូចជា​, យីកេ​របាំ​បុរាណ និង ស្មូត​ជាដើម៕ អត្ថបទ ៖ ចាន់រ៉ា

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៤ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រលានសៀមរាប ទទួលជើងហោះហើរមួយថ្ងៃ ១៤-១៩ ជេីង ខណៈជើងហោះហើរមក​ពីថៃច្រើនជាងគេ

ព័ត៌មានពេញនិយម