angkor bet

Connect with us

angkor bet:អត្ថាធិប្បាយ

គណបក្សប្រជាជនកម្ពុជា នៅតែជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់សមាជិកបក្សប្រឆាំងដែលភ្ញាក់ខ្លួន ហើយចង់ជួយជាតិពិតប្រាកដ

បានផុស ៣ ថ្ងៃ មុន នៅ
ថ្មីៗនេះ សមាជិកគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិជាច្រើននាក់បន្ថែមទៀត បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សនយោបាយទាំង២នេះ ហើយបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ការផ្តាច់ខ្លួនរបស់ពួកគេទាំងនេះ ដោយសារតែពួកគេមើលឃើញពីទង្វើដ៏អាក្រក់ ប្រឆាំងផលប្រយោជន៍ជាតិរបស់ទណ្ឌិត សម រង្ស៊ី និងក្រុមថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងនៅក្នុង និងក្រៅប្រទេស។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នេះ មិនមែនជារឿងថ្មី ហើយមិនមែនជាលើកទី១ និងច្បាស់ណាស់ថាមិនមែនជាលើកចុងក្រោយដែរដែលសមាជិកគណបក្សប្រឆាំងនៅកម្ពុជា គឺគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ បានប្រកាសផ្តាច់ខ្លួន ហើយស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែស្វាគមន៍ និងទទួលពួកគេឱ្យចូលរួមជាមួយដោយក្តីមេត្តាធម៌។ សម្តេចតេជោ បានប្រកាសម្តងជាពីរដងរួចមកហើយថា សម្តេច នឹងទទួលស្វាគមន៍សមាជិកគណបក្សប្រឆាំងទាំងអស់ លើកលែងតែទណ្ឌិត សម រង្ស៊ី ប៉ុណ្ណោះ ដែលសម្តេចតេជោ មិនអាចលើកលែងឱ្យបានឡើយ។
ជាការកត់សម្គាល់ ការប្រកាសផ្តាច់ខ្លួន ហើយមកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់សមាជិក និងសកម្មជនគណបក្សប្រឆាំងបែបនេះ គេសង្កេតឃើញថា ច្រើនតែកើតឡើងនៅមុនការបោះឆ្នោត ឬជិតការបោះឆ្នោត ជាពិសេស គឺការបោះឆ្នោតថ្នាក់ជាតិតែម្តង។ ប៉ុន្តែ ការប្រកាសផ្តាច់ខ្លួនរបស់សមាជិក និងសកម្មជនគណបក្សប្រឆាំងនៅពេលបច្ចុប្បន្ននេះវិញ គឺខុសពីពេលមុន ដោយមិនកំណត់ពេលឡើយ ពោល គឺសឹងតែមានជារៀងរាល់ថ្ងៃតែម្តង។ បើតាមការសង្កេត ការសម្រុកប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំងមកចូលរួមជាមួយគណបក្សកាន់អំណាចនាពេលនេះ ប្រៀបដូចទឹកបាក់ទំនប់យ៉ាងដូច្នេះដែរ។
មានហេតុផល២ធំៗដែលសមាជិកគណបក្សប្រឆាំង ទាំងអតីតគណបក្សសង្រ្គោះជាតិ ក៏ដូចគណបក្សភ្លើងទៀន សម្រេចចិត្តបោះបង់ចោលគណបក្សប្រឆាំងមកចូលរួមជាមួយគណបក្សកាន់អំណាច។ ទី១. គឺអាចដោយសារពួកគេយល់ថា គណបក្សប្រឆាំងដែលខ្លួនកំពុងនៅជាមួយ មិនបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋពិតប្រាកដ។ និយាយមួយបែបទៀត គឺអាចដោយសារពួកគេយល់ថា មេដឹកនាំគណបក្ស ធ្វើទង្វើអាក្រក់ច្រើនពេក បក្ខពួកនិយម ផលប្រយោជន៍និយមបណ្តាលឱ្យសមាជិកផ្សេងៗអស់ជំនឿ និងទំនុកចិត្តតទៅទៀត។ ជាក់ស្តែង ដូចករណីទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលកំពុងស្ថិតនៅបរទេស គឺមួយរយៈចុងក្រោយនេះ ពួកគេ បានធ្វើយុទ្ធនាការ និងសកម្មភាពនានាប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ខណៈប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងអស់ប្រកាសគាំទ្រ និងនៅជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្ពោះទៅសាងសង់ឱ្យបាននូវព្រែកជីកជាប្រវត្តិសាស្រ្តមួយនេះ។ ហេតុផលទី២. គឺទំនងជាពួកគេជឿជាក់ និងមើលឃើញយ៉ាងច្បាស់ថា អនាគតនយោបាយរបស់គេនឹងស្មើសូន្យ បើបន្តរួមរស់ជាមួយគណបក្សប្រឆាំងតទៅទៀត។ ហេតុអ្វីពួកគេគិតដូច្នេះ? យើងអាចមើលឃើញយ៉ាងច្បាស់ហើយនៅពេលនេះ គឺថា លែងមានទៀតហើយគណបក្សសង្រ្គោះជាតិ ហើយក៏មិនអាចរស់ឡើងវិញបានដែរគណបក្សមួយនេះ។ ចំណែក គណបក្សភ្លើងទៀនវិញ មិនដឹងអនាគតទៅជាយ៉ាងណាផងទេ? មិនដឹងដើរទៅណាឱ្យប្រាកដ? តាមព័ត៌មាន គឺថាមានការឈ្លោះទាស់ទែងគ្នាក្នុងគណបក្ស បែកបាក់គ្នា ធ្វើឱ្យគណបក្សស្ថិតក្នុងស្ថានភាពផុយស្រួយ ឬស្ថិតនៅមាត់ជ្រោះ ឬអាចនិយាយថា ពន្លឺភ្លើងទៀនកំពុងស្ថិតក្នុងស្ថានភាពខ្យល់ព្យុះដ៏ធំមួយ ក៏ថាបាន។  
ដោយឡែក គណបក្សកម្លាំងជាតិ ដែលក្រុមប្រឆាំងទាំងក្រៅ និងក្នុងប្រទេសមួយចំនួន អួតថា ជាក្តីសង្ឃឹមថ្មីសម្រាប់អ្វីដែលគេហៅអ្នកប្រជាធិបតេយ្យនោះ ក៏មិនដឹងថា ទៅជាយ៉ាងណានោះដែរ។ នេះ គឺព្រោះថា គណបក្សថ្មីថ្មោងនេះ ហាក់មិនមានគោលនយោបាយ និងគោលជំហរច្បាស់លាស់ដែលអាចជាទីទុកចិត្តសម្រាប់សមាជិក និងអ្នកគាំទ្រ។ តាមដឹង គណបក្សមួយនេះ ក៏មានភាពរកាំរកូសគ្នាជាមួយគណបក្សភ្លើងទៀនផងដែរនារយៈពេលចុងក្រោយនេះ ដោយមានការវាយប្រហារពាក្យសម្តីគ្នាទៅវិញទៅមក។ មួយវិញទៀត ប្រធានគណបក្សនេះ ហាក់ដូចជាអ្នកនយោបាយមាត់មិនមានគម្រប និយាយគ្មានការពិត មិនមានមូលដ្ឋានច្បាស់លាស់ ហើយត្រូវបានអាជ្ញាធររាជរដ្ឋាភិបាលចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។ ដូច្នេះហើយ សមាជិកគណបក្សប្រឆាំង គ្មានជម្រើសណាក្រៅពីចាកចេញ ដើម្បីស្វែងរកអនាគតនយោបាយរបស់ខ្លួនដែលអាចដើរមុខទៅបាន ហើយឈានទៅចូលរួមកសាងជាតិនោះឡើយ។ សម្រាប់ពួកគេ ជម្រើសដែលល្អបំផុត គឺគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គណបក្សប្រជាជនកម្ពុជារបស់សម្តេចតេជោ នៅតែជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់សមាជិកគណបក្សប្រឆាំងដែលភ្ញាក់ខ្លួន ហើយចង់ចូលរួមកសាងជាតិពិតប្រាកដ។ កន្លងមក អាចជាមេរៀន និងអាចជាគំរូដល់សមាជិក និងសកម្មជនគណបក្សប្រឆាំង គឺមន្រ្តីជាន់ខ្ពស់ សមាជិក និងសកម្មជនគណបក្សប្រឆាំងដែលស្នើសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោទទួលយកទាំងអស់។
មែនទែនទៅ សម្តេចតេជោ តាំងពីនៅធ្វើជានាយករដ្ឋមន្រ្តី និងពេលនេះធ្វើជាប្រធានព្រឹទ្ធសភាកម្ពុជា គឺសម្តេចតែងតែយកចិត្តទុកដាក់ចំពោះអ្នកដែលភ្ញាក់ខ្លួនហើយមកសុំនៅជាមួយសម្តេច។ សម្តេច បានគិតគូរឱ្យពួកគេចូលរួមកសាងអភិវឌ្ឍជាតិ ដោយខ្លះចូលរួមជាមួយរាជរដ្ឋាភិបាលផ្ទាល់  ខ្លះទៀតនៅជាមួយគណបក្សប្រជាជនកម្ពុជា នៅជាមួយសម្តេចតេជោតែម្តង។ និយាយជារួម សម្រាប់អ្នកដែលភ្ញាក់ខ្លួន ហើយមកចូលរួមជីវភាពនយោបាយជាមួយ គឺសម្តេចតេជោ មិនមានការរើសអើងចំពោះពួកគេណាម្នាក់ឡើយ និយាយឱ្យអាក្រក់ស្តាប់បន្តិច គឺសម្តេចតេជោ មិនទុកពួកគេណាមួយចោល ឬមិនប្រើប្រាស់នោះទេ។ ផ្ទុយទៅវិញ សម្តេចតេជោ តែងតែផ្តល់ឱកាសឱ្យពួកគេចូលរួមកសាងជាតិ បម្រើប្រជាពលរដ្ឋ ទៅតាមសមត្ថភាព និងជំនាញរបស់ពួកគេនីមួយៗ៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

សន្តិសុខសង្គម២៤ ម៉ោង មុន

ក្រុមក្មេងទំនើង៦នាក់ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

ព័ត៌មានពេញនិយម