angkor bet

Connect with us

angkor bet:វប្បធម៌ ជំនឿ

រតនសម្បត្តិជាតិកម្ពុជា ១៤ រូប ពីសារមន្ទីរ Met អាមេរិក បញ្ជូនមកដល់កម្ពុជា

បានផុស ១៤ នាទី មុន នៅ
នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នេះ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធី ប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ១៤ វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថា MET នៃសាហរដ្ឋអាមេរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមវត្ថុទាំង ១៤ នោះ មានវត្ថុពិចិត្រមួយចំនួនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា៖ រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុងឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរិទ្ធដែលមានដងខ្លួនរក្សាទុកនៅក្នុងសារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ MET ទិញពី លោក ឌូគ្លាស ឡាដហ្វដ (Douglas Latchford) ក្នុងឆ្នាំ១៩៩២។

ក្រៅពីនេះមានប្រតិមាផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន ១១ ផ្សេងទៀតក៏បានយាងដំណើរត្រលប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព។

គួរបញ្ជាក់ថា ក្នុងឱកាសព្រះពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារមន្ទីរជាតិកម្ពុជា សារមន្ទីរជាតិកម្ពុជា បានបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល ៦ ខែ ចាប់ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

កសិដ្ឋានចិញ្ចឹមក្រពើនៅក្រុងសៀមរាប១កន្លែងធ្វើឱ្យក្រពើ ២២ក្បាលរួចពីទ្រុង តែប្រមូលបានវិញ

ព័ត៌មានជាតិ៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការរៀបចំប្រព័ន្ធកែទម្រង់រដ្ឋបាលសាធារណៈ ពេលនេះ សំដៅលើការផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ

វប្បធម៌ ជំនឿ១៤ នាទី មុន

រតនសម្បត្តិជាតិកម្ពុជា ១៤ រូប ពីសារមន្ទីរ Met អាមេរិក បញ្ជូនមកដល់កម្ពុជា

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រោយកាត់ទោសមេដឹកនាំកំពូលខ្មែរក្រហម កម្ពុជាគ្រោងបង្កើតវិទ្យាស្ថានកេរដំណែលសាលាក្តីខ្មែរក្រហមទុកឱ្យក្មេងជំនាន់ក្រោយ

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

ឥណ្ឌូណេស៊ី ​បើក​​ដំណើរការ​រោងចក្រ​ផលិត​អាគុយរថយន្ត​អគ្គិសនី​ដំបូង​បង្អស់នៅ​អាស៊ី​អាគ្នេយ៍​

ព័ត៌មានពេញនិយម