angkor bet

Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលនឹងបោះផ្សាយសញ្ញាបណ្ណរដ្ឋដែលមានទឹកប្រាក់ជាង១០លានដុល្លារ

បានផុស ៦ ម៉ោង មុន នៅ
​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រោងនឹងធ្វើការបោះផ្សាយមូលបត្របំណុលដែល​មានទឹក​ប្រាក់​ប្រមាណជាង​៤៣ពាន់លានរៀល(ឬជាង១០,៥លានដុល្លារ) ដើម្បីយកមកធ្វើការចំណាយលើគម្រោងអភិវឌ្ឍន៍ចាំបាច់នានា។
យោងតាមសេចក្តីជូនដំណឹងរបស់ផ្សាយមូលបត្រកម្ពុជាកាលពីថ្ងៃទី៤ខែកក្កដា ធនាគារជាតិនៃកម្ពុជាគឺជាភ្នាក់ងារបោះផ្សាយ(អាណត្តិគាហក) នឹងបោះផ្សាយសញ្ញាបណ្ណបំណុលរដ្ឋចំនួន ៤៣ ៣០០ ឯកតា ជាមួយតម្លៃចារឹកចំនួន១លានរៀលក្នុង១ឯកតា ដែលមានឥណទានប្រតិទានរយៈពេល៣ឆ្នាំ និងមានអត្រាគូប៉ុង៤,៥ភាគរយក្នុងមួយឆ្នាំនិងធ្វើការទូទាត់គូប៉ុង​    ២ដង។​
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
​បើ​យោងតាម​ច្បាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២៤ ដែល​បាន​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី ​១១ ខែធ្នូឆ្នាំ២០២៣ អនុញ្ញាតឱ្យ​រដ្ឋា​ភិ​​បាល​អាច​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ ដែលមាន​តម្លៃ ៤៤០​ ពាន់​លាន​រៀល ​(១០០​ លាន​ដុល្លារ​) ដើម្បី​សង​ប្រាក់​ដើម និង​ការ​ប្រាក់​នៃ​ការបោះ​ផ្សាយ​មូល​ប​ត្រ​នេះ​កាលពី​ឆ្នាំ​ ២០២២​។​
​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ លោក មាស​ សុខ​សេន​សាន ​ ធ្លាប់បានថ្លែងកន្លងមក​ថា នៅ​ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​បានចេញ​មូល​ប​ត្រ​ដែលមាន​តម្លៃ ២០០​ លាន​ដុល្លារ ហើយ​ឆ្នាំ​ ២០២២ មានតម្លៃ ៣០០​ លាន​ដុល្លារ​។​ ​លោក​បាន​ពន្យល់ថា តាម​ក្របខ័ណ្ឌ​គោលនយោបាយ មូល​ប​ត្រ​រដ្ឋ​អាច​ទិញ​បានតែ​នៅលើ​ទីផ្សារ​បឋម​តែប៉ុណ្ណោះ​ដែល​ភាគច្រើន​ទិញ​ដោយ​គ្រឹះ​​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្រុមហ៊ុន​មូល​ប​ត្រ និង​ក្រុមហ៊ុន​ធានារ៉ាប់រង បេឡា​ជាតិ​របប​​សន្តិសុខ​សង្គម ​(​ប​.​ស​.​ស​) និង​អង្គភាព​ស្រដៀងៗ​គ្នា​នេះ​ជាច្រើន​ទៀត​។​
​លោក សុខ​សេន​សាន បាន​ថ្លែងថា​៖«​វិនិយោគិន​ផ្សេងទៀត​រួមទាំង​សាធារណជន នឹង​អាច​វិនិយោគ​លើ​មូល​ប​ត្រ​រដ្ឋ​នៅលើ​ទីផ្សារ​បន្ទាប់ ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុងតែ​ជំរុញឱ្យមាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​»​។ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​(MEF) បានចាប់ផ្តើម​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​តាំងពី​ឆ្នាំ​ ២០២២ ដោយបាន​ជ្រើសរើស​ថ្នាល​ជួញដូរ​អន​ឡាញ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ​(NBCP) ជា​ភ្នាក់ងារ​បោះផ្សាយ​។ បច្ចុប្បន្ន MEF ក៏​កំពុងធ្វើការ​ជាមួយ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX)​ ដើម្បី​ជ្រើស​​រើស CSX​ គឺជា​ភ្នាក់ងារ​បោះផ្សាយ​មួយទៀត​ផងដែរ​៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

សន្តិសុខសង្គម២១ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៩ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានជាតិ២២ ម៉ោង មុន

ខេត្តកំពង់ចាមបង្កើតទីលានកែច្នៃ​សំរាម ទុកដាក់ស្តង់ដារ ១កន្លែង របស់ខេត្តកំពង់ចាម ស្ថាបនាបានជាង៨០%

ព័ត៌មានពេញនិយម