angkor bet

Connect with us

វប្បធម៌ ជំនឿ

ទិដ្ឋភាពទូទៅនៃពិធីបុណ្យមហាផ្កាប្រាក់សាមគ្គីរយៈពេល ៣ថ្ងៃ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប

បានផុស ១ ម៉ោង មុន នៅ
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សា គណៈសង្ឃនាយកនិងជាសមាជិកថេរសភាព្រះពុទ្ធសាសនា គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ ក្រុងសៀមរាប និងព្រះសុមង្គលសីលាចារ្យអាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និងជាព្រះធម្មសិរីព្រះរាជាគណៈថ្នាក់កិត្តិយស នៅវត្តរាជបូណ៌ និងព្រះវិមលសរណញាណ ចាន់ វិសាល ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តពារាណសីសិរីមង្គល និងសហការី ព្រះរតនមុនីវង្សា ប៉ាក់ សំអាត ព្រះរាជាគណ:ថ្នាក់កិត្តិយសព្រះវិន័យធរអនុគណស្រុកកោះសូទិននិងជាព្រះចៅអធិការវត្តរតនបុប្ផារាម មហាខ្ញូង និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការជុំវិញខេត្ត បានសហការជ្រះថ្លាជាមួយ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែល និង លោកជំទាវ សមាជិកភាគហ៊ុន និងថ្នាក់ដឹកនាំក្រុមហ៊ុនព្រមទាំងនិយោជិតទាំងអស់ រួមជាមួយពុទ្ធបរិស័ទទាំង ២៥ រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា បានផ្តើមប្រារព្ធ “ពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី” ដើម្បីចូលរួមចំណែកកសាងព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃកម្ពស់១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយសទ្ធានិងបញ្ញារបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់។ គម្រោងកសាងព្រះពុទ្ធប្បដិមានេះនឹងត្រូវចំណាយទឹកប្រាក់ប្រមាណជា ៦០លានដុល្លារអាមេរិក។
សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ពិធីបុណ្យដ៏ធំនេះនឹងប្រារព្ធធ្វើឡើងរយះពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប។
ក្រោមគំនិតផ្តួចផ្តើមប្រកបដោយបុញ្ញកម្ម របស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុនសុខា អូតែល បាននឹងកំពុងដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃនៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះនឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារហូតតរៀងទៅ !!!
ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យជាមួយនិងការកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះ សូមទំនាក់ទំនង : 031 7777 108 , 014 777 108 , 015 777 108

ទូរស័ព្ទទទួលបច័្ចយ៖ 085 430 999 | 097 430 9999
គណនីទទួលបច័្ចយ៖
ACLEDA: 0001-08108108-99 (KHR) | 0001-08108108-88 (USD)
ABA: 106 108 108 (KHR) | 107 108 108 (USD)
WING: 9 108 108 108 (KHR) | 8 108 108 108 (USD)

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម