angkor bet

Connect with us

angkor bet:សេដ្ឋកិច្ច

កសិករមួយរូបលក់ស្ពៃក្រញាញ់តាមហ្វេសប៊ុកបានជាង ១ តោន ក្រោយបង្ហោះតម្លៃធ្លាក់ចុះដល់ ៣០០ រៀល ក្នុងមួយគីឡូក្រាម

បានផុស ២ ម៉ោង មុន នៅ
កសិករដាំស្ពៃក្រញាញ់មួយរូបដែលទទួលបានផលស្ពៃប្រមាណជា ១០តោន ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងប្រឈមនឹងការខូចចោល ខណៈតម្លៃបានធ្លាក់ចុះយ៉ាងគំហុក។
កសិកររូបនេះ បានឱ្យដឹងថា រូបលោកបានលក់ស្ពៃក្រញាញ់ចេញប្រមាណជាង ១ តោន ទៅឱ្យប្រជាពលរដ្ឋដែលបញ្ជាទិញតាមអនឡាញក្នុងតម្លៃប្រមាណ ១.០០០ រៀលឡើងទៅក្នុងមួយគីឡូក្រាម បន្ទាប់ពីរូបលោកបង្ហោះហ្វេសប៊ុកពីតម្លៃស្ពៃក្រញាញ់ធ្លាក់ចុះមកនត្រឹម ៣០០ រៀល ឬ ៤០០ រៀលក្នុងមួយគីឡូក្រាម ហើយគ្មានអ្នកទិញ។

សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជឿន ទិត្យា ម្ចាស់ចម្ការស្ពៃក្រញាញ់ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៤ នេះថា នៅឆ្នាំនេះ កសិដ្ឋានដាំស្ពៃក្រញាញ់របស់លោក អាចប្រមូលផលបាន ១០តោន ប៉ុន្តែក៏អាចនឹងប្រឈមខ្លាំងនឹងការខាតបង់ ដោយសារតែតម្លៃមានការធ្លាក់ចុះខ្លាំងរហូតនៅត្រឹម ៣០០រៀល ទៅ៤០០រៀល ក្នុងមួយគីឡូក្រាម។
ម្ចាស់កសិដ្ឋានរូបនេះអះអាងថា៖«ស្ពៃឆ្នាំនេះ លក់មិនរួចថ្លៃកម្លាំងពលកម្ម និងថ្លៃអ្នកដកស្ពៃនៅក្នុងចម្ការនោះទេ»។

លោក ជឿន ទិត្យា បានឱ្យបញ្ជាក់ទៀតថា ស្ពៃក្រញាញ់ ឆ្នាំនេះ មិនមែនធ្លាក់ថ្លៃតែចម្ការរបស់លោកទេ តែវាក៏ធ្លាក់ថ្លៃគ្រប់​ទីកន្លែងទាំងអស់ ជាក់ស្ដែងនោះគឺតម្លៃខុសពីឆ្នាំកន្លងទៅ ដែលស្ពៃក្រញាញ់មួយគីឡូក្រាម អាចលក់ចេញបាន ចន្លោះពី ២.០០០ រៀល ទៅ៣.០០០រៀល រាល់ពេលប្រមូលផល។ ម្ចាស់ចម្ការរូបនេះ បានប្រាប់ឱ្យដឹងទៀតថា ស្ពៃក្រញាញ់ បន្តធ្លាក់ថ្លៃខ្លាំងរយៈពេលជាង ១សប្ដាហ៍ មកហើយ ត្បិតការប្រមូលទិញក្នុងចម្ការផ្ទាល់ក៏មិនសូវមានឈ្មួញចុះមកទិញដូចកាលពេលកន្លងទៅ។ ទោះយ៉ាងណា អាជីករលក់ដូរនៅតាមផ្សារក្នុងរាជធានីភ្នំពេញ បានបង្ហើបប្រាប់ថា តម្លៃស្ពៃក្រញាញ់លក់នៅលើទីផ្សារ ៤០០០ រៀល ក្នុងមួយគីឡូក្រាម ខណៈតារាងតម្លៃមុខទំនិញរបស់ធនាគា ARDB ដែលបានប្រកាសតម្លៃ ស្ពៃក្រញាញ់ថ្លៃ ២.២០០ ទៅ ៣ ៥០០ រៀលក្នុងមួយគីឡូក្រាម នៅលើទីផ្សាររាជធានីភ្នំពេញ។

បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្ដោញសង្គម ស្ពៃក្រញាញ់របស់ម្ចាស់ចំការរូបនេះ ក៏ត្រូវបានសប្បុរសជន និងប្រជាជនខ្មែរ រស់នៅរាជធានីភ្នំពេញ បានជួយទិញបានមួយចំណែកខ្លះដែរ ដែលអាចលក់បានប្រមាណជាង ១ តោនហើយ​ ប៉ុន្តែម្ចាស់ចម្ការរូបនេះបញ្ជាក់ថា ស្ពៃជាង១០តោន បើមិនប្រញាប់លក់ ប្រាកដជាត្រូវខូចចោល៕ អត្ថបទ៖ សួស សិត

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

កម្ពុជាគាំទ្រការបង្កើតមជ្ឈមណ្ឌលអាស៊ីដើម្បីគ្មានការបំភាយឧស្ម័នពុល

សន្តិសុខសង្គម៤៨ នាទី មុន

Update៖ ករណីអគ្គិភ័យឆេះនៅផ្សារទួលគោក​ខូចខាតតូបជួសជុលកង្ហារ លក់អង្ករ និងតូបសម្អាងការ

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

ការ​លក់​​ iPhone របស់​​ Apple នៅ​ចិន​ កើន​ឡើង​ជា​ថ្មី​​នៅ​ខែ​ឧសភា​  ក្រោម​យុទ្ធសាស្រ្ត​បញ្ចុះ​តម្លៃ​  

ព័ត៌មានជាតិ៥២ នាទី មុន

អតីតអភិបាលខេត្ត៣រូប មកបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិថ្មីនេះ

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

រុស្ស៊ី ថា សង្គ្រាម​អ៊ុយក្រែន​មិន​ចប់​ត្រឹម​១​ថ្ងៃ ដូច​មាត់់​លោក ត្រាំ ចេះ​តែ​និយាយ​ទេ

ព័ត៌មានពេញនិយម