angkor bet

Connect with us

សេដ្ឋកិច្ច

កសិករនៅស្រុកតំបែរថា តម្លៃខ្ទឹមស្លឹកឡើងថ្លៃគុណនឹង ៥

បានផុស ៤ នាទី មុន នៅ
កសិករជិត ២០០ គ្រួសារ ភូមិពន្លា ភូមិគោកចារ និងសហគមន៍គោស្រុក នៃស្រុកតំបែរ បានដាំស្លឹកខ្ទឹមលក់លើផ្ទៃដីជាង១០០ហិកតា ដោយផលិតលក់ទៅកាន់ទីផ្សារ ក្នុងមួយថ្ងៃមិនក្រោម៣តោននោះទេ។
ខ្ទឹមជារុក្ខជាតិមួយប្រភេទ ដែលមានក្លិនឈ្ងុយ ប្រជាពលរដ្ឋខ្មែរយើង និយមចូលចិត្តយកមកធ្វើជាគ្រឿងទេស ដាក់ទៅលើមុខម្ហូប សម្រាប់កាត់ចង្អាប។

សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំ២០២៤នេះ កសិករដាំខ្ទឹមស្លឹកសប្បាយរីករាយក្នុងការប្រមូលផលណាស់ ព្រោះខ្ទឹមមានទីផ្សារល្អ ស្រួលលក់ ១គីឡូតម្លៃ ៥.០០០ រៀល ខណៈឆ្នាំទៅលក់បានតែ ១.០០០ រៀលតែប៉ុណ្ណោះ។
អ្នកស្រី ឯក លុយ កសិករដាំខ្ទឹមស្លឹកលក់នៅក្នុងភូមិពន្លាក ឃុំចុងជៀច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ ថា ប្រជាពលរដ្ឋយើងបានប្រកបរបរដាំខ្ទឹមស្លឹកនេះ ព្រោះខ្ទឹមជាដំណាំងាយស្រួលដាំ ឆាប់បានផល ដាំតែរយ:ពេលតែ៤៥ថ្ងៃ កសិករចាប់ប្រមូលផលហើយ នៅលើទំហំដីកន្លះហិកតាអាចប្រខ្ទឹមបានពី៥​ ទៅ៦​តោន។

អ្នកស្រីប្រាប់ថា ចំពោះទីផ្សារខ្ទឹមស្លឹកងាយលក់ ឲ្យតែដល់ពេលប្រមូលផល មានថៅកែគេចុះមកប្រមូលទិញដល់ចំការតែម្តង។ កសិករយើងដកច្រកថង់ថ្លឹង១ថង់ ទម្ងន់ ៥គីឡូក្រាម តម្លៃ ៥.០០០រៀល ខណៈឆ្នាំមុនលក់បានតម្លៃ ១ ពាន់រៀល ម៉ូយគេដឹកយកទៅលក់នៅផ្សារសួង ផ្សារកំពង់ចាម និងរាជធានីភ្នំពេញ។

ដំណាំខ្ទឹមស្លឹករបស់អ្នកស្រីនៅឆ្នាំនេះ អំណោយផលល្អដូចឆ្នាំកន្លងទៅដែរ ខ្ទឹមងាយដាំវាធននឹងអាកាសធាតុ មិនមានជំងឺ ឬ មានដង្កូវស៉ីនោះទេ តែខ្ទឹមមិនត្រូវការជាំទឹកដែរ ដើម្បីឲ្យខ្ទឹមល្អកសិករត្រូវប្រើជី កំប៉ុស្តិ៍ ជីលាមកគោ និងជីអាចម៍មាន់។ កសិករអាចដាំបាន៦ដង ឯណោះក្នុងមួយឆ្នាំ គឺដាំលក្ខណៈវិលជុំតែម្តង ផលខ្ទឹមធ្វើឲ្យកសិករមានជីវភាពគ្រួសារធូរធាប្រសើរគួរឲ្យមានមោទនៈភាពយ៉ាងក្រៃលែង៕ សាន វិឡែម ២

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

សន្តិសុខសង្គម២១ ម៉ោង មុន

ក្រុមក្មេងទំនើង៦នាក់ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី-វៀតណាម ចុះ​កិច្ច​ព្រមព្រៀងជាង ១០ អំឡុង​ដំណើរ​ទស្សនកិច្ច​លោក ពូទីន នៅ​ហាណូយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

ព័ត៌មានពេញនិយម