angkor bet

Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​ឆៅ​ម៉ាក​ Brent ឡើង​ដល់​ ៨៧ ដុល្លារ​/បារ៉ែល ខ្ពស់​បំផុត​រាប់​តាំង​ពីខែ​មេសា​

បានផុស ២៦ នាទី មុន នៅ
តម្លៃ​ប្រេង​ឆៅ​ម៉ាក​ Brent កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បានបន្ត​​ហក់​ឡើង ដោយ​នៅ​លើស​​ ៨៧ ដុល្លារ​/​បារ៉ែល ដែល​ជា​កម្រិត​ខ្ពស់​បំផុត​រាប់​​តាំង​ពី​ខែ​មេសា​ ​ក្រោយ​​ទិន្នន័យ​ពី​រដ្ឋាភិបាល​អាមេរិក​​បង្ហាញ​ថា​ ស្ដុក​ប្រេង​ក្នុង​ស្រុក​​បាន​ធ្លាក់​ចុះ​ ខណៈ​​តម្លៃ​ជួញដូរ​ប្រេង​ធំ​ៗសុទ្ធ​តែ​កើន​ឡើង​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រេង​ឆៅ​​អនាគត​ម៉ាក​ Brent បានកើនឡើង ២១​ សេន ឬ ០,២ ភាគរយ​ ដល់​ ៨៧,៥៥ ដុល្លារ​/បារ៉ែល​ ខណៈ​​ប្រេង​ឆៅអនាគត​ម៉ាក​ ​West Texas Intermediate (WTI) បានកើនឡើង ១៨ សេន ដោយ​ជួញដូរ​នៅ​តម្លៃ​ ៨៤,០៦ ដុល្លារ​/បារ៉ែល​។
​ពេល​បិទ​បញ្ចប់​ការ​​ជួញដូរ​កាល​ពី​ថ្ងៃ​ពុធ​ ប្រេង​ម៉ាក​ Brent ​បានកើនឡើង ១,៣ ភាគរយ​ នៅ​តម្លៃ​ ៨៧,៣៤ ដុល្លារ​/បារ៉ែល​ ដែល​នេះ​ជា​តម្លៃ​បិទ​ខ្ពស់​បំផុត​​ រាប់​តាំង​ពី​ថ្ងៃ​ទី​ ៣០ ខែ​មេសា​។ ក្នុង​ពេល​ដដែល​ ប្រេង​ម៉ាក​ WTI វិញ​ បាន​បិទ​បញ្ចប់​ការ​ជួញ​ដូរ​​នៅ​ ៨៣,៨៨ ដុល្លារ​/បារ៉ែល ពោល​គឺ​ជា​ចំណុច​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ ១១ សប្ដាហ៍​កន្លង​ទៅ​។ ​
កំណើន​នេះ​ កើត​ឡើង​ក្រោយ​ស្ដុក​ប្រេង​ឆៅ​របស់​សហរដ្ឋ​អាមេរិក​ បាន​ធ្លាក់​ចុះ​ខ្លាំង​ជាង​ការ​រំពឹង​ទុក​។ ​ រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានរាយការណ៍ ពី​ការ​កាត់​ប្រេងចេញ​ពី​ស្ដុក​​ប្រមាណ​ ១២,២ លានបារ៉ែល​ ​​ខណៈ​អ្នក​វិភាគ​រំពឹង​លើ​ការ​កាត់​ត្រឹម​តែ​ ៦៨០ ០០០ បារ៉ែល​ប៉ុណ្ណោះ​។ ​
អ្នកវិភាគនៅ​ក្រុមហ៊ុន​ប្រឹក្សាថាមពល RBN Energy លោក Martin King បាននិយាយថា ពាណិជ្ជករក៏កំពុងតាមដានសង្រ្គាមនៅតំបន់ហ្គាហ្សា និងការបោះឆ្នោតនៅប្រទេសបារាំង និងចក្រភពអង់គ្លេសផងដែរ ដែល​ទាំង​អស់​នេះ​មាន​ឥទ្ធិពល​លើ​ការ​ជួញដូរ​ប្រេង​។ លោក​ថា​៖ «​​ពាណិជ្ជកម្មមានភាពស្ងប់ស្ងាត់ ហើយមនុស្សកំពុងមើលទីផ្សារ​ធម្មតា​​ និងស្ថានភាពភូមិសាស្ត្រនយោបាយ»។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ ធនាគារស្វីស UBS រំពឹងថា ប្រេងឆៅ Brent នឹងឡើងដល់ ៩០ ដុល្លារ​/បារ៉ែល​ ​ក្នុងត្រីមាសនេះ ​ដោយ​សារ​តែ​ការកាត់បន្ថយផលិតកម្មរបស់​ក្រុ​មប្រទេស​ OPEC+ និង​ការធ្លាក់ចុះនៃស្តុកប្រេងជាដើម​៕​

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២០ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១៥ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រលានសៀមរាប ទទួលជើងហោះហើរមួយថ្ងៃ ១៤-១៩ ជេីង ខណៈជើងហោះហើរមក​ពីថៃច្រើនជាងគេ

ព័ត៌មានពេញនិយម