angkor bet

Connect with us

angkor bet:ព័ត៌មានអន្ដរជាតិ

ក្រុម​ហ៊ុន​ផលិតរថយន្ត​អគ្គិសនី​ចិន​ BYD បើក​រោង​ចក្រ​នៅ​ថៃ​

បានផុស ៧ នាទី មុន នៅ
ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនីយក្ស​របស់​ចិន​ BYD ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បានបើកដំណើរការ​រោងចក្រផលិត​នៅក្នុងប្រទេសថៃ ដោយ​​វា​ជារោងចក្រដំបូងបំផុត​របស់ក្រុមហ៊ុន​នេះ​នៅអាស៊ីអាគ្នេយ៍ ជា​តំបន់​ដែល​កំពុង​រីក​ចម្រើន​លើ​ទីផ្សារ​រថយន្ត​អគ្គិសនី​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
គម្រោង​រោងចក្រ​ថ្មី​​ ​​ត្រូវ​បាន​ប្រកាស​​កាលពី ២​ ឆ្នាំមុន ជាមួយ​នឹង​​តម្លៃវិនិយោគ​ជាង​ ៤៩០ លានដុល្លារ ដោយ​មាន​សមត្ថភាពផលិតរថយន្ត ១៥០ ០០០ គ្រឿង​/ឆ្នាំ​ រួម​ទាំង​រថយន្តអគ្គិសនីធម្មតា​​ និង​រថយន្ត​កូនកាត់​ (ស៊ីសាំង​ និង​បញ្ជូល​ភ្លើង​)។ ប្រតិបត្តិការផលិតរថយន្តរបស់រោងចក្រ នឹង​គ្របដណ្តប់លើការ​រចនារូបរាង​ ការលាបពណ៌ ការផ្សារភ្ជាប់​ ការផ្គុំចុងក្រោយ និងការផលិតគ្រឿងបន្លាស់រថយន្តជាដើម​។
តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍ រោង​ចក្រ​ដដែល​ស្ថិតនៅ​ស្រុក​រ៉ាយ៉ង​ នៃ​ខេត្ត​រ៉ាយ៉ង ហើយ​នឹង​ផ្ដល់​ការ​ងារ​ដល់​មនុស្ស​ប្រមាណ​ ១០ ០០០ នាក់​។  ​
ថ្លែង​ក្នុង​ពិធី​បើក​ នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បាន​លើក​ឡើង​ថា​៖ «​ប្រទេស​ថៃ​មានចក្ខុវិស័យរថយន្តអគ្គិសនី​ច្បាស់លាស់ ហើយកំពុងឈានចូលយុគសម័យថ្មីនៃការផលិតរថយន្ត​ប្រភេទ​នេះ​។ យើង​នឹង​នាំ​យក​បច្ចេកវិទ្យា​ពី​ប្រទេស​ចិន ​មក​កាន់​ប្រទេស​ថៃ»។
ជុំ​វិញ​បញ្ហា​នេះ​ដូច​គ្នា​ អគ្គលេខាធិកានៃក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ លោក Narit Therdsteerasukdi បាននិយាយថា៖ «BYD កំពុងប្រើប្រាស់ប្រទេសថៃ ជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ការនាំចេញទៅកាន់អាស៊ាន និងប្រទេសជាច្រើនទៀត»​។ គួរ​គូស​បញ្ជាក់​ថា​ រោងចក្រថ្មី​របស់​ BYD ដែល​ជា​ក្រុម​ហ៊ុន​​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ធំ​បំផុត​លើ​ពិភព​លោក​ គឺជាផ្នែកមួយនៃរលក​វិនិយោគ​តម្លៃជាង ១,៤៤ ប៊ីលាន​ដុល្លារ​ ពី​​ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី​ចិន​ផ្សេង​ៗ​ ​ដែលកំពុងបង្កើតរោងចក្រនៅក្នុងប្រទេសថៃ ​ក្រោម​ជំនួយ​ឧបត្ថម្ភធន និងការលើកទឹកចិត្តដោយ​ការ​បន្ធូរ​បន្ថយ​ពន្ធរបស់​រដ្ឋាភិបាល​ថៃ​។​​ បច្ចុប្បន្ន​ ​ថៃគឺ​​ជា​មជ្ឈមណ្ឌល​ដំឡើង​ និង​នាំ​ចេញ​រថយន្ត​ក្នុង​តំបន់ ដោយ​មាន​ក្រុម​ហ៊ុន​រថយន្ត​អន្តរជាតិ​ធំ​ៗ​ឈរ​ជើង​ជា​យូរ​មក​ហើយ​ ​ដូច​ជា​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ Toyota Motor, Honda Motor និង Isuzu Motors ជាដើម​។ ​ត្រឹម​ឆ្នាំ ២០៣០ ប្រទេសនេះមានគោលបំណងធ្វើ​យ៉ាង​ណា​ ឱ្យ​រថយន្ត​អគ្គិសនី​រួម​ចំណែក ៣០ ភាគរយ​ ​នៃ​ផលិតកម្ម​រថយន្ត​សរុប​​ប្រចាំ​ឆ្នាំ​ ២,៥ លាន​គ្រឿង​ ខណៈ​បច្ចុប្បន្ន​ រថយន្ត​អគ្គិសនី​ចិន​កំពុង​វាយ​លុក​ទីផ្សារ​ក្នុង​ស្រុក​។ បើ​យោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint ​ថៃគឺជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតសម្រាប់​ក្រុម​ហ៊ុន​ BYD ដែល​រួម​ចំណែក ៤៦ ភាគរយ​លើ​ទីផ្សារ​រថយន្ត​អគ្គិសនី​ថៃ​​ ក្នុង​​ត្រីមាស​ទី​១​ ឆ្នាំ​​នេះ​៕

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៦ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ៤៨ នាទី មុន

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានពេញនិយម