angkor bet

Connect with us

angkor bet:អត្ថាធិប្បាយ

ទស្សនៈ៖ តើហេតុអ្វីបានជារដ្ឋមន្រ្តីការពារជាតិអាម៉េរិកមកទស្សនកិច្ចនៅកម្ពុជាក្នុងអំឡុងពេលនេះ?

បានផុស ៣ សប្តាហ៍ មុន នៅ
លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ដៅភូមិសាស្ត្រនយោបាយ នៅច្រកសមុទ្រតៃវ៉ាន់ ស្ថិតក្នុងស្ថានភាពប្រឈម ខណៈដែលកម្ពុជា-ចិន ទើបបិទបញ្ចប់សមយុទ្ធយោធា «នាគមាសលើកទី៦»។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ការណ៍នេះ ត្រូវបានអ្នកវិភាគនយោបាយអន្តរជាតិជាច្រើនយល់ថា ដំណើររបស់លោក Lloyd Austin ទី១. ការទូតមិត្តរួមសាលា លោក Lloyd Austin អាចនឹងព្យាយាមទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលធ្លាប់ទទួលបានការអប់រំនៅសហរដ្ឋអាម៉េរិក ជាពិសេសនោះ គឺធ្លាប់សិក្សានៅសាលាបណ្ឌិត្យសភាយោធាអាម៉េរិកដូចគ្នា (ដែលភាសាសាមញ្ញហៅថា មិត្តរួមសាលា)។ ទី២. លោក Lloyd Austin អាចនឹងបង្ហាញកង្វល់លើបញ្ហាប្រឈមលើសន្តិសុខតំបន់ យកលេសខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលកុំឱ្យកម្ពុជាផ្អៀងទៅរកចិនខ្លាំងពេក។
ចំពោះខ្ញុំ ខ្ញុំយល់ឃើញថា ទំនាក់ទំនងប្រទេសទាំង២ ស្ថិតលើរបៀបវារៈភូមិសាស្ត្រនយោបាយ ២ផ្សេងគ្នា ដែលពិបាកនឹងកែប្រែ ពោលគឺសហរដ្ឋអាម៉េរិកកំណត់របៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននៅតែប្រកាន់ «ភាពជាមហាអំណាចទី១ គ្រប់គ្រងពិភពលោកតែម្នាក់ឯង» ខណៈដែលព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបៀបវារៈភូមិសាស្ត្រនយោបាយ «ពង្រឹងសមត្ថភាព​ រស់ក្នុងសន្តិភាព ផ្អែកលើច្បាប់ជាតិនិងអន្តរជាតិ ក្នុងឋានៈរដ្ឋអធិបតេយ្យ»។
ខ្ញុំក៏យល់ដែរថា សហរដ្ឋអាម៉េរិក តែងមើលមកកម្ពុជាថាលម្អៀងទៅចិនខ្លាំង។ ត្រង់ចំណុចនេះ ខ្ញុំតែងវាយតម្លៃថា កម្ពុជាមិនផ្អៀងទោរទន់នឹងប្រទេសណានោះទេ គឺកម្ពុជាផ្អៀងទៅលើផលប្រយោជន៍ប្រជាជន និងជាតិកម្ពុជា ដូចមានចែងក្នុងមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ប្រសិនបើ សហរដ្ឋអាម៉េរិក នៅតែយក «បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប្រដៅកម្ពុជា» នោះជានយោបាយហួសសម័យ និងជានយោបាយប្រមាថកម្ពុជា ស្របពេលដែលប្រទេសវៀតណាម បានក្លាយជាសម្ព័ន្ធយុទ្ធសាស្ត្ររបស់អាម៉េរិក ក្នុងចន្ទល់បញ្ហាច្រកសមុទ្រតៃវ៉ាន់ និងភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វ៊ិក។ ជាឡូហ្ស៊ិក(Logic) នយោបាយ ប្រសិនបើអាម៉េរិក នៅតែប្រើនយោបាយប្រមាថកម្ពុជា នោះនាំឱ្យកម្ពុជា កាន់តែត្រូវប្រឹងប្រែងរកជម្រើសពង្រឹងខ្លួនតាមអភិក្រមផ្សេង៕ ដោយ៖បណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្រ្តនយោបាយ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

សន្តិសុខសង្គម២៤ ម៉ោង មុន

ក្រុមក្មេងទំនើង៦នាក់ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

ព័ត៌មានពេញនិយម