angkor bet

Connect with us

ជីវិតកម្សាន្ដ

​តាំងពីចាញ់ក្ដីនិងគ្មានការងារ​ធ្វើ ​Amber Heard រត់នៅទៅ អេស្ប៉ាញ ចិញ្ចឹមកូនតែឯង

បានផុស ៤ នាទី មុន នៅ
ព័ត៌មានថ្មីៗអំពីជីវិតរបស់ Amber Heard ដែលជាតួឯកស្រីដ៏ល្បីល្បាញពីរឿង Aquaman បានចាកចេញពីហូលីវូដ ហើយសម្រេចចិត្តវិលទៅ​រស់​នៅ​ប្រទេស​អេស្ប៉ាញ បន្ទាប់ពី​ចាញ់​ក្តី​រឿង​បរិហារកេរ្តិ៍​រវាង​នាង និង​អតីត​ស្វាមី Johnny Depp។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Amber ដែលស្ទាត់ជំនាញភាសាអេស្ប៉ាញ សម្រេចចិត្តចាកចេញពីហូលីវូដ នៅ​ចំ​ពេល​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ការ​ប្តឹង​នេះ​ត្រូវ​បាន​បញ្ចប់ ខណៈ​ដែល​ជីវិត​របស់ Depp ពេល​នេះ​មាន​ភាព​រុងរឿង​​ ហើយហូលីវូដបានស្វាគមន៍ការត្រឡប់មកវិញដោយបើកចំហ។ ​ជាពិសេស នៅ​មហោស្រព​ភាពយន្ត Cannes នៅពេលដែលការពិតបានប្រែក្លាយថាមនុស្សអាក្រក់នៅក្នុងស្នេហានេះគឺជានាង មិនមែនអតីតស្វាមី។
ក្រោយមក គេលេចឮដំណឹងថា Amber Heard ព្យាបាលរបួសរបស់នាងដោយរស់នៅសាមញ្ញ ចិញ្ចឹមកូនស្រីនៅម៉ាឌ្រីដ រស់នៅក្នុងជីវិតស្ងប់ស្ងាត់នៅក្នុងភូមិតូចមួយលើកោះ Majorca ក្រោមឈ្មោះក្លែងក្លាយ មុនពេលអត្តសញ្ញាណរបស់គាត់ត្រូវបានបង្ហាញដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ការផ្លាស់ប្តូររបស់ Amber ទៅកាន់ប្រទេសអេស្បាញ កើតឡើងបន្ទាប់ពីនាងបានចាញ់បណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹង Depp ដែលនាងបានចោទប្រកាន់គាត់ពីអំពើហិង្សាក្នុងគ្រួសារ។
ករណីនេះបានចាប់ផ្តើមនៅពេលដែល Amber បានសរសេរអត្ថបទមួយនៅក្នុងកាសែត Washington Post ក្នុងឆ្នាំ ២០១៨ ដោយអះអាងថា នាងជាជនរងគ្រោះនៃការរំលោភ និងការបៀតបៀនផ្លូវភេទ។ ទោះបីជាឈ្មោះរបស់ Depp មិនត្រូវបានលើកឡើងដោយផ្ទាល់ក៏ដោយ។ ប៉ុន្តែ Depp បានប្តឹងពីបទបរិហារកេរ្តិ៍។ Amber បានប្តឹងទាមទារសំណងចំនួន ១០០ លានដុល្លារ ហើយករណីនេះបានក្លាយជាព័ត៌មានធំជុំវិញពិភពលោក​ មានការផ្សាយបន្តផ្ទាល់ក្នុងអំឡុងពេលសវនាការថែមទៀតផង។ ការផ្លាស់ប្តូររបស់ Amber ទៅអេស្ប៉ាញគឺដូចជាការចាប់ផ្តើមថ្មីមួយ នេះបើតាមប្រភពជិតស្និទ្ធ​បញ្ចាក់ថា នាងលះបង់ពេលវេលាទាំងអស់របស់នាងដើម្បីចិញ្ចឹមកូនស្រី និងរីករាយក្នុងការរស់នៅសាមញ្ញដូចម្តាយ​ ហើយមើលទៅនាងហាក់ដូចជាមិនគិតចង់វិលចូលវិស័យសិល្បៈវិញក្នុងពេលឆាប់ៗនេះទេ។

ទោះបីចាយ៉ាងណា នៅដើមឆ្នាំ២០២៤ Amber បានបង្ហោះអំពីរឿង Aquaman 2 ដែលជាភាពយន្តចុងក្រោយដែលនាងបានបង្ហាញខ្លួនថា “បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ Aquaman 2​ អរគុណអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រ និងស្រលាញ់យ៉ាងខ្លាំងចំពោះការវិលត្រលប់របស់ Mera មកកាន់ AQ អរគុណច្រើន៕”

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រូបភាពដ៏កម្ររវាង ꦏTaylor Swift និង ព្រះអង្គម🦩្ចាស់ William

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម